គន្លឺះ៥យ៉ាងដើម្បីទទួលបានអាហារូបករណ៍ទៅរៀននៅបរទេស

យើងទាំងអស់គ្នាបានដឹងហើយថាការទៅរៀននៅបរទេសត្រូវចំណាយលុយមិនតិចនោះទេ ដូចនេះដើម្បីបានទៅរៀនគឺយើងត្រូវតែស្វែងរកអាហាររូបករណ៍ដោយ ខ្លួនឯង។ តែយ៉ាងណាម៉ិញអាហាររូបករណ៍មិនមែនហារម៉ាត់សុំបានងាយៗនោះទេ គឺអ្នកត្រូវតែមានរកក្រឌីតឲ្យខ្លួនឯងឲ្យបានច្រើន ដើម្បីបំពេញទៅតាមការ ទាមទាររបស់អាហារូបករណ៍នីមួយៗ ។ អត្ថបទខាងក្រោមនេះនឹងប្រាប់អ្នកពីគន្លឺះសំខាន់ៗដើម្បីទទួលបានអាហាររូបករណ៍ទៅសិក្សានៅបរទេស៖

1.       លេងកីឡា

អាហារូបករណ៍ភាគច្រើនគឺត្រូបានឲ្យទៅកីឡាករដូចជាកីឡាករបាល់ទាត់ និងបាល់បោះជាដើម ។ ប៉ុន្តែបើអ្នកមិនចូលចិត្តកីឡាទាំងនោះទេ អ្នកអាចព្យាយាមចូលរួមលេងវាយកូនគោល ឬកីឡាប្រណាំងសេះបាន។ ប្រសិនបើអ្នកចេះកីឡាទាំងនេះវានឹងជួយឲ្យអ្នកទទួលបានអាហារូបករណ៍បានយ៉ាងងាយ ។

2.       ធ្វើកាងារស្ម័គ្រចិត្ត

ព្យាយាមធ្វើការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់អ្នក និងអង្កការនានាឲ្យ បានច្រើន ព្រោះថាម្ចាស់អាហារូបករណ៍ជាច្រើន និងជ្រើសយកអ្នកប្រសិនបើ អ្នកបានធ្វើការស្ម័គ្រចិត្តជួយសង្គម និងស្រឡាញ់សង្គមបានច្រើន ។ ជាពិសេសនោះអ្នងគួរតែព្យាយាយធ្វើការងារស្ម័គ្រណាដែលអ្នកទាក់ទងនិងប្រវត្តិពីកុមារភាពរបស់អ្នកដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដម៉ោះមុតរបស់អ្នកចំពោះសង្គម ។

3.       ស្គាល់ពីខ្លួនឯងឲ្យបានច្បាស់

មានអាហារូបករណ៍មួយចំនួនត្រូវបានផ្ដល់ឲ្យសំរាប់តែដំបន់ខ្លះ និងស្ត្រីតែប៉ុណ្ណោះ ។ ដូចនេះអ្នកត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ ថាខ្លួនជាអ្នកណា និងមកពីណា ហើយមានប្រវត្តិគ្រួសារបែបណា ដើម្បីឲ្យសុំអាហារូបករណ៍បានត្រូវកន្លែងដែលគេផ្ដល់ឲ្យ ។

4.       ព្យាយាមបង្កើតទំនាក់ទំនង

ព្យាយាមបង្កើតនិងរក្សាទំនាក់ទំនងជាមួយមនុស្សដែលមានបទពិសោធ និងធ្វើការ ទាក់ទងទៅនិងអាហាររូបករណ៍ ដូចជាសិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍ លោកគ្រូអ្នកគ្រូ និងគណៈកម្មការអាហារូបករណ៍ជាដើម  តាមរយះការទៅសួរសុខទុក្ខ ការនិយាយទូរស័ព្ទ និងការជូនការដូនៅថ្ងៃពិសេសជាដើម ។ រឿងតូចតាចទាំងអស់នេះអាចឲ្យអ្នកមានឪកាសជាប់ច្រើនជាងបេក្ខជនដទៃបាន ។

5.       ដាក់ពាក្យឲ្យបានមុន

កម្មវិធីអាហារូបករណ៍ដំបូងមិនសូវមានគេស្គាល់និងដាក់ពាក្យច្រើននោះទេ។ ដូចនេះ  ការដាក់ពាក្យឲ្យបានមុនគឺជារឿងប្រសើរមួយដែលធ្វើឲ្យអ្នកមានឪកាសជាប់ច្រើ់នព្រោះថាអ្នកដាក់ពាក្យមានតិច។ សាកគិតបន្តីចទៅមើលរវាងអាហារូបករន៍ដែលមានអ្នកដាក់១០នាក់ និងហារូបករន៍ដែលមានអ្នកដាក់១០០នាក់ តើមួយណាដែលងាយជាប់ជាង !

 ប្រភព ៖ womensarticle

Loading...
SHARE