សត្វសុនខគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សជាច្រើននៅជុំវិញពិភពលោកចូលចិត្តវា។សត្វសុនខគឺជាសត្វដែលមានភាពវៃឆ្លាត រហាស់រហួន និងគួអោយស្រលាញ់ជាពិសេសនោះគឺវាមានភាពស្មោះត្រង់ជាមួយនិងម្ចាស់ណាស់ និងស្រលាញ់ម្ចាស់វាបំផុតទោះជាពេលខ្លះយើងវ៉ៃវាយ៉ាងណាក៏ដោយក៏វាមិនដែលនិងខឹងឬស្អប់យើងដែលជាម្ចាស់នោះទេ ដូចនេះហើយសូមអ្នកទាំងអស់គ្នាមេត្តាថែរក្សារវាអោយដូចជាសមាជិកគ្រួសារ ឬចាត់ទុកវាជាសមាជិកក្នុងគ្រួសារអ្នកមួយផងព្រោះសត្វក៏មានជីវិតចេះឈឺចាប់ដូចមនុស្សដែរ។

ដូចជារឿងមួយនេះចឹង សត្វសុនខមួយក្បាល់ដែលជាប្រភេទសុនខGolden Retriever ដែលមានឈ្មោះថា LUBY, វាគឺជាសត្វសុនខដ៏វៃឆ្លាត និងតែងតែបង្ហាញនូវក្តីស្រលាញ់ទៅដល់មនុស្សគ្រប់គ្នាដែលបានជួបប្រទះវា ហើយវាតែងតែបញ្ចេញនូវស្នាមញញឹមទៅដល់មនុស្សគ្រប់គ្នាជាពិសេសគឺម្ចាស់របស់វាគឺលោក Cesar Fernandez-chavez។

នៅដែលLuby បានជួបជាមួយនិងមនុស្សគ្រប់គ្នានៅទីសាធារណៈនោះគឺវាមិនគ្រាន់តែបក់កន្ទុយឬរត់មកក្បែរអ្នកគ្រប់គ្នានោះទេ តែវាថែមទាំងមកអោបជើងនៃអ្នកគ្រប់គ្នាដែលចូលចិត្តវា។

លោកCesar បានប្រាប់ទៅអ្នកដែលបានជួបLuby ថាគាត់មិនដែលបង្រៀនវាអោយធ្វើបែបនេះនោះទេគឹវាចេះដោយខ្លួនឯង

មុននឹងLuby អោបអ្នកដំបូងអ្នកត្រូវធ្វើការការស្វាគមន៍ដោយការចាប់ដៃជាមួយនិងវាជាមុនសិន

Luby ចាប់ផ្តើមធ្វើបែបនេះតាំងពីឆ្នាំ២០១៤នៅក្នុងថ្ងៃនៃសេចក្តីស្រលាញ់ (Valentine’s day) ដែលវាពិជាមិនគួរអោយជឿរដែលវាគឺជាថ្ងៃមួយដែលមនុស្សគ្រប់រូបបង្ហាញ់ពីសេចក្តីស្រលាញ់ទៅអោយគ្នាទៅវិញទៅមក តែLuby ក៏បានបង្ហាញ់ក្តីស្រលាញ់របស់វាទៅអោយមនុស្សគ្រប់គ្នាដែរ។

ដោយគាត់Cesar បាននិយាយឡើងថា(ខ្ញុំក៏មានមិត្តដ៏ល្អម្នាក់មកអោបខ្ញុំដែរ)នៅថ្ងៃValentine’s day.

ចាប់តាំងពីពេលនោះមកនៅពេលដែលLuby ចេញមកក្រៅជាមួយនិងម្ចាស់របស់វា ហើយវាតែងតែស្វាគមន៍ដោយការចាប់ដៃរនៅពេលនរណាម្នាក់ដើរកាត់វា។

ហើយក្រោយមកទៀតLubyឈានទៅដល់ការអោបជើងមួយសន្ទុះចំពោះអ្នកដែលបានដើរកាត់វាឬមកលេងជាមួយវា។

ហើយវាអោបអ្នកដែលដែលបានដើរកាតវាដោយមិនការរើសអើងឡើយ

ហើយចំពោះមនុស្សមួយចំនួនដែលLubyស្គាល់គឺវាអោបមិនលែងនោះទេ ដោយការស្រលាញ់។

ឥឡូវនេះLubyគឺមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងបណ្តាញInstagramនិង Internetដោយមានមនុស្សជាច្រនមានការពេញចិត្តនិងស្រលាញ់វាជាខ្លាំងដោយទង្វើរដ៏អស្ចារ្យរបស់វា។នៅក្នុងInstagramរបស់ម្ចាស់វាមានអ្នកFollowed ដល់ទៅ១៣៤០០០នាក់ឯណោះ(​ Louboutinanyc )។ហើយវាល្អមែនទែនដែលមានមនុស្សេជាច្រើនបានញញឹមដោយសារតែLuby។

បើអ្នកគិតថាសត្វសុនខគឺជាសមាជិកនៃគ្រួសារអ្នកដែរនោះសូមជួយShare ផងណា។

ប្រភពៈ Amazing

Loading...
SHARE