កាល​ពី​ពេល​ថ្មី​ៗ​នេះ​រឿង​ឃាតកម្ម​ដ៏​កក្រើក និ​ងរញ្ជួញ​ពិភពលោក​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី ដែល​ជន​រងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នោះ​គឺ​ជា​បង​ប្រុស​ម្ដាយ​ទីទៃ​របស់​ប្រធានាធិបតីកូរ៉េ​ខាងជើង​លោក Kim Jong Un ដែល​មាន​ឈ្មោះ​ថា Kim Jong-nam ។

ក្រោយ​កើត​ហេតុ​ប៉ូលិសក៏​បាន​កំណត់​បាន​មុខ​សញ្ញា​ដែល​សង្ស័យ​ថា​ជា​ឃាតករ ដែល​ក្នុង​ចំណោម​ជនដែល​បាន​ឃាត់​ខ្លួន​នោះ​ក៏​មាន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​មាន​ឈ្មោះថា Doan Thi Huong។ នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ប៉ូលិស​បាន​ប្រទះ​ឃើញ​នាង​ក្នុង​សំលៀល​បំពាក់​អាវ​យឺត​ពណ៌ស​មាន​អក្សរ​ LOL ស្ថិត​នៅ​បរិវេណ​កន្លែង​កើត​ហេតុ​ត្រឹម​តែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ​ក្រោយលោក Kim Jong-nam បាន​ស្លាប់​ដោយ​សារ​ការ​បំពុល តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ ​។

ហើយ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Dailymail បាន​ឲ្យ​ដឹង​ថា​​គណនី​ Facebook របស់ Doan Thi Huong ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញដោយ​នាង​បាន​ប្រើ​ឈ្មោះ​ថា Ruby Ruby។ តាម​រយៈ​គណនី​នោះ​គេ​បាន​រក​ឃើញ​ថា នាង​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​នាង​បាន​ពាក់​អាវ​មាន​អក្សរ LOL មួយ​ថ្ងៃ​មុន​ថ្ងៃ​កើតហេតុ ដែល​អាវ​នោះ​គឺ​ដូចជា​អាវ​ដែល​បាន​ចាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ថ្ងៃ​នោះ​អីញ្ចឹង។

ក្រៅ​ពី​នោះ​រូបថត​ជា​ច្រើន​សន្លឹក​របស់​នាង​ក៏​ត្រូវ​បាន​បង្ហោះ​ផង​ដែរ ដែល​រូបថត​ខ្លះ​ទើប​តែ​​ថត​​មុន​ថ្ងៃ​កើត​ហេតុ ២ ទៅ ៣ ថ្ងៃ​តែប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​រូបថត​ទាំង​នោះ​ក៏​មាន​រូបថត​ដែល​នាង​បាន​ថត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​អាច​បញ្ជាក់​បាន​ថា នាង​ធ្លាប់​ស្នាក់​នៅ​កម្ពុជា​មុន​ពេល​ហោះ​ទៅ​កាន់​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ។

ក្នុង​ករណី​ឃាតកម្ម​នេះ​ប៉ូលិស​ក៏​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ស្វែងរក​មេខ្លោង​ពិត​ប្រាកដ​ដែល​បញ្ជារ​ឲ្យ​សម្លាប់​លោក Kim Jong-nam ដោយ​ពិភពលោក​បាន​ដាក់​ការ​សង្ស័យ​ថា​វា​ជា​ស្នាដៃ​របស់​លោក Kim Jong Un ពីព្រោះ​តែ​បង​ប្រុស​ម្ដាយ​ទីទៃ​របស់​គាត់​មួយ​នេះ​ធ្លាប់​បាន​ប្រឆាំង​នឹង​នយោបាយ​របស់​គាត់៕

រូបថត​របស់ Doan Thi Huong ដែល​បាន​បង្ហោះ​ក្នុង​គណនី Facebook ឈ្មោះ Ruby Ruby ៖

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ជនសង្ស័យ​ទាំង​អស់ ៖

Doan Thi Huong

 

Loading...
SHARE