មួយ​ឆ្នាំ​ពិត​ជា​លឿន​មែន ហើយ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​រឹត​តែ​លឿន​ជាង​ហ្នឹង​ទៅ​ទៀត។ភ្លែត​ៗ​ចេញ​ស៊េរី​ថ្មី​បាត់ មិន​ទាន់​សន្សំ​លុយ​គ្រប់​ទិញ​S7 S7 Edgeផង​ ដល់​ពេល​គេ​ចេញ​អា​ស៊េរី​ថ្មី S8អី​ណា​បាត់​ទៀត​ហើយ។​ដោយ​សារ​តែ​ពី​មួយ​ស៊េរី​ទៅ​មួយ​ស៊េរី ក្រុមហ៊ុន​ស្មាតហ្វូន​ទាំង​អស់​ចេះ​តែ​ចំណាយ​ដើម​ទុន​ច្រើន​ដើម្បី​​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​ បំពាក់​នៅ​លើ​ស្មាតហ្វូន ដូច្នេះ​ធ្វើ​អោយ​តម្លៃ​របស់​វា​កាន់​តែ​ថ្លៃ​ជាង​មុន​ ដើម្បី​រក្សា​ប្រាក់​ចំណេញ។​ម្យ៉ាង​ទៀត​​ការ​ធ្វើ​បែប​នេះ​ក៏​ដើម្បី​រក្សា​តម្លៃ​លក់​ស្មាតហ្វូន​ស៊េរី​មុន​ៗ​ផង​ដែរ។​បើ​សិន​ជា​ចេញ​ថ្មី​មក អា​ស៊េរី​ចាស់​ចុះ​ថ្លៃ​ខ្លាំង​ក៏​មិន​បាន​  ហើយ​បើ​អោយ​ស៊េរី​ថ្មី និង​ចាស់​មាន​តម្លៃ​ខុស​គ្នា​តិច​តួច​នោះ​ អតិថិជន​នឹង​ជ្រើស​រើស​ស៊េរី​ខ្ពស់​មិន​ខាន។​

គម្រូS8បែកធ្លាយចុងក្រោយគេបំផុត
នេះគ្រាន់តែជាគម្រូiPhone 8

ហេតុ​ផល​ទាំង​នេះ​ហើយ​ទើប​ទាំង​iPhone 8និង​Samsung Galaxy S8ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​តម្លៃ​ចេញ​ដំបូង​របស់​វា អាច​នឹង​លើស​1000$​ឬ​ក៏​ប្រហាក់​ប្រហែល​ ដែល​នេះ​ជា​តម្លៃ​ដ៏​ខ្ពស់​កប់​មួយ។​អ្នក​ទាំង​អស់​គ្នា​ដឹង​ស្រាប់​ហើយ​ថា សម្រាប់​ទី​ផ្សារ​ស្មាតហ្វូន​នៅ​ស្រុក​យើង​​ថ្លៃ​មិន​ធម្មតា​ទេ ដែល​iPhone ពេល​ចេញ​ថ្មី​ភ្លាម​លោត​រហូត​ជិត​2000 $ ក៏​មាន​​​​ ខណៈ​នៅ​អាមេរិក​មាន​តម្លៃ​មិន​ដល់​1000$ ចុះ​បើ​ពេល​នេះ​វា​លោត​ដល់​1000$ពី​នោះ​មក​ នៅ​ស្រុក​ខ្មែរ​ដឹង​តែ​កប់​ហើយ។​

ដូច​ដែល​និយាយ​អញ្ចឹង​មិន​មែន​ថា​គ្រប់​គ្នា​មិន​មាន​លទ្ធភាព​ទិញ​វា​ រហូត​ដល់​ថ្នាក់​ត្រូវ​បង់​រំលស់​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ធ្វើ​ការ​ទូទៅ​ចង់​ប្រើ​វា​ ប្រហែល​ជា​អាច​មាន​តែ​ផ្លូវ​នេះ​ប៉ុណ្ណោះ។​បើ​ដូច​ដែល​គេ​ប៉ាន់​ស្មាន​តម្លៃ​​មែន តើ​អ្នក​ទាំង​អស់​គ្នា​ នឹង​ពិចារណា​ថា​ចំណាយ​ប្រាក់​ទៅ​ទិញ​វា​ដែរ​អត់?

ប្រភព: ​​​​BGR

Loading...
SHARE