វាពិតជារឿងដ៏អស្ចារ្យមួយដែលបានកើតមាននៅក្នុងប្រទេសម៉ិចស៊ិក​ គឺក្រុមអ្នកវីទ្យាសាស្ត្រខាងផ្នែកជីវវិទ្យាបានរកឃើញនូវរូងភ្នំមួយនៅក្នុងប្រទេសនេះដែលបានរកឃើញមានថ្មគ្រីស្តាល់ធំៗជាច្រើននៅក្នុងប្រព័ន្ធរូងភ្នំហើយអ្នកវិទ្យាសាស្ត្របានរកឃើញនូវពពួកមេរោគជាច្រើនប្រភេទដែលមិនមានសកម្មភាព(មេរោគអសកម្ម)ដែលរស់នៅក្នុងរ៉ែដែក និង រ៉ែម៉ង់ហ្គាណែស្សនៅក្នុងរូងភ្នំ Naica Cave។

នៅពេលនោះផងដែរអ្នកវិទ្យាសាស្ត្របានរកឃើញមានសារពាង្គកាយមានជីវិតប្រហែលជា១០០ប្រភេទខុសៗគ្នាដែលភាគច្រើនគឺជាបាក់តេរី, នៅខាងក្នុងនៃថ្មគ្រីស្តាលប្រហែលពី១០០០០ឆ្នាំទៅ៦០០០០ឆ្នាំ ហើយសារពាង្គកាយទាំងនោះ៩០%គឺអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានស្គាល់នោះទេ។ក្រោយមកអ្នកជីវវិទ្យាបានរកឃើញមានជីវិតនៅក្នុងថ្មគ្រីស្តាល់ដែលពួកគេអាចសន្និដ្ឋានបានថាជីវិតទាំងនោះអាចអាយុដល់ទៅ៥០០០០ឆ្នាំដោយអ្នកជីវវិទ្យាបានមើលទៅលើការលូតលាស់នៃថ្មគ្រីស្តាល់ដែលបានផ្តល់អោយដោយសារពាង្គកាយតូចៗដែលនៅខាងក្នុងវា។

មានអ្នកស្រាវជ្រាវមួយចំនួន, ដូចជា អ្នកស្រីPenelope Bostonបានលើកឡើងថា (វាគឺជាជីវិតដ៏អស្ចារ្យ) ដោយអ្នកស្រីបានលើកមកនិយាយនៅក្នុងការប្រជុំដ៏ធំមួយនៅក្នុងសកលវីទ្យាល័យ Boston។ទោះជាមានការសិក្សារទៅលើវាក្នុងរយៈ៩ឆ្នាំនិងទទូលបានលទ្ធផលបែបណានោះគឺពួកគេមិនទាន់បានផ្សព្វផ្សាយជាសាធារណៈនោះទេ។ទោះបីជាសារពាង្គកាយទាំងនោះមិនមានសកម្មភាពអ្វីក៏ដោយក៏ប៉ុន្តែពួកវាអាចនិងមានសកម្មភាពឡើងវិញបានដោយលក្ខខណ្ឌណាមួយនៃផែនដីនិងនៅខណៈពេលវេលាណាមួយដែលសមស្របសំរាប់ពួកវា ដែលលើកឡើងដោយអ្នកស្រី Penelope Boston​ ដែលបានបង្កើតនូវការរុករកនេះនៅក្នុងការចូលរួមប្រជុំដែលនិយាយពីការរីកចម្រើននៃវិទ្យាសាស្ត្រនៅក្នុងសហរដ្ឋអាមេរិកដើម្បីសិក្សារស្វែងយល់ពីជីវិតនៃពពួកសារពាង្គកាយទាំងនោះ។

យោងទៅតាមអ្នកស្រីPenelope Boston បានអោយដឹងពីទំរង់នៃជីវិតសារពាង្គកាយទាំងនោះ មាន៤០ប្រភេទនៃសារពាង្គកាយគឺជាពពួគ វីរុស និង មេរោគដែលរស់នៅផ្តុំគ្នា និងមានសែ្សន១០ប្រភេទខុសគ្នានៃពពួកមេរោគនិងវីរុសទាំងនោះ។ទោះបីជាយ៉ាងណាក៏ដោយពពួកសារពាង្គកាយទាំងនោះគឺពួកវាមិនមែនជាសារពាង្គកាយដែលមានអាយុវែងដែលគួអោយកត់សម្គាល់នោះទេសំរាប់អ្នកវិទ្យាសាស្ត្រ ដោយ២ ទៅ៣ឆ្នាំមុនអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សារជាសាធារណៈទៅលើពពួកសារពាង្គកាយដែលមានអាយុជាង ៥០០,០០០,០០០លានឆ្នាំហើយអាចនៅមានជីវិតបានរហូតមកដល់បច្ចុប្បន្នដែលពពួកសារពាង្គកាយទាំងនោះគឺវានៅជាប់និងទឹកកក និង អំបិលសមុទ្រ។នៅក្នុងការសិក្សារនៅក្នុងរូងភ្នំនោះអ្នកស្រីPenelope Boston បានមានប្រសាសន៍ថា វាគឺជាការទទួលបានបទពីសោធរណ៍យ៉ាងធំធេង ដែលធ្វើអោយពួកគាត់មានអារម្មណ៍ថាប្លែក អស្ចារ្យ ហើយនៅក្នុងរូងភ្នំនោះទៀតសោធគឺវាមានបរិស្ថានពិបាកខ្លាំងណាស់(សីតុណ្ហភាព) ក៏ប៉ុន្តែនៅក្នុងរូងនោះគឺវាមានភាពស្រស់ស្អាតណាស់ដោយសារតែពពួកថ្មគ្រីស្តាល់ទាំងនោះ។

ប្រភពៈ Amazing