មានចម្ងល់ជាច្រើនពីបញ្ហាសក់របស់លោកប្រធានាធិបតីអាមេរិក រហូតដល់មានអ្នកខ្លះយល់ថា សក់របស់លោកដូណាល់ត្រាំគឺជាសក់ក្លែងក្លាយ។ តើសក់របស់លោកពិតជាក្លែងក្លាយ​ ឬយ៉ាងណា?

តាមលោក Michael D’Antonio អ្នកសរសេរជីវប្រវត្តិរបស់លោក ដូណាល់ត្រាំ បានឲ្យដឹងថា លោក ដូណាល់ត្រាំ មិនចូលចិត្តភាពទំពែកនោះទេ ព្រោះលោកយល់ថា ភាពទំពែកគឺជារឿងគួរឲ្យភ័យខ្លាចសម្រាប់មនុស្សដូចជាលោក (តួនាទីជានាយកក្រុមហ៊ុនជាដើម)។ ដូចនេះហើយ លោកយកចិត្តទុកដាក់ចំពោះសក់របស់លោក ជាក់ស្តែង វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក ដូណាល់ត្រាំ លោកវេជ្ជបណ្ឌិត Harold N. Bornstein បាននិយាយថា លោកប្រធានាធិបតីបានប្រើថ្នាំដែលជួយធ្វើឲ្យសក់របស់លោកមានសុខភាពល្អ និងលូតលាស់ល្អ។

ចំពោះលោក William Yates វេជ្ជបណ្ឌិតវះកាត់បណ្តុះសក់វិញ បាននិយាយថា លោកជឿថា លោក ដូណាល់ត្រាំ ធ្លាប់ធ្វើការវះកាត់បណ្តុះសក់។ លោកវេជ្ជបណ្ឌិតលើកឡើងថា បើពិនិត្យមើលសក់របស់លោក ត្រាំ ពីមុន សក់របស់លោកមានច្រើននៅចំហៀង ហើយសក់នេះត្រូវបានសិតទាញយកមកគ្របផ្នែកខាងមុខ ដើម្បីមើលទៅឲ្យឃើញសក់ច្រើន ហើយនៅខាងក្រោយសក់នេះ មានផ្សាំបណ្តុះសក់ទៀតដើម្បីឲ្យសក់មើលទៅក្រាស់ល្អ។

ប្រែសម្រួល៖ Sophany
ប្រភព៖ Business Insider

Loading...
SHARE