មនុស្សជាច្រើននៅលើពិភពលោកជាពិសេសមនុស្សដែលរស់នៅក្នុងប្រទេស ខាងប៉ែកអាស៊ី ដូចជាចិន​ ថៃ កម្ពុជា និង ភីលីពីនជាដើម សុទ្ធតែជាប្រទេសដែលមានការពេញនិយមខាងអាហារនៅតាមផ្លូវ (Street Foods), ឥឡូវសូមមកមើលពីអាហារ Street Foods នៅក្នុងប្រទេសភីលីពិនវិញម្ដងថាតើវាមានលក្ខណៈពិសេសយ៉ាងណាខ្លះ៖

១,Taho គឺជាអាហារដ៏ពិសេសមួយនៅក្នុងប្រទេសភីលីពីនដែលមានរស់ជាតិផ្អែមបន្តិចជាមួយនិងតៅហ៊ូ។តោះសាកភ្លក់ទាំងអស់គ្នាជាមួយនិងTaho។

២,សំរាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ កុំភ្លេច Bagoong(កាពិ)គឺផ្សំឡើងដោយកូនបង្គារឬ កូនត្រីតូចៗលាយជាមួយនិងអំបិលហើយផ្អាប់វាទុកចាប់ពី២ទៅ៣ខែរួចយកវាទៅឆានិងលាយគ្រឿងបន្ថែមតាមការចូលចិត្ត។

៣,សំរាប់អ្នកដែលចូលចិត្តញ៉ាំBBQ ហ៊ានសាក់Isaw របស់ភីលីពីនអត់ វាមើលទៅពិតជាគួញញើតនិងញ៉ាំតែវាមានរស់ជាតិក៏មិនធម្មតាដែរ Isaw គឺធ្វើពីពោះវៀនតូចរបស់សត្វជ្រូកឬសត្វមាន់យមមកដោតជាចង្កាក់ៗរួចយកទៅអាំង តែកុំភ័យពួកគេបានលាងវា២ទៅ៣ដងហើយមុននិងយមមកអាំងនោះ។

៤,Adidasមិនមែនជាស្លាកយីហោស្បែកជើងឬខោអាវទេណាតែវាគឺជាឈ្មោះអាហារមួយប្រភេទនៃភីលីពីន ដែលយកជើងមាន់ទៅផ្សំលាយគ្រឿងរួចយកទៅអាំងជាការស្រាច់។ជើងមាន់អាំងនៅ កម្ពុជាក៏មានដែរហើយថែមទាំងឆ្ងាញ់ទៀតផង។

៥,ប្រសិនបើអ្នកទាំងអស់គ្នាមិនចូលចិត្តញ៉ាំជើងមាន់ឬពោះវៀនតូចនោះទេ សូមមកសាក Betamax វិញណា, Betamax​ គឺជាអាហារមួយប្រភេទដែលយកឈាមកករបស់សត្វជ្រូងឬមាន់មកដោតចង្កាក់រួចអាំងវាអោយឆ្អិនបន្តិចជាការស្រេច។

៦,Dinuguan គឺជាស៊ុបគ្រឿងក្នុងឬស៊ុបឈាមជ្រូក ដែលវាមើលទៅស្រដៀងនិងឈាមជ្រូកអាំងតែនៅក្នុងស៊ុបមួយចាននេះមានពោះវៀនតូច ថ្លើម​ សួត ជាដើមដែលអ្នកអាចញ៉ាំវាយ៉ាងជក់ចិត្ត។

៧,Sisigគឺជាអាហារមួយប្រភេទដែលមើលទៅមិនស្រស់ស្អាតនិងគួអោយញ៉ាំនោះទេ អាហារមួយនេះវាផ្សំឡើងដោយសាច់នៃក្បាល់ជ្រូក និងថ្លើមជ្រូក ជាមួយនិងស៊ុតឆៅមួយទៅពីរគ្រាប់និងមានរស់ជាតិឆ្ងាញ់។

៨,ស៊ុបលេខ៥ (Soup Number 5) អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ថាឈ្មោះស៊ុបអីក៏អស្ចារ្យម្លេះ ពិតណាស់ស៊ុបនេះគឺជាអស្ចារ្យមែន ព្រោះវាធ្វើឡើងពីលឹង្គគោ ឬ ក្របី ជាមួយនិងប្រហិត និង 1/5 នៃជើងគោដាក់ដើម្បីយកជាតិ។នរណាខ្លះហ៊ានញ៉ាំស៊ុបពិសេសនេះ?

៩,Tamilok មើលទៅគឺពិតជាដូចនិងក្រដាសជូតមាត់ដែលត្រូវទឹក ឬ ដូចជាសំបោរ​កូនក្មេងចឹងតែតាមពីតាមពិតវាគឺជាសត្វដង្កូវឌួងនៅក្នុងដើមកោងកាង ដែលគេយកវាមកលាងសំអាតអោយស្អាត ហើយគេញ៉ាំវាទាំងឆៅជាមួយនិងទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់។

១០,អាហារសំរន់ចុងក្រោយគឺ(Balut)ពងទាកូនដែលបានកជាកូននៅក្នុងស៊ុតគឺជាអាហារដ៏ពិសេសនិងល្បីបំផុតនៅក្នុងប្រទេសភីលីពីនដែលមនុស្សជាច្រើនចូលចិត្តញ៉ាំវា, (ស៊ុតទាដែលមានអាយុ៣សប្តាហ៍).

ប្រភពៈ Amazing

Loading...
SHARE