នៅប្រទេសឥណ្ឌាមានការកសាងប្រាសាទខ្សាច់ដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដោយលោក Sudarsan Pattnaik នៅឆ្នេរសមុទ្រ Puri នៅ Orissa ប្រទេសឥណ្ឌា។ ប្រាសាទនេះបង្ហាញគោលគំនិតពីសន្តិភាពពិភពលោក (World Peace) ដោយមានរូបសត្វព្រាប លាសសមុទ្រ ប៉មប្រាសាទតូចៗ និងរូបលោកមហាត្មៈគន្ធី។

ប្រាសាទខ្សាច់ដ៏ស្រស់ស្អាតនេះចំណាយពេលសាងសង់រយៈពេល ៤ថ្ងៃ ដោយមានកំពស់ ៤៨ ហ្វីត ប្រហែលជា ១៤.៦៣ ម៉ែត្រ។ បន្ទាប់ពីសាងសង់រួច ប្រាសាទនេះត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness Book។

លោក Pattnaik គឺជាជាងចម្លាក់ និងស្មូនខ្សាច់ដ៏ជំនាញម្នាក់ ហើយលោកមានវិទ្យាស្ថានបង្រៀនពីចម្លាក់ និងស្មូនរូបមួយឈ្មោះថា Sudarsan Sand Art Institute ហើយនៅក្នុងការសាងសង់ប្រាសាទខ្សាច់នេះ គឺមានការជួយពីសិស្សរបស់លោក ៣០នាក់។ ក្នុងជីវិតរបស់លោក លោកទទួលបានពានរង្វាន់ប្រកួតថ្នាក់អន្តរជាតិជាច្រើន រួមទាំងពានរង្វាន់កំណត់ត្រាពិភពលោកនេះ។

ប្រែសម្រួល៖ Sophany

ប្រភព៖ Atlas Obscura

 

 

Loading...
SHARE