បើយោងតាមស្ថិតិមួយបានបង្ហាញថាកាលពីកំឡុងទសវត្សឆ្នាំ ១៩៦០ ប្រជាជនអាមេរិកបានសាងសង់លេនដ្ឋានប្រមាណជាង ២ ម៉ឺនកន្លែងដើម្បីការពារខ្លនពីការទម្លាក់គ្រាប់បែក ដែលកើតមានឡើងក្នុងកំឡុងពេលសង្គ្រាមត្រជាក់នៅពេលនោះ ។

ហើយនេះគឺជាលេនដ្ឋានមួយក្នុងចំណោមលេនដ្ឋានទាំងនោះ ដែលវាជាកម្មសិទ្ធរបស់លោក Sherid B. “Jerry” Henderson ជាអ្នកជំនួញដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន  Avon Cosmetics និង Gulfstream Aerospace Corp ។

ដោយសារតែមានការព្រួយបារម្ភពីសុវត្តិភាពខ្លួនឯង និងក្រុមគ្រួសារ នៅកំឡុងឆ្នាំ ១៩៧០ លោកបានជួលក្រុមហ៊ុនឯកទេសខាងសាងសងអគារក្រោមដីមួយឲ្យសាងសងលេនដ្ឋាននេះឡើងនៅក្នុងរដ្ឋ Las Vegas ដែលតម្លៃរបស់វាគឺរហូតដល់ទៅ ១៨ លានដុល្លារអាមេរិកឯណោះ ។

ដើម្បីឲ្យការរស់នៅក្នុងលេនដ្ឋានកាន់តែមានផាសុខភាពគាត់បានឲ្យគេតុបតែងលេនដ្ឋាននោះឲ្យមានទេសភាពបែបច្នៃប្រឌិត ដោយមានគំនូរផ្ទៃមេឃ ភ្នំ ទឹកជ្រោះ និង ព្រៃឈើជាដើម ។

ជាងនេះទៅទៀតនៅផ្នែកខាងក្នុងត្រូវបានតុបតែងទៅដោយគ្រឿងសង្ហារឹមមានតម្លៃជាច្រើន សូម្បីតែនៅក្នុងបន្ទប់ទឹក ហើយគាត់ក៏បានឲ្យគេសាងសង់បារផ្ទាល់ខ្លួនផងដែរ ។

គួរបញ្ជាក់ឲដឹងផងដែរថានៅដើមទសវត្សឆ្នាំ ១៩៨០ លោក Sherid B. “Jerry” Henderson ក៏បានទទួលមរណភាព គឺ ១០ ឆ្នាំក្រោយលេនដ្ឋានបានសាងសង ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីមូលហេតុនោះទេ ៕

Loading...
SHARE