ស្របពេលវីរុសកូវីដ19 (កូរ៉ូណា) កំពុងរីករាលដាលស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក និងបន្តគំរាមគំហែងសុខភាពសាធារណៈ ក្រុមហ៊ុន OPPO​ បានចាត់វិធានការអនាម័យនៅតាមមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគពីរដងក្នុងមួយថ្ងៃ រាល់បុគ្គលិកក្រុមហ៊ុនតម្រូវឲ្យពាក់ម៉ាស និងពិនិត្យសីតុណ្ហភាព មុនពេលចាប់ផ្តើធ្វើការជារៀងរាល់ថ្ងៃ (ក្នុងករណីក្តៅខ្លួន ឬមិនស្រួលខ្លួន ក្រុមហ៊ុនអនុញ្ញាតសម្រាកនៅផ្ទះ ឬជួបពេទ្យ) ទូរស័ព្ទត្រូវបានសម្អាតរៀងរាល់ពីរម៉ោងម្តង និងទឹកអាល់កុលលាងដៃ ដើម្បីធានានូវសុខសុវត្ថិភាពដល់អតិថិជន និងអ្នកគាំទ្រ។

ជាពិសេសដើម្បីជួយកាត់បន្ថយការរីកដុះដាល វីរុសកូវីដ19 ក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា ធ្វើការចែកម៉ាសជូនឥតគិតថ្លៃ នៅទីតាំងមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខា AEON 1 លេខទំនាក់ទំនង​: 098 652 888 និង Exchange Square លេខទំនាក់ទំនង: 098 535 111 ឬ Hotline: 1800206776ឥតគិតថ្លៃ! ដូច្នេះលោកអ្នកអាចអញ្ជើញទៅទទួលម៉ាសការពារបាន នៅរៀងរាល់ម៉ោងធ្វើការ។

អ្នកតំណាងឲ្យក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “ស្តង់ដារអនាម័យរបស់បុគ្គលិក ហាង មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ និងផលិតផលរបស់យើងគឺជាអទិភាពខ្ពស់បំផុតនៅពេលដែលស្ថានភាពរីករាលដាលនៃវីរុសកូវីដកំពុងបន្តវិវត្តន៍។ វាជាការសំខាន់ណាស់ សម្រាប់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីធានាថាអតិថិជនគ្រប់រូបអាចទទួលបាននូវបទពិសោធន៍នៃការតេស្តផលិតផលចុងក្រោយ OPPO Find X2 Pro តម្លៃ $1299 ប្រកបសុវត្ថិភាពបំផុត។ ជាពិសេសយើងចែកម៉ាសជូនដោយឥតគិតថ្លៃថែមទៀត។

ដូច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់តេស្តសាកល្បង ទូរស័ព្ទស៊េរីថ្មីលំដាប់កំពូល OPPO Find X2 Pro នៅមជ្ឈមណ្ឌល ជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីផ្សារទំនើប Aeon 1 ប្រកបដោយសុវត្ថិភាព និងអស់ក្តីបារម្ភរឿងឆ្លងវីរុសកូរ៉ូណា ឬ កូវីដ19 ឬ កូរ៉ូណា ទៀតហើយ។

សូមរំលឹកថា វីរុសកូវីដ19 នេះត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។

វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។ ក្នុងករណី មានរោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម សូមប្រញាប់ខលទៅកាន់លេខ 115 ។ វាជាការសំខាន់ដែលត្រូវចងចាំថា វិធានការការពារសំខាន់ៗគឺការអនុវត្តន៍អ​នាម័យផ្ទាល់ខ្លួន ដូចជាលាងដៃឱ្យបានញឹកញាប់ និង ពាក់ម៉ាសជាដើម។

Loading...
SHARE