ជាធម្មតា យើងតែងតែមានក្តីស្រមៃ និងមហិច្ឆិតារៀងៗខ្លួន ហើយក៏ខិតខំប្រឹងប្រែង ពុះពាររាល់ឧបសគ្គដើម្បីទទួលបានភាពជោគជ័យ។ ដើម្បីក្លាយជាបុគ្គលខ្លាំងពូកែ លេចធ្លោ និង ជោគជ័យម្នាក់បាន ទាមទារឲ្យមាន គោលដៅ ការប្តេជ្ញាចិត្តខ្ពស់ រួមផ្សំជាមួយនឹងទេពកោសល្យ ឧបនិស្ស័យ គំនិតច្នៃ ភាពប៉ិនប្រសប់ ដេញទាន់កាលៈទេសៈ សម័យកាល និងចាប់យកនូវបទពិសោធន៍ល្អ ៗពីអ្នកដទៃ។

ប្រិយមិត្តអ្នក អាចរងចាំតាមដានទស្សនានូវវីដេអូលាតត្រដាងចក្ខុវិស័យបុគ្គលលេចធ្លោរ ក្នុងវិស័យបច្ចេកវិទ្យា កីឡា នឹង ជំនួញ ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ លើទំព័រហ្វេសប៊ុក និង YouTube ផ្លូវការក្រុមហ៊ុន OPPO ដើម្បីជាគន្លឹះសម្រាប់យកទៅសិក្សា ពិចារណា ឬយកគំរូតាម។

OPPO Find X2 Pro/ លាតត្រដាងចក្ខុវិស័យរបស់យើង

ដំណើរឆ្ពោះទៅរកភាពជោគជ័យ តែងតែឆ្លងកាត់នូវការតស៊ូ ជំនះឧបសគ្គ និង បទពិសោធន៌ជាច្រើន។ អ្វីដែលពិសេសគឺ ចក្ខុវិស័យដែលយើងត្រូវតែមាន ដើម្បីជួយរុញច្រានគោលដៅរបស់យើង។OPPO មានកិត្តិយសក្នុងការនាំមកជូនលោកអ្នកនូវ វីដេអូពិសេសៗ នៃបុគ្គលពូកែៗ ដើម្បីចែករំលែកនូវបទពិសោធន៌ និង លាតត្រដាងនូវចក្ខុវិស័យ របស់ពួកគាត់។ សូមកុំភ្លេចរង់ចាំទស្សនាក្នុងពេលឆាប់ៗនេះ។#លាតត្រដាងចក្ខុវិស័យរបស់យើង #UncoverOurVision #FindX2Pro

Posted by OPPO on Thursday, March 12, 2020

បន្ទាប់ពីបានទស្សនានូវឈុតខ្លីៗ នៃវីដេអូលាតត្រដាងចក្ខុវិស័យ ប្រិយមិត្តប្រហែលជាអាចចាប់អារម្មណ៍ខ្សែជីវិត និងការពិតពីក្រោយនៃភាពជោគជ័យរបស់ លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន Sabay កញ្ញា ស៊ន សៀវមុី កីឡាការិនីឆ្នើមតៃក្វាន់ដូ លោក ចន សី ស្ថាបនិក Cambo Report និង កញ្ញា ស៊ូ មុនីពេជ្រស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ធ្យូប កាហ្វេ ជាក់ជាមិនខានឡើយ ដូច្នេះដើម្បីស្រាយចម្ងល់ និងស្វែងយល់លម្អិតពីពួកគាត់មានតែរងចាំទស្សនាវីដេអូទាំងមូលទំាងអស់គ្នា ក្នុងពេលឆាប់ៗនេះ នៅក្នុងហ្វេសបុកផេកផ្លូវការរបស់ OPPO។

លោក រីន ពេជ្រមុនី ប្រធានគ្រប់គ្រងផលិតផងទូរសព្ទវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro បានឲ្យដឹងថា កាលដែលក្រុមហ៊ុន OPPO បានសម្រិតសម្រាងផលិតនូវវីដេអូលាតត្រដាងចក្ខុវិស័យរបស់បុគ្គលពូកែៗនេះឡើង ក្នុងគោលបំណងចែករំលែកនូវបទពិសោធល្អៗ គន្លឹះពិសេសៗ ដោះស្រាយបញ្ហាចំពោះមុខ ការអត់ធ្មត់ ការរុករក ច្នៃប្រឌិត និងការចេះយល់កាលៈទេសៈ ផ្សារភ្ជាប់ជីវិតទៅនឹងបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ដូចជាទូរស័ព្ទលំដាប់កំពូល Find X2 Pro ជាដើម។

សូមរំលឹកថា OPPO Find X2 Pro($1299)ជាស្មាតហ្វូនលំដាប់កំពូលតំណាងឲ្យការរុករកនិងច្នៃប្រឌិតថ្មី មានអេក្រង់កោងលាតគ្មានគែម ល្បឿន Refresh Rate កម្រិតកំពូល120ហឺតរលូនឥតទាក់ និង កម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 1ពាន់លានពណ៌ ដែលនឹងផ្តល់នូវបទពិសោធន៍ និងបដិវត្តន៍ថ្មីសម្រាប់ការទស្សនាជាមួយពណ៌ត្រជាក់ភ្នែក រលូន ភ្លឺច្បាស់ល្អ និងមានផាសុកភាព។

Loading...
SHARE