realme C3 បំពាក់នូវកាមេរ៉ា AI ៣ គ្រាប់នៅផ្នែកខាងក្រោយជាមួយនឹងថាមពលថ្មរហូត ដល់ ៥០០០ mAh អេក្រង់ ៦.៥ អ៊ីញភ្ជាប់ជាមួយកម្រិតភាពច្បាស់នៃអេក្រង់ដែល បំពាក់ដោយ បន្ទះឈីប MediaTek Helio G70 ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ។

  

realme C3 រចនាឡើងមានពីរពណ៌ជាមួយស្ទីលដ៏ទាន់សម័យគឺ – Blazing Red និង Frozen Blue 2+32GB នឹងដាក់លក់ក្នុងតម្លៃ 129$ , ចរាចរ​លើក ដំបូងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ រួមជាមួយការផ្ដល់ជូន​អត្ថប្រយោជន៍​ដ៏ច្រើនបន្ថែម ទៀត។

realme ម៉ាកស្មាតហ្វូនដែលពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងយាប់រហ័សនោះ បានប្រកាសបើកដំណើរការជាផ្លូវការនូវ ទូរស័ព្ទ ប្រភេទថ្មីបំពាក់នូវ «កាមេរ៉ាបីគ្រាប់ ស្តេចហ្គេម» របស់ខ្លួនហើយ។ realme C3 ដែលជាស្មាត ហ្វូនដ៏មានអានុភាពកម្រិតខ្ពស់លក់ជូនក្នុងតម្លៃពិសេសក្នុងចន្លោះក្រោម 150 ដុល្លារតែប៉ុណ្ណោះ។ realme C3 គឺជាសមាជិកនៃត្រកូល realme ដែលឈរលើគុណភាពកម្រិតឈានមុខគេ​ របស់ស្មាតហ្វូន C Series ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ 10,2 លាននាក់ឯណោះនៅ ទូទាំងពិភពលោក ហើយនេះជាភាពជោគជ័យមួយក្នុងចន្លោះតម្លៃ ស្មាតហ្វូននេះ។ realme C3 អាចឈរឈ្មោះជាកំពូលស្មាតហ្វូនបានដោយចំនុចសំខាន់ៗចំនួន 4 គឺ៖ មុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។

  • លក្ខណៈពិសេសរបស់ realme C3

ជាដំបូងនៅក្នុងផ្នែកនេះ, C3 បំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio G70 ដំបូងបង្អស់របស់ពិភពលោកដែលនឹងធានាបាននូវប្រតិបត្តិការដ៏មានអានុភាពនិងកាន់តែរហ័សសម្រាប់អ្នកប្រើប្រាស់និងអ្នកនិយមលេងហ្គេម។ realme C3 បានចរាចរលក់ ដោយរចនាឡើងជាពីរពណ៌ដ៏ប្រណិត – Blazing Red និង Frozen Blue ។ ជាមួយនឹងការដាក់ លក់លើកដំបូងនៅថ្ងៃទី11 ខែមីនា ឆ្នាំ2020 នេះ realme C3 នឹងមានដាក់លក់ក្នុងជាមួយទំហំ 2GB+32GB តម្លៃត្រឹមតែ 129 ដុល្លារតែប៉ុណ្ណោះ។

 

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ realme C3 ជាម៉ូឌែលទូរស័ព្ទដែលបំពាក់ឈីប Helio G70 ដំបូងគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាមួយនឹងឈីប Helio G70 នេះផងដែរ, realme C3 មានពិន្ទុខ្ពស់រហូតដល់ 190,000 នៅក្នុងកម្មវិធី Antutu ដែលបង្ហាញថាមុខងាររបស់ realme C3 គឺពិតជាផលិតផលដែលមានគុណភាពលើសពីតម្លៃ 250 ដុល្លារនោះទៅទៀត។

  • សហប្រតិបត្តិការជាមួយ MLBB

ជាមួយនឹងបន្ទះឈីបដ៏រឹងមាំ នៅពេលនេះ realme បានប្រកាសពីកិច្ច​សហប្រតិបត្តិការ ជាផ្លូវ​ការជាមួយនឹង MLBB ហើយ ។ ដើម្បីគាំទ្រដល់បទពិសោធន៍ នៃការលេងហ្គេម កាន់តែប្រសើរ realme C3 ក៏បានបំពាក់នូវថាមពលថ្មទំហំ 5000mAh ដើម្បីទទួលបាន បទពិសោធន៍ជីវិតកម្សាន្តកាន់តែប្រសើរឡើង។ ក្រៅពីនេះ! realme C3 ក៏បន្ថែមជាមួយនឹងកាមេរ៉ាភ្លោះទំហំ 12MP + 2MP + 2MP នៅខាងក្រោយរបស់វាផងដែរ, realme C3 ក្លាយជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ារហូត ដល់ទៅបី ក្នុងតម្លៃក្រោម 150 ដុល្លារតែប៉ុណ្ណោះ។

realme C3 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI realme C3 គឺជាស្មាតហ្វូន realme ដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការជាមួយ ប្រព័ន្ធប្រតិបត្តិការ (UI) realme ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 ។ រចនាបទថ្មី (UI) realme ត្រូវបានបង្កើតឡើងប្រកបដោយភាពល្អឥតខ្ចោះហើយកាន់តែជិតស្និទ្ធជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ Android ។

 

realme C3 នឹងបើកដំណើរការលក់ចាប់ពីខែមីនា ថ្ងៃទី11 នេះតទៅ ជាមួយនឹងកញ្ចប់កាដូ កាសស្តាប់ និងស៊ីមកាតផងដែរ៕

Loading...
SHARE