ឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រសប្តាហ៍ទីមួយ ក្រុមហ៊ុន ហង្សមាស និងម្ចាស់ឧបត្ថម្ភកម្មវិធី The Mask Singer Cambodia ផ្តាច់មុខដោយ OPPO Reno2 F បានធ្វើឲ្យអ្នកគាំទ្រក្នុងស្ទូឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី អ្នកទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ OPPO រាប់ម៉ឺននាក់ រំជួលចិត្ត អួលដើមទ្រូង និយាយលែងចេញ នៅពេលបកម៉ាស បង្ហាញមុខមាត់ពិតរបស់បេក្ខជនដែលត្រូវដើរចេញពីកម្មវិធីម្តងៗ ជាពិសេសគឺតារាប្រុសស្រីល្បីៗតែម្តង។

លោក សុខ សុភាព ដែលជាទស្សនិកនិយមគាំទ្រកម្មវិធី The Mask Singer Cambodia បានឲ្យដឹងថា “ធ្វើស៊ីឡើងសាហាវតែម្តង! តាមពិតរាជនី Unicorn រូបស្រស់ គឺជាអាយដល វី ឌីណែត សោះ! ចឹងតើបានសម្លេងប្រហែលៗ”។

ធ្វើស៊ីសាហាវ!! តាមពិតរាជនី Unicorn រូបស្រស់ គឺជាអាយដល វី ឌីណែត /​The Mask Singer Cambodia

ធ្វើស៊ីសាហាវណាស់!! តាមពិតរាជនី Unicorn រូបស្រស់ គឺអាយដល វី ឌីណែត សោះ! ចឹងតើបានសម្លេងប្រហែលៗ 😂😂កំពូលបេក្ខជនអ្នកចម្រៀងកំបាំងមុខរាជិនី Unicornបទ៖ ចង់ទៅ ទៅៗឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយក្រុមហ៊ុន OPPO#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ👉ជួយ S̳u̳b̳s̳c̳r̳i̳b̳e̳ និងចុចសញ្ញាកណ្តឹង លើ YouTube Channel របស់ 𝐎𝐏𝐏𝐎 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ដើម្បីទទួលបានព័ត៌មាន និងវីដេអូថ្មីៗ: https://bit.ly/2Zqgq7C

Posted by OPPO on Wednesday, January 29, 2020

ចំណែកឯ យុវតី សោម៉ា ដែលបានទស្សនាកម្មវិធី The Mask Singer Cambodia ផ្ទាល់នៅក្នុង ឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី 02 កុម្ភៈ 2020 បានបង្ហាញអារម្មណ៍ពិតថា “នាងខ្ញុំស្រឡាំងកាំងតែម្តងនៅពេលដែលឃើញផ្ទាល់ភ្នែកថាអ្នកចម្រៀងកំបាំងមុខសេះប្រយុទ្ធគឺជា អាយដល  ឃី សុឃុន។ ខ្ញុំចូលចិត្តកម្មវិធី The Mask Singer Cambodia នេះព្រោះទាំងគណៈកម្មការ ពិធីករ និង បេក្ខជនចូលប្រឡង សុទ្ធតែពូកែកំប្លែង ហើយធ្វើឲ្យយើងជាអ្នកទស្សនាមានអារម្មណ៍សប្បាយរីករាយ និងពេលខ្លះសើចឡើងចង់ចុកពោះតែម្តង”។

ឃី សុឃុន តាមពិតជាអ្នកចម្រៀងសេះប្រយុទ្ធ!

អីយ៉ាស់! អាយដល ឃី សុឃុន ក៏ជាបេក្ខជនម្នាក់ក្នុងកម្មវិធី T𝐡𝐞 𝐌𝐚𝐬𝐤 𝐒𝐢𝐧𝐠𝐞𝐫 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ដែរ😍ឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយ#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ👉ជួយ 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 និងចុចសញ្ញាកណ្តឹង លើ YouTube Channel របស់ 𝐎𝐏𝐏𝐎 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ដើម្បីទទួលបានព័ត៌មាន និងវីដេអូថ្មីៗ: https://bit.ly/2Zqgq7C

Posted by OPPO on Thursday, February 6, 2020

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ក៏ដូចជាពីមួយវគ្គទៅមួយវគ្គកាន់តែមានភាពខុសប្លែក និងចម្លែកភ្នែកសម្រាប់អ្នកគាំទ្រជានិច្ច ហើយក៏មានបេក្ខជន បេក្ខនារីជាច្រើននាក់បានបកម៉ាស បង្ហាញមុខមាត់ពិតរបស់ខ្លួនរួចរាល់ផងដែរ ក្រោយទទួលបានសម្លេងផ្ញើសារតិចពីទស្សនិកជន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ការបើកមុខ បេក្ខជន និង អាយដល សរុប 8រូប រួមមាន ពូល A​ មាន លោកនួន សុធារក្ស និងបេក្ខនារី ប៊ូ ស្ពាប៊ាន ពូល B មាន កញ្ញា វី ឌីណែត និងលោក សាដា ពូល C មាន លោក ឃី សុឃុន និង លោក ង៉ូត សិលា និង ពូល D ដែលមាន លោក  វណ្ណ ផល្លី និង កញ្ញា កែវ សុបញ្ញា។

សម្រាប់ Live Show វគ្គផ្តាច់ព្រ័ត្រ សប្តាហ៍ទីមួយ ដែលនឹងត្រូវថ្ងៃអាទិត្យ ទី 16 កុម្ភៈ 2020 កាលពីយប់មិញ បេក្ខជនអ្នកចម្រៀងកំបាំងមុខពូល A ដែលអាចបន្តដណ្តើមយកតំណែងជើងឯកចុងក្រោយនៅក្នុងកម្មវិធី The Mask Singer Cambodia គឺ កំពូលអ្នកគិត ខណៈឥន្ទ្រីស្ទាវត្រូវបានចាកចេញពីកម្មវិធីនោះមានពិតឈ្មោះពិត ឈុន បាលូ ជា អតីតបេក្ខជន X Factor Cambodia ដូច្នេះកុំភ្លេចតាមដានទស្សនាបន្ត ហើយសាកទាយលមើល៍ថាតើតារានៅក្នុងដួងចិត្តលោកអ្នកនឹងត្រូវបកម៉ាសបង្ហាញមុខមាត់ពិត រួចដើរចេញពីកម្មវិធី The Mask Singer Cambodia បន្ទាប់ទៀត?

សូមរំលឹកថា ​កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ដែលឧបត្ថម្ភ ផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា២ម៉ឺន៥ពាន់ដុល្លារអាមេរិក។

🔴 LIVE កម្មវិធីប្រឡងចម្រៀងសម័យឌីជីថល បែ្លកពីគេ The Mask Singer Cambodia វគ្គ Live Show វគ្គផ្តាច់ព្រ័ត្រឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយក្រុមហ៊ុន OPPO#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

Posted by The Mask Singer Cambodia on Sunday, February 16, 2020

Loading...
SHARE