ទើបតែបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនទូរស័ព្ទដៃចល័ត ដ៏ក្មេងខ្ចី realme (រៀលមី) បានពញាក់អារម្មណ៍អតិថិជន និង អ្នកគាំទ្រ តាមរយៈការដាក់លក់ ទូរស័ព្ទទំនើបដំបូងរបស់ខ្លួន គឺ realmeC2 (រៀលមី ស៊ីធូ) ក្នុងតម្លៃត្រឹមតែ $119 បន្ថែមកង្ហារតូចមួយគ្រឿងចាប់ពីថ្ងៃនេះតទៅ។  

No photo description available.

(ពណ៌ពេជ្រខ្មៅ និង ពេជ្រខៀវ) ស្មាតហ្វូន realmeC2 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានអេក្រង់ ទំហំ 6.1” HD+ បែបតំណក់ទឹក (កម្រិតបង្ហាញ 89.35%) អនុញ្ញាតឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល លេងហ្គេម ទស្សនា វីដេអូ រូបភាព ដូចរូបភាពពិតៗ។ ជាពិសេសវាមានបំពាក់នូវ មុខងារ ស្កេនមុខដោះសោររហ័ស ត្រឹមតែ 0.3 វិនាទី និង សុវត្ថិភាពបំផុត។ ផ្នែកខាងក្រោយរចនាបែបគ្រាប់ពេជ្រភ្លឺ ចែងចាំង ឡូយឆាយទាន់សម័យ មានកាមេរ៉ាក្រោយភ្លោះទំហំ 13MP និង 2MP អាចថតរូបព្រាលផ្ទៃខាងក្រោយ (portrait) ស្អាតល្អ ជាមួយនឹងមុខងារបន្ថែ​មពណ៌ស្រស់បំព្រងបែប ធម្មជាតិដ៏រស់រវើក (Dazzle Color​ Mode) និង អាចថតវីដេអូបានកំរិតច្បាស់ 1080 និង វីដេអូបែបយឺតៗ (Slow Motion) បានទៀតផង។

Image may contain: phone

No photo description available.

ស្មាតហ្វូន realmeC2 ប្រតិបត្តិការដោយ 8-core processor ដំណើរការ Color​​OS 6.0  មាន RAM 3GB និង ROM 64GB អាចផ្ទុកទិន្នន័យ និងរូបភាពបានកាន់តែច្រើន ជាពិសេសសម្រាប់ការបើក Apps ប្រើប្រាស់ចំនួនច្រើនក្នុងពេលដំណាលគ្នា កាន់តែលឿនជាងមុន អាចប្រើប្រាស់ស៊ី 2 (Nano-Sim) និង Micro SD Card។ ស្មាតហ្វូន realmeC2 មានថាមពលថ្មធំមហិមាទំហំ 4000mAh គ្រប់គ្រាន់ប្រើប្រាស់ពេញមួយថ្ងៃ ឥតបារម្ភរឿងបញ្ហាអស់ថ្ម មិនពិបាកស្ពាយ Power Bank តាមខ្លួននាំតែហត់។ 

Image may contain: phone

ដូច្នេះ ស្មាតហ្វូនស៊េរីថ្មី realmeC2 ត្រឹមតែ $119 សម្រាប់ RAM 2GB និង ROM 32GB ហើយនិងតម្លៃត្រឹមតែ $149 សម្រាប់ RAM 3GB និង ROM 64GB ពិតជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់! សូមប្រញាប់អញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទ នៅក្បែរលោកអ្នកជាងគេ ទាន់ realmeC2 មានប្រម៉ូសិនពិសេស! លោកអ្នកក៏អាចទទួលបានព័ត៌មានថ្មីៗ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ realme។ realme ជឿជាក់ថា ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ realme និងមានផ្តល់ជូនជម្រើសទូរសព្ទ័ទំនើបៗជាច្រើនទៀត ដើម្បីបំពេញតំរូវការរបស់អតិថិជន។ 

No photo description available.

អាសយដ្ឋានទំព័រហ្វេសប៊ុកផ្លូវការរបស់ realme “https://www.facebook.com/realmeCambodia”

Loading...
SHARE