កាលពីថ្ងៃទី 22 តុលា 2019 ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក OPPO បានបើកដំណើរការ ហាងទូរស័ព្ទខ្នាតធំបំផុត ស្តង់ដារអន្តរជាតិលើកដំបូង នៅផ្សារទំនើបប្រណិត Emquartier ក្រុងបាងកក ប្រទេសថៃ។
ហាងទូរស័ព្ទដ៏ធំទំនើបមួយនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ក្នុងការផ្តល់នូវបទពិសោធន៍ដល់អតិថិជននិងអ្នកគាំទ្រ ជាមួយនឹងបរិយាកាសធំទូលាយ​ ចំរុះនៃវប្បធម៌ និង ផលិតផលបច្ចេកវិទ្យាកំពូលៗថ្មីៗដូចជា បច្ចេកវិទ្យា 5G network និង Reno 10x Zoom 5G ផងដែរ។

ការបើកដំណើរការ OPPO​​ Showroom ខ្នាតអន្តរជាតិនៅប្រទេស គឺជាការឆ្លុះបញ្ចាំងនូវការរីកចម្រើននិងទម្លាយនូវទីផ្សារសលករបស់ក្រុមហ៊ុនទូរស័ព្ទចល័តចិនមួយនេះ។ នាថ្ងៃអនាគតក្រុមហ៊ុន OPPO គ្រោងនឹងបើកសម្ពោធ Showroom ខ្នាតអន្តរជាតិនៅក្នុងតំបន់អាស៊ី រួមមាន ប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, វៀតណាម និង តៃវ៉ាន់។ យើងកំពុងចាំអ៊ុតមើលបន្តទៀតថាតើ OPPO​​ Showroom ខ្នាតយក្សមួយនេះនឹងមានវត្តមាន នៅក្នុងប្រទេសកម្ពុជាយើងឫយ៉ាងណា ខណៈពេលដែលតួលេខលក់ស្មាតហ្វូន OPPO F11 Pro និង OPPO Reno Series, មានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ រហូតជម្រុញឲ្យ OPPO ឈរលើលំដាប់ថ្នាក់ជួរមុខគេនៅកម្ពុជា (យោងតាមរបាយការណ៍ Canalys សីហា 2019) ហើយបច្ចុប្បន្នកំពុងចរាចរណ៍លក់កំពូលស្មាតហ្វូន OPPO Reno2 Series គឺ OPPO Reno2 F តម្លៃ $369 និង Reno2 តម្លៃ $599។

សូមរំលឹកថា OPPO បានក្លាយជាក្រុមហ៊ុនជោគជ័យ លើវិស័យស្មាតហ្វូនឈានមុខ និងម៉ាកដែលមានតម្លៃលំដាប់ពិភពលោកត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែការយកតម្រូវការរបស់អតិថិជនខ្លួនជាធំ។ បច្ចុប្បន្ន OPPO មានភ្នាក់ងារតំណាងលក់ច្រើនជាង 44,000 និង តំបន់គោលដៅច្រើនជាង 52,000 ទើបជម្រុញឲ្យ ក្រុមហ៊ុនទូរស័ព្ទចល័តមួយនេះអាចប្រជ្រៀតចូលទៅក្នុងទីផ្សារគ្រប់ទិសទីបាន។

លោក Jimmy Yi ប្រធាន OPPO អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា “វាជាការសំខាន់ណាស់ដែលយើងបន្តអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ ក្នុងការបំពេញតម្រូវការអតិថិជន ក្នុងវិស័យឧស្សាហកម្មប្រកួតប្រជែង។ យុទ្ធសាស្ត្របន្ទាប់របស់យើងគឺបន្តពង្រឹងបទពិសោធន៍ដល់អតិថិជនរបស់យើងតាមរយៈការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណែត និង ការដាក់តាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗនៅតាម Showroom របស់យើង”។

Loading...
SHARE