ស្ថិតនៅ នាទីចុងក្រោយនៃកម្មវិធីសម្ពោធទូរស័ព្ទដៃទំនើប OPPO RENO 2 Series, ក្រុមហ៊ុនសម្ព័ន្ធជាមួយនឹងOPPO គឺ Realme ដែលកំពុងមានសន្ទុះគាំទ្រនិងប្រជាប្រិយភាពខ្លាំងជុំវិញពិភពលោក ក៏បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារស្មាតហ្វូននៅកម្ពុជាផងដែរ។

No photo description available.

គួររំលឹកថា Realme គឺក្រុមហ៊ុនទូរស័ព្ទដៃចល័តក្មេងខ្ចីជាងគេ ដែលទើបតែបង្កើតឡើងក្នុង ឩសភា ឆ្នាំ 2018។ គ្រាន់តែបង្កើតពុំទាន់បានមួយឆ្នាំផង Realme ទទួលបានជោគជ័យលើ ការលក់ចេញស្មាតហ្វូន និង ការទម្លុះទីផ្សារស្មាតហ្វូនអន្តរជាតិ ចំនួន 10 រួមមាន ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី -ល-។ ក្នុងនាមជាម៉ាកទូរស័ពុ្ទដែលមានសន្ទុះគាំទ្រខ្លាំង នៅប្រទេសឥណ្ឌា Realme បានបំបែកឯកត្តកម្មនៃការលក់ចេញស្មាតហ្វូនរបស់ខ្លួន 1លានគ្រឿងក្នុងរយៈពេល 3ថ្ងៃ នេះបើយោងតាមរបាយការណ៍ ទិន្នន័យលក់របស់ អនឡាញធំជាងគេនៅអាស៊ីអាគ្នេយ៍គឺ E-commerce Lazada អំឡុងពេលប្រូម៉ូសិន “Double Eleventh” ហើយបានជម្រុញឲ្យក្លាយជាម៉ាកទូរស័ព្ទលក់ដាច់ខ្លាំងជាងគេ ចំណាត់ថ្នាក់លេខ1។

No photo description available.

ស្ថិតក្នុងត្រីមាសទី2 ឆ្នាំ2019 Realme ទទួលបានចំណាត់ថ្នាក់លេខ2 នៃចំណែកទីផ្សារស្មាតហ្វូនលើអនឡាញរបស់ប្រទេសឥណ្ឌាទាំងមូល និងជាប់ចំណាត់ថ្នាក់ទី10 នៃទីផ្សារស្មាតហ្វូនសកល ជាមួយនឹងចំនួនអ្នកប្រើប្រាស់ 17លាននាក់ គិតមកទល់ថ្ងៃទី 8 តុលា នេះ។

 

(អ្នកប្រើប្រាស់ទូរស័ព្ទទំនើប Realme នៅក្នុងប្រទេសឥណ្ឌា បានតំរៀបគ្នាដើម្បីបង្កើតជាឃ្លាអក្សរធំជាងគេបំផុតលើលោក ហើយនិង បានបំបែកឯកត្តកម្មពិភពលោក “Guinness World Record”។)

ក្រុមហ៊ុន Realme ជឿជាក់ថា ការផ្លាស់ប្តូរពិភពលោក ពុំចាំបាច់ទាល់តែមានភាពចាស់ទុំពេកនោះទេ។ យុវវ័យ ដែលពោរពេញដោយថាមពល ត្រូវហ៊ានលោតផ្លោះទៅរកអ្វីដែលថ្មីសម្រាប់ថ្ងៃអនាគត។ Realme នឹងផ្តល់ជូននូវផលិតផលដែលមានសមត្ថភាពខ្លាំងពូកែ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវវ័យក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍ថ្មីស្រឡាងមិនធ្លាប់មាន ដូចជា ការរចនារូបរាង និង គុណភាពទូរស័ព្ទស្មាតហ្វូន ឡូយទាន់សម័យ ក្នុងខ្ទង់តម្លៃដូចគ្នានឹងទូរស័ព្ទលើទីផ្សា។​

នៅថ្ងៃអនាគត Realme នឹងមានសន្ទុះរីកចម្រើនខ្លាំង តាមរយៈការជម្រុញទឹកចិត្តយុវវ័យឲ្យបញ្ចេញទេពកោសល្យ និង សម្ថតភាពនៅក្នុងខ្លួន ដើម្បីស្វែករករបកគំហើញថ្មី នៃបច្ចេកវិទ្យាទំនើបជាមួយនិងគោលជំហរ “Dare To Leap”។

Image may contain: sky, cloud and outdoor

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Realme បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីទំនើប ល្អឥតខ្ចោះ គឺ RealmeC2 ដែលត្រូវចិត្តអ្នកប្រើប្រាស់ជាមួយនឹងថាមពលថ្មធំមហិមាទំហំ 4000mAh អមជាមួយទំហំអេក្រង់បែបតំណក់ទឹក 6.1”HD ភ្ជាប់បច្ចេកវិទ្យាស្កេនមុខដោះសោរ និង មុខងារជាច្រើនទៀត។ ផ្នែកខាងក្រោយរចនាបែបគ្រាប់ពេជ្រ មានកាមេរ៉ាក្រោយភ្លោះទំហំ 13MP + 2MP ថតរូបស្អាតកប់សារី។ សប្រាប់ RealmeC2 ដែលមាន RAM 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB តម្លៃត្រឹមតែ $119 រីឯ RealmeC2 ដែលមាន RAM 3GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB តម្លៃត្រឹមតែ $149។ លោកអ្នកអាចស្វែងរកទិញ RealmeC2 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទធំៗ ដែលនៅក្បែរលោកអ្នកជាងគេ។

Image may contain: phone

Loading...
SHARE