បន្ទាប់ពីដឹងតម្លៃពិតនៃស្មាតហ្វូនស៊េរីថ្មី កូនកាត់ត្រកូល F Series និង Reno Series រួចមក គិតម៉េចដែរគ្នាយើង? ប្រសិនបើនៅតែស្ទាក់ស្ទើរ ពុំទាន់ហ៊ានសម្រេចចិត្តថាគួរទិញ រឺយ៉ាងណា? តោះមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗនៃស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះទាំងអស់គ្នា កុំថា Admin ចេះតែអួត។

សូមទស្សនាវីដេអូខាងក្រោមដូចខាងក្រោម៖

ចំនុចទី1៖ OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series (ដែលក្នុងនោះមានម៉ូឌែលចុងក្រោយលក់ដាច់ខ្លាំងជាងគេគឺ OPPO F11 Pro) និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង តាមរយៈការធ្វើកំណែរទម្រង់ Update ទាំង Hardware និង Software របស់រាមច្បង រួមផ្សំជាមួយនឹងរបកគំហើញថ្មីៗនៃបច្ចេកវិទ្យាទំនើបចុងក្រោយ។

ចំនុចទី2៖ មានរូបរាងរលើបរលោងស្រស់ស្អាតកាលីបទាន់សម័យ ដោយផ្នែកខាងមុខមានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ ស្ទើរតែគ្មានចោះរន្ធ។ រីឯផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ CGG ស្វិតរឹងមុំាមិនងាយបែក និង ការរចនានូវរូបរាង O.Dot ដែល ផលិតពីសេរ៉ាមិច ដើម្បីការពារមិនឲ្យខូច ឬសឹកឡេនកាមេរ៉ា ។

 

ចំនុចទី3៖ មានកាមេរ៉ាក្រោយ4គ្រាប់ តំរៀបគ្នាជាជួរយ៉ាងមានរបៀប ស្មើរត្រឹមតែម្តង ដោយកាមេរ៉ាមេមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារបានយ៉ាងរីករាយ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេស បំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង ។ កាមេរ៉ាទី3 និងទី4 មានទំហំ 2MP ដូចគ្នា អាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។
ចំណុចទី4៖ បំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាមួយនឹង Hardware និង AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ និងមានល្បឿនកាន់តែលឿន ដោះសោរត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

ចំនុចទី5៖ ស្មាតហ្វូនកូនកាត់រូបនេះ មានRAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) ប្រតិបត្តិការដោយ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh អាចមើល វីដេអូបាន 13ម៉ោង ស្តាប់តន្ត្រីបាន 31ម៉ោង និង លេងហ្គេមបាន 8ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0។

គួររំលឹកថាស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះ បានបង្ហាញខ្លួនជាផ្លូវការព្រមគ្នាជាមួយនឹងស្មាតហ្វូនរៀមច្បងរបស់វាគឺ OPPO Reno2 កាលពីថ្ងៃទី17 តុលា ឆ្នាំ 2019 នៅសណ្ឋាគារផ្កាយ5 ក្បែរវិមានឈ្នះៗ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO បានដាក់លក់ ស្មាតហ្វូនស៊េរិថ្មិ OPPO Reno2 F ត្រឹមតែ $369 ដោយមានបន្ថែមកញ្ចប់កាដូ៖ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth, កែវទឹកដ៏ស្រស់ស្អាត, ចិញ្ចៀនទម្រទូរស័ព្ទ, ស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ សរុបជាទឹកប្រាក់ $109 ចំណែកឯ OPPO Reno2 តម្លៃត្រឹមតែ $599 មានបន្ថែមកាដូពិសេសដូចជា៖ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth ធំដ៏ស្រស់ស្អាត បណ្ណ័ធានាអេក្រង់សម្រាប់រយៈពេល១ឆ្នាំពេញ ស៊ីមស្មាតលេខពិសេស (Silver Sims) ភ្ជាប់ជាមួយនឹងគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ សរុបជាទឹកប្រាក់ $169 សម្រាប់តែអតិថិជនដែលបានធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 24 តុលា 2019 តែប៉ុណ្ណោះ៕

Loading...
SHARE