ភ្នំពេញ៖ ក្រុមហ៊ុន ទូរស័ព្ទដៃ OPPO ប្រារព្ធពិធីគំរបខួប3ឆ្នាំ និង អបអរសាទរជ័យជំនះចំណាត់ថ្នាក់ជួរមុខគេ នៅកម្ពុជា កាលពីយប់ថ្ងៃទី 04 តុលា 2019 ក្នុងសណ្ឋាគារ Garden City វិមានឈ្នះៗ។
កម្មវីធីនេះ មានសភាពអ៊ូអរ អធិកអធម ដោយមាន​ការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors) និង ដៃគូរសហការរបស់ OPPO ទាំងអស់ សរុបជាង 350 នាក់។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ប្រកបដោយគុណភាពខ្ពស់នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសគឺ OPPO F Series និង Reno Series រហូតមានជាទីបន្ទាល់ យ៉ាងក្បោះក្បាយពីសំណាក់ ក្រុមការងារ បុគ្គលិក អ្នកគាំទ្រ និង ឯកអគ្គរាជទូតសុឆន្ទៈរបស់ OPPO ។ ស្មាតហ្វូនជំនាន់ថ្មី OPPO F11 Pro ដែលបានដាក់លក់ជាផ្លូវការ នាខែឩសភាព ២០១៩ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និង មានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង​ 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។
ខណៈពេលឥលូវនេះ ក៏មានការបែកធ្លាយនូវសមាសភាពបណ្តើរៗ នៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់​ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។

ស្មាតហ្វូនកូនកាត់រូបនេះ នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ ផ្ទៃរាបស្មើមិនសឹកឡេន ស្រដៀងគ្នានឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series។ កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង ។ កាមេរ៉ាទី3 និងទី4 មានទំហំ 2MP អាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។

ក្រៅពីនេះ OPPO Reno 2F នឹងមានរចនាបថ ល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប High Show មានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធ រីឯផ្នែកខាងក្រោយត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែ ងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។ បើចង់ដឹងជាក់ច្បាស់ថាស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចតាមដាននៅទីនេះ

កម្មវិធីពិសេសនេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូនក្រោមកម្រភោជនីយហារសាមគ្គីគ្រួសារ OPPO ការប្រគល់ពាន់រង្វាន់សម្រាប់បុគ្គលិកឆ្នើម បុគ្គលិកបម្រើការនៅ OPPO យូរឆ្នាំ (ចាប់ពី៣ឆ្នាំ) ការថតរូបជុំគ្នា និងការរាំលេងកម្សាន្ត។

Loading...
SHARE