“ថ្ងៃរំលឹកខួបអនុស្សាវរីយ៍ជួបគ្នាគ្រាដំបូង” ពិតជាមានសារៈសំខាន់បំផុតសម្រាប់គូស្នេហ៍ថ្មីថ្មោង ជាពិសេសសម្រាប់សុភាពនារី។ វាជាឱកាសសម្រាប់ពួកគេ រឹតចំណងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម តាមរយៈការណាត់ជួបគ្នាម្តងទៀត នៅកន្លែងចាស់ ញុំាអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទានជាមួយគ្នា រឺក៏ធ្វើដំណើរកម្សាន្តទៅទីកន្លែងដែលពួកគេប្រាថ្នារួមគ្នា។ ដូច្នេះ មនុស្សម្នាក់ៗ បានព្យាយាមលៃលកពេលវេលាដ៏មានតម្លៃរួមគ្នា សម្រាប់ការណាត់ជួបដ៏ពិសេសមួយនេះ។

https://z-p3-scontent.fpnh5-1.fna.fbcdn.net/v/t1.15752-9/69947653_503964383498584_1214254079975358464_n.png?_nc_cat=103&_nc_oc=AQlwMD_gCucFBV4CmlWv8_eEjpUF-bY2W1xNXuwLo2b5NGNUkTSzaNd5tGSvIm_bfuU&_nc_ht=z-p3-scontent.fpnh5-1.fna&oh=29a3b4b8e691a08916d0ba58bd9d060d&oe=5DFB8AC6

ចំពោះសុភាពបុរសខ្លះបានដាច់ចិត្តសុំច្បាប់សម្រាកពីកន្លែងការងារមួយថ្ងៃ ឬ ពីរថ្ងៃ ជៀសវាងខកខានការណាត់ជួបដ៏មានសំខាន់នេះ ដើម្បីបង្ហាញពីចិត្តស្មោះចំពោះសុភាពនារីដែលខ្លួនស្រឡាញ់ពេញក្រអៅបេះដូង ដើម្បីតម្រង់ទិសទៅថ្ងៃអនាគត។ ប៉ុន្តែអ្វីដែលជារឿងពិបាកលះបង់សម្រាប់មនុស្សប្រុសនោះគឺជាការខកខានមិនបានទស្សនាការប្រកួតបាល់ទាត់ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែដើម្បីបំពេញចិត្តមិត្តស្រីរបស់ខ្លួន ពួកគេអាចធ្វើរឿងទាំងពីរនេះជាមួយគ្នាតែម្តង។ ខ្សែភាពយន្តបែបកំប្លែងខ្លីមួយ ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ OPPO នឹងជួយស្រាយនូវក្តីកង្វល់របស់បងបុរសៗដែលមានការណាត់ពិសេស ជាន់ថ្ងៃគ្នានឹងការប្រកួតបាល់ទាត់ ប៉ះចំគូដែលពួកគេស្រលាញ់​ អត់មិនបាន។

https://z-p3-scontent.fpnh5-2.fna.fbcdn.net/v/t1.15752-9/69979168_656302401534189_2894213555505070080_n.png?_nc_cat=109&_nc_oc=AQmSvvTA6SnTFPP9Ro_FI3MDRTE1LzF690xteZO7vqIxscKiPZmp2V1b93KQ8Y8-mAY&_nc_ht=z-p3-scontent.fpnh5-2.fna&oh=059cda559781fe718a9e6adf39c6fd90&oe=5E108077

សាច់រឿងនេះ បានឆ្លុះបញ្ចាំងពីគូស្នេហ៍មួយគូ ក្នុងឱកាសថ្ងៃរំលឹកខួបសាងស្នេហ៍គ្រាដំបូងជាមួយគ្នា ប៉ុន្តែបានបន្សល់នូវអនុស្សាវរីយ៍មិនគួរឲ្យជឿសម្រាប់ពួកគេ ហាហាហា។ តួអង្គប្រុសមានអារម្មណ៍មិនស្ងប់ព្រោះតែចិត្តអន្ទះអន្ទែង ចង់ទស្សនាការប្រកួតបាល់ទាត់ ខណៈពេលដែលមិត្តស្រីរបស់ខ្លួនកំពុងស្លុងអារម្មណ៍ជាមួយនឹងខ្សែភាពយន្តបែបកម្សត់! អ្នកទាំងអស់ដឹងអត់ថាតួប្រុសនោះប្រើវិធីអ្វី? លេងឆៅៗតែម្តង តួអង្គប្រុសនោះបានដកទូរស័ព្ទ OPPO Reno 10x Hybrid Zoom ចេញពីហោប៉ៅខោភ្លាម​ រួច Zoom មើលការប្រកួតបាល់ទាត់ ពីចំងាយ ដែលគេបញ្ជាំងផ្សាយផ្ទាល់នៅលើ Screen LED នៃអគាខ្ពស់នៅចំកណ្តាលទីក្រុង ឡើងច្បាស់ទែងតែម្តង! ស៊ីផុយរបស់គេមែន មើលម៉ាសប្បាយ ម៉ាអស់ចិត្ត ឆ្លាតមែនបុរសម្នាក់នេះ! ខណៈដែលមិត្តស្រីរបស់ខ្លួនកំពុង ដាក់មនោសញ្ចេតនាតាមសាច់រឿងដ៏កំសត់ អន្លង់អន្លោចនៅលើដើមទ្រូងរបស់តួប្រុស។

https://z-p3-scontent.fpnh5-1.fna.fbcdn.net/v/t1.15752-9/69259497_501212354041930_2417150703051997184_n.png?_nc_cat=110&_nc_oc=AQnikr9aRYIKdaw9zGzCZaL8TTCDtjSAujCP5dEQL4U-iN9-cOJSwUzsqyJqm8A8rOA&_nc_ht=z-p3-scontent.fpnh5-1.fna&oh=b0960f5c475d23641c87cfdf1882ac5f&oe=5E164E38

តើនៅពេលដែលតួស្រីបានដឹងការពិត តើតួអង្គប្រុសនឹងត្រូវក្លាយជាយ៉ាងណា? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូមួយនេះដូចខាងក្រោមនេះ៖

បន្ទាប់ពីទស្សនារួច សូមកុំភ្លេចណាហ្វេនៗ សំណព្វចិត្តទាំងអស់គ្នា ដែលត្រៀមទស្សនាការប្រកួតបាល់ទាត់ FIFA ជម្រុះជាលើកទី២ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ហុងកុង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកដែលអង្គុយកៅអីឆ្ងាយ និង មានទូរស័ព្ទ OPPO Reno 10x Hybrid Zoom បើមិនជឿ សាកយកវា Zoom ពីចំងាយទៅដឹងហើយ ថាវាច្បាស់ប៉ុណ្ណា! ដោយពុំចាំបាច់ហត់ប្រជ្រៀតគ្នាទេហ្វេនអើយ! OPPO សូមជូនពរបងៗដែលជាកីឡាករកម្ពុជាទាំងអស់ ឲ្យទទួលបានជោគជ័យ និង ប្រកបដោយស្នាមញញឹម ៕

Loading...
SHARE