លក្ខណៈប្រជាជននេះពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រជាជនគឺជាកម្លាំងចលកររបស់សេដ្ឋកិច្ចជាតិ។ លក្ខណៈប្រជាជននៅតាមប្រទេសនីមួយៗគឺមិនដូចគ្នានោះទេ ពោលគឺប្រទេសខ្លះសម្បូរដោយមនុស្សវ័យក្មេង ហើយប្រទេសខ្លះសម្បូរដោយមនុស្សវ័យចំណាស់។​ ជាមួយគ្នានេះ គេកត់សម្គាល់ឃើញថា សម្រាប់និន្នាការបច្ចុប្បន្ន ចំនួនប្រជាជនដែលមានវ័យចំណាស់មានការកើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្តែង តាមអង្គការសុខភាពពិភពលោក នៅឆ្នាំ២០៥០ ប្រជាជនជិត ២ពាន់លាននាក់នឹងមានអាយុលើសពី ៦០ឆ្នាំ ដែលតួលេខនេះកើនឡើង ៣ដង ធៀបនឹងឆ្នាំ២០០០។ ដោយសារតែនិន្នាការនេះ ទើបប្រទេសមួយចំនួនចាប់ផ្តើមប្រឈមនឹងកំណើនចំណាយលើការថែទាំសុខភាព និងចំណាយប្រាក់សោធននិវត្តន៍ ព្រមទាំងការថយចុះនៃប្រជាជនសកម្ម ឬកម្លាំងពលកម្មជាដើម។ ក្នុងចំណោមប្រទេសដែលមានប្រជាជនមានវ័យចំណាស់ច្រើននោះ ប្រទេសទាំង ១០ខាងក្រោមនេះអាចរាប់បានថាស្ថិតនៅចំណាត់ថ្នាក់លើគេខាងសម្បូរមនុស្សចាស់។

១.​ ប្រទេសជប៉ុន

ជប៉ុនជាប្រទេសសម្បូរមនុស្សចាស់ជាងគេ ដោយក្នុងនោះ ២៧% នៃប្រជាជនជប៉ុនមានអាយុ ៦៥ឆ្នាំ ឬលើសនេះ។ នៅឆ្នាំ២០១៤ ភាគរយនេះមានចំនួន​ ២៥.៨% ហើយនៅឆ្នាំ២០៣០ ខាងមុន គេព្យាករណ៍ថា ចំនួនភាគរយមនុស្សចាស់នឹងកើនដល់ ៣២.២%។

២. ប្រទេសអ៊ីតាលី

២៣% នៃប្រជាជនអ៊ីតាលីគឺមានអាយុចាប់ពី ៦៥ឆ្នាំឡើង ហើយនៅចន្លោះពីឆ្នាំ២០០០ ដល់២០១០ តួលេខមនុស្សចាស់នៅអ៊ីតាលីស្ថិតនៅក្នុងរង្វង់ ២០%។

៣. ប្រទេសព័រទុយហ្គាល់

នៅព័រទុយហ្គាល់ឯនោះវិញ មនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង មានចំនួន ២២% នៃប្រជាជនសរុបនៅប្រទេសនេះ ខណៈដែលអាយុចូលនិវត្តន៍នៅព័រទុយហ្គាល់គឺអាយុ ៦៦ឆ្នាំ។

៤. ប្រទេសអាឡឺម៉ង់៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២១% នៃប្រជាជនសរុប

៥. ប្រទេសហ្វាំងឡង់៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២១% នៃប្រជាជនសរុប

៦. ប្រទេសប៊ុលការី៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២១% នៃប្រជាជនសរុប

៧. ប្រទេសក្រិក៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២០% នៃប្រជាជនសរុប

៨. ប្រទេសស៊ុយអែត៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២០% នៃប្រជាជនសរុប

៩. ប្រទេសឡាតវី៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២០% នៃប្រជាជនសរុប

១០. ប្រទេសក្រូអាត៖ ចំនួនមនុស្សចាស់ (អាយុចាប់ពី៦៥ឆ្នាំឡើង) មាន២០% នៃប្រជាជនសរុប

ប្រភព៖ Worldatlas

Loading...
SHARE