អ្នកប្រហែលជាធ្លាប់មើលឃើញរបស់មួយចំនួនមានមុខមាត់ ឬរូបរាងដូចជារបស់មានជីវិត ឬសត្វ ឧទាហរណ៍មើលឃើញពពកមានទម្រង់ដូចជាសត្វដំរី ឬសត្វនាគជាដើម។ យ៉ាងណាក៏ដោយ​ មិនមែនមានតែពពកនោះទេ គឺនៅមានវត្ថុមួយចំនួនដែលមានមុខមាត់ដូចសត្វខ្លាំង ហាក់ដូចជាវាបានចាប់កំណើតពីរបស់មានជីវិត ឬសត្វដូច្នោះដែរ តួយ៉ាងដូចជាវត្ថុទាំង២២ខាងក្រោមនេះ។

១ វាជាអំពូលសម្រាប់បញ្ចាំងពីលើអ្នកជម្ងឺរបស់គ្រូពេទ្យធ្មេញ ប៉ុន្តែបើមើលឱ្យមែនទែន វាដូចទៅនឹងមុខក្របី

២ ទម្រង់ទឹកកករលាយនេះគឺដូចទៅនឹងបុរសទឹកកក (Iceman) ដែរ

៣ ដើមឈើមួយនេះមានរូបរាងនិងមុខមាត់ដូចជាសត្វនាគ

៤ ពពកមានទម្រង់ផ្សេងៗជាច្រើនពេញមួយថ្ងៃ ប៉ុន្តែពេលខ្លះអ្នកអាចនឹងឃើញរូបរាងពិសេសៗដូចជាក្នុងរូបនេះគឺជាទម្រង់រូបត្រីបាឡែន

៥ ដើមដំបងយក្សនេះមានរូបរាងដូចជាមនុស្សកំពុងឡើងថ្មភ្នំ

៦ វាហាក់ដូចជាមានសត្វល្អិតអ្វីមួយហោះចេញពីកែវរបស់អ្នក

៧ ផ្កានេះមានរូបរាងដូចជាមុខសត្វស្វាដូច្នោះដែរ

៨ ចំណោតថ្មនេះហាក់ដូចជាមុខសត្វដំរី

៩ ផ្កានេះដូចជាសត្វទាដែលលើកស្លាបឡើងលើប្រុងនឹងហោះ

១០ ពពកនេះមានទម្រង់ដូចជាមុខមនុស្សដែរ

១១ បន្ទះក្តារឈើនេះហាក់បង្ហាញនូវមុខខ្លាឃ្មុំទឹកកក

១២ ផ្លែនេះហាក់មានទម្រង់ដូចផ្នែកមួយនៃរាងកាយស្រ្តី

១៣ បើអ្នកមើលដើមឈើនេះឱ្យមែនទែន អ្នកនឹងឃើញវាហាក់មានមុខសត្វទន្សាយ

១៤ គេហាក់ឃើញសត្វកវែងនៅលើផ្លែទំពាំងបាយជូរនេះ

១៥ ស្រមោលនៅលើទ្វារនោះគឺដូចជាសត្វឆ្មា

១៦ ចង្កូតរថយន្តនេះហាក់មានមុខដូចតួអង្គYoshi ក្នុងវីដេអូហ្គេម

១៧ របស់នេះហាក់បង្ហាញនូវមុខសត្វស្វាអង្កត់ដែលកំពុងតែបញ្ចេញទឹកមុខខឹង

១៨ បន្ទះក្តារនេះហាក់បង្ហាញនូវមុខសត្វគោ

១៩ របស់មួយនេះមានមុខដូចសត្វកញ្ជ្រោង

២០ គេហាក់មើលឃើញឆ្មា Siamese នៅលើឈើនេះ

២១ ម្ទេសប្លោកនេះដូចទៅនឹងមណ្ឌុកសត្វម្យ៉ាង

២២ របស់មួយនេះហាក់ដូចជាសត្វស្លាបដូច្នោះដែរ

 

 

Loading...
SHARE