ធ្លាប់តែលឺកម្មវិធីប្រលងចំរៀងបែបធម្មតាៗ ប៉ុន្តែឥឡូវនេះស្រាប់តែមានកម្មវិធីប្រលងចំរៀងថ្មីបែប Digital ទៀត! ប្លែកម្ល៉េះលោកព្រះ? នោះកម្មវិធីប្រលងចំរៀងថ្មីដែលមានឈ្មោះថា The Mask Singer Cambodia ដែលចាប់ផ្តើមបើកដំណើរការលក់ពាក្យចូលប្រលងហើយបងប្អូន កាន់តែពិសេសនោះកម្មវិធីនេះគឺ ស្ថិតក្រោមការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូនOPPO ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កន្លងមកក្រុមហ៊ុនស្មានហ្វូនOPPO ក៏ធ្លាប់សហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុនហង្សមាសដែរ ដូចជាកម្មវិធីប្រលងចំរៀងលំដាប់ពិភពលោក I Can see your voice Cambodia និង កម្មវីធីធំៗជាច្រើនទៀត ប៉ុន្តែលើកនេះរឹតតែប្លែក និង កក្រើក នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើបលើការផលិតទូរស័ព្ទដៃដ៏ធំបានសហការគ្នារៀបចំកម្មវិធីប្រលងចំរៀងបែប Digital មួយ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា! ដូច្នេះលោកអ្នកសាកស្រម៉ៃបន្តិចមើល៍ ថាវានឹងមានអ្វីខ្លះកើតឡើង និង មានភាពអស្ចារ្យប៉ុណ្ណាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ នឹងការបញ្ចេញសំនៀងនោះ។

កម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទOPPOនេះ នឹងផ្តល់អត្ថប្រយោជន៍ចំពោះជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000រៀល ប្រមាណជា២ម៉ឺ៥ពាន់ដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃ OPPO ទៀតក៏ថាបាន! គឺមិនតិចទេបងប្អូនអើយ ហើយកម្មវិធីនេះនឹងចាប់ផ្តើមធ្វើការប្រលងជម្រុះនៅតាមបណ្តាខេត្តមួយចំនួនដូចជា សៀមរាប តាកែវ កំពង់ចាម ក្រុងព្រះសីហនុ និង រាជធានីភ្នំពេញ មុននឹងឈានដល់ការប្រកួតប្រជែងតាមវគ្គនីមួយៗ និង វគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ផងដែរ។

លក្ខណ្ឌ័នៃការចូលប្រលងចំរៀងបែប Digital នេះ គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ នៅមុខមហាជនរាប់លាននាក់ដូច្នោះដែរ។

ចាប់ពីថ្ងៃនេះទៅបងប្អូនដែលមានបំណងចង់ចូលប្រលងក្នុងកម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទ OPPO នេះ អាចទៅរកពាក្យដាក់ប្រលងបាននៅគ្រប់ហាងលក់ទូរស័ព្ទ OPPO តាមខេត្តគោលដៅ និង នៅរាជធានី ព្រមទាំងនៅក្រុមហ៊ុនហង្សមាសបានយ៉ាងងាយស្រួល! នៅចំអីទៀតបងប្អូនដែលគិតថាខ្លួនអាច មានសមត្ថភាពធ្វើបាន សូមរួសរាន់ឡើង! ព័ត៌មានលម្អិតបងប្អូនចូលទោកាន់ Page ផ្លូវការនេះបាន ៕

ទស្សនាវីដេអូ ៖

ចាប់ផ្ដើមហើយ! ចាប់ផ្ដើមហើយ! The Mask Singer Cambodia

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថល បែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យបេក្ខជនទាំងអស់ពាក់របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ។បើអ្នកគិតថាអ្នកមានសំឡេងល្អ នៅចាំអីទៀត! ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុន ហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO ទូរទាំងប្រទេសឧបត្ថម្ភផ្ដាច់មុខដោយ៖ OPPO Reno 10x Zoom#លើសពីអ្វីដែលអ្នកមើលឃើញ

Posted by OPPO on Tuesday, August 20, 2019

Loading...
SHARE