មានមនុស្សមិនតិចទេដែលធុញទ្រាន់ ឬមិនពេញចិត្តនឹងការរស់នៅក្នុងសង្គមរបស់ខ្លួន ឬនៅក្នុងពិភពលោក ហើយចង់ចាកចេញទៅឱ្យឆ្ងាយ ដែលនេះក៏ព្រោះតែពួកគេបានជួបនូវរឿងរ៉ាវមិនល្អជាច្រើននៅក្នុងសង្គមដែលគេរស់នៅ។ រឿងរ៉ាវទាំងនោះធ្វើឱ្យគេមិនសប្បាយចិត្ត ឈឺចាប់ និងស្អប់ខ្ពើមសង្គមដែលពួកគេរស់នៅ។ យ៉ាងណាក៏ដោយ តាមការពិតទៅមិនមែនសង្គមទាំងអស់សុទ្ធតែមិនល្អ ហើយមនុស្សក្នុងសង្គមទាំងអស់សុទ្ធតែជាមនុស្សគ្មានចិត្តថ្លើម ឬមិនល្អនោះទេ ពោលគឺនៅមានមនុស្សល្អៗជាច្រើនទៀត ដែលសុទ្ធសឹងជាប្រភេទមនុស្សដែលសង្គមត្រូវការដើម្បីក្លាយជាសង្គមគួរជាទីរស់នៅសម្រាប់មនុស្សគ្រប់គ្នា។ ជាក់ស្តែងអ្នកនៅក្នុងរូបភាពខាងក្រោមនេះបានធ្វើសកម្មភាពជាច្រើន ដែលបានរួមចំណែកធ្វើឱ្យសង្គមរបស់ពួកគេក្លាយជាកន្លែងគួរឱ្យចង់រស់នៅឡើងវិញ។ ចង់ដឹងថាជាសកម្មភាពអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោមនេះ។

  1. វីរបុរសស្វាគមន៍គ្នាទៅវិញទៅមក

2. ក្មេងប្រុសនេះមានស្ករពីរដើម ហើយគេសម្រេចចិត្តចែកមួយដើមដល់អ្នកថតរូប

3. ប៉ូលិសចរាចរណ៍រូបនេះជួយបញ្ចុកអាហារដល់ជីដូនចាស់ដែលគ្មានទីលំនៅម្នាក់

4. បុរសនេះឱ្យស្បែកជើងរបស់ខ្លួនដល់នារីពាក់ ព្រោះស្បែកជើងនាងខូច

5. បុរសចំណាស់ម្នាក់បានគាំងបេះដូងពេលកំពុងសំអាតទឹកកកនៅផ្លូវមុខផ្ទះរបស់គាត់។ នៅពេលក្រុមជួយសង្រ្គោះយកគាត់ទៅមន្ទីរពេទ្យហើយ ពួកគេត្រឡប់មកជួយសំអាតបន្តជំនួសគាត់។

6. ជញ្ជាំងព្យួរខោអាវដែលអ្នកចង់បរិច្ចាគ

7. ជាងកាត់សក់នេះចំណាយពេលរាល់ថ្ងៃអាទិត្យដើរកាត់សក់ឱ្យអ្នកដែលគ្មានទីលំនៅនៅទីក្រុងញូវយ៉ក

8. ទោងយោលសម្រាប់ក្មេងពិការ

9. ឆ្កែនេះត្រូវបានគេទុកចោលនៅក្នុងផ្ទះដែលមានអគ្គីភ័យ ហើយឥលូវនេះវាបានក្លាយជាសមាជិកក្រុមពន្លត់អគ្គីភ័យ

10. អ្នកពន្លត់អគ្គីភ័យផ្តល់អុកស៊ីសែនដល់ឆ្មាដែលនៅរស់រានមានជីវិត

11. ជនអន្តោប្រវេសន្តរូបនេះបានចម្អិនអាហារចែកជូនដល់ប្រជាជនម្នាស់ស្រុកដែលគ្មានទីលំនៅ

12. បុរសនេះបានបង្កើតម៉ាស៊ីនបោកគក់ចល័ត ដើម្បីផ្តល់សេវាបោកគក់ដោយឥតគិតថ្លែដល់អ្នកគ្មានទីលំនៅ

13. សិស្សម្នាក់ត្រូវយកកូនទៅសាលារៀន ព្រោះគ្មានអ្នកមើលថែ។ លោកគ្រូវ័យក្មេងម្នាក់បានស្ម័គ្រចិត្តជួយមើលថែកូន ដើម្បីឱ្យនាងអាចផ្តោតអារម្មណ៍លើការប្រឡង។

14. ក្មេងប្រុសម្នាក់នេះសប្បាយចិត្តខ្លាំងពេកដែលបានជួបក្រុម Maroon 5 រហូតដល់ដួល។ បន្ទាប់មកអ្នកផ្សេងទៀតក៏ដេកតាមក្មេងប្រុសនោះដែរ រហូតដល់គេដឹងខ្លួន និងត្រឡប់មកកាន់ស្ថានភាពល្អវិញ។

15. បុរសនេះលេងតន្រ្តីជូនអ្នកជម្ងឺមហារីកស្តាប់

16. អ្នកពន្លត់អគ្គីភ័យជួយដល់សត្វឆ្មា ហើយប្រគល់ជូនម្ចាស់វិញ

17. ប៉ូលិសវាយខ្នោះដៃខ្លួនឯងជាប់ជាមួយនិងក្មេងស្រីនេះ ដើម្បីការពារកុំឱ្យនាងធ្លាក់ពីលើអគារ (ពិតជាគ្រោះថ្នាក់)

18. ក្មេងប្រុសអាវទឹកក្រូចសុខចិត្តបោះបង់ការរត់ដើម្បីកុំឱ្យក្មេងប្រុសអាវខៀវពិបាកចិត្ត

19. ហាងកាហ្វេមួយនេះព្រោះតែអាណិតឆ្កែដែលដេករងារនៅតាមផ្លូវ ក៏អនុញ្ញាតឱ្យពួកវាចូលមកដេកក្នុងហាង

20. ឆ្កែមួយនេះចេះជួយមនុស្សក្នុងពេលមានបញ្ហាដែរ

21. បុរសនេះជួយដល់សត្វ Kangaroo ពេលមានទឹកជំនន់

ប្រភព៖ Wtfintheworld

Loading...
SHARE