តោះ! មកដឹងអំពីអត្ថប្រយោជន៍នៃ Color OS6 របស់ OPPO Reno (មានវីដេអូ)
Color OS6 របស់ស្មាតហ្វូន OPPO Reno Series ជាប្រភេទមុខងារថ្មី ដែល OPPOបានធ្វើការ Upgrade សម្រាប់តម្រូវការដ៏ចាំបាច់របស់អតិថិជនសំណព្វចិត្តរបស់ពួកគេ។ អត្ថប្រយោជន៍របស់ Color OS6 បាននឹងផ្តល់ជូនលោកអ្នកនូវរបកគំហើញថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ គ្មានដែនកំណត់ក្រោយពីមាន Feedback នៃអតិថិជនរបស់ពួកគេ និង ចាក់បំពេញនូវអ្វីដែលអតិថិជនរបស់ពួកគេចង់បានបំផុតរួមបញ្ជូលទាំងប្រព័ន្ធឆ្លាតវៃដែលមានលក្ខណៈពិសេសបំផុតទាំងការផ្លាស់ប្តូរពុម្ភអក្សរទូលាយជាងមុន និង បង្កើនសម្រស់លើផ្ទៃអេក្រង់ដោយស្វ័យប្រវត្តិទៅតាមផ្ទាំងមុខងារនីមួយៗ។

Color OS6 បាននាំមកជាមួយនឹងការវិវឌ្ឍនដូចជា៖ Hyper Boost ដើម្បីជំនួយដល់ការបង្កើនល្បឿន Game Boost , Game Assistant ដោយវានឹងអនុញ្ញាតិឲ្យលោកអ្នកអាចធ្វើការឆ្លើយតបបានគ្រប់សារចេញចូលទាំងអស់កាន់តែងាយស្រួល និង ឆាប់រហ័ស, Game Space គឹជាការសម្រួលឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការវាស់ស្ទង់ទីតាំងលើការលេងហ្គេមធំៗបាន, Cloud Service ជាអ្នកវាស់ស្ទង់និងរក្សាផ្ទុកទិន្នន័យហ្គេមរបស់លោកអ្នកយ៉ាងមានសុវត្ថិភាព, Riding Mode ជួយ បញ្ជៀសការរំខាននៅពេលដែលលោកអ្នកបើកបរនូវគ្រប់មធ្យោបាយធ្វើដំណើរផ្សេងៗ , Smart Assistant ជំនួយលោកអ្នកឲ្យ​ដឹងដោយស្វ័យប្រវត្តិលើប្រតិទិន ឧតុនិយមប្រចាំថ្ងៃ ការកំណត់រូបភាពវីដេអូ និង លំហាត់ប្រាណរបស់លោកអ្នកជាដើម , Notification Bar កាន់តែឆ្លាតវៃ ដោយសារវានឹងផ្តល់ដំណឹងដល់លោកអ្នកត្រឹមជាសារដែលមានសារៈសំខាន់តែប៉ុណ្ណោះ ចំពោះសារមិនមានសារៈសំខាន់វិញ វានឹងមិនផ្តល់ជូននោះទេ , Navigation Gesture គឺបានរៀបចំរួចជាស្រេចចំពោះការប្រើប្រាស់ Short Cut ដើម្បីចំណេញពេលវេលា និង កាន់តែសាមញ្ញដល់អ្នកប្រើប្រាស់ថែមទៀតផង និង ចុងក្រោយគឺ System Smart Management ប្រៀបបាននឹងជំនួយការឆ្លាតវៃដើម្បីបញ្ឈប់កម្មវិធីដែលប្រើប្រាស់បានតែមួយភ្លែតដើម្បីរក្សាទុកថាមពលថ្មបានរយៈពេលយូរ ៕

 

សូមទស្សនាវីដេអូខាងក្រោម៖

Loading...
SHARE