កូនច្បងត្រកូល Reno របស់ OPPO ដែលមានឈ្មោះថា OPPO​ Reno 10X Hybrid Zoom ទាំងពីរពណ៌ Ocean Green និង Jet Black (ដែលមានបង្កប់បច្ចេកវិទ្យាកាមេរ៉ា60X Digital Zoom) គឺជាប្រភេទស្មាតហ្វូនថ្មីដែលមានប្រជាប្រិយភាពគួរសមដែរ នៅពាក់ កណ្តាល ឆ្នាំ២០១៩នេះ ដោយវាមកទាំងព្រមជាមួយនឹងរូបរាងដ៏សង្ហាផ្នែកខាងមុខ ខាងក្រោយ ផ្នែកចំហៀង ព្រមជាមួយនឹងសមត្ថភាពផ្នែកខាងក្នុងដ៏លេចធ្លោគ្មានគូរប្រៀបថែមទៀតផង ដោយការរចនាផ្នែកខាងក្នុងរបស់វាចេញមក គឺស្រស់ស្អាត មានសភាពរលោង ទាក់ទាញអារម្មណ៍ និង មានលក្ខណៈពិសេសនៅលើ Software ថែមទៀតផង។ លើកនេះ Admin សុំសួរបន្តិចមើល៍ថាអ្នកណាខ្លះ ធ្លាប់លេងហ្គេមអនឡាញក្នុងស្មាតហ្វូន OPPO​ Reno 10X Hybrid Zoom? មានអារម្មណ៍ម៉េចដែរ? ជាការពិតណាស់ Admin ក៏ជាអ្នកចូលចិត្តលេងហ្គេមអនឡាញដែរ ហើយទូរស័ព្ទ Reno បានបំពេញក្តីសុបិន្តរបស់ Admin និង ក្រុម Gamer ភាគច្រើនហើយនៅពេលនេះ! ដោយសារតែវាមាន ថ្មធំ4065mAH មានបច្ចេកវិទ្យា Hyper Boost 2.0 ដើម្បីជំនួយល្បឿនក្នុងការលេងហ្គេមអនឡាញធំៗ នឹងធ្វើឲ្យមានតុល្យភាពដល់ថាមពលប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នក!

ចំណែក Frame Boost និង Touch Boost ជំនួយដល់អ្នកលេងហ្គេមទាំងអស់ ចៀសវាងពីការរំខាននានា និង ទម្លាក់រាល់ការរំខានទាំងនោះចេញពីអេក្រង់ហ្គេមរបស់អ្នកបាន! ហើយវាប្រៀបបានទៅនឹងជំនួយការដ៏ជំនាញមួយ ដែលមានតួនាទីត្រួតពិនិត្យ និង ឃ្លាំងមើលយ៉ាងសម្ងាត់ នៅលើតារាងក្រាហ្វិចនៃប្រព័ន្ធទូរស័ព្ទរបស់អ្នក និងជួយការពាររាល់ការរំខានទាំងនោះ នៅក្នុងស្ថានភាពដ៏សំខាន់នៅពេលដែលអ្នកលេងហ្គេមម្តងៗ ម្យ៉ាងវិញទៀតការប្រើប្រាស់មុខងារ Touch Boost ប្រៀបបានទៅនឹងអ្នកការពារលើបញ្ហា ស្រដៀងគ្នានេះដែរ។ មិនតែប៉ុណ្ណោះ Game Assistant នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវការជូនដំណឹងសារដ៏មានតម្លាភាពក្នុងកំឡុងពេលលេងហ្គេម ក៏ដូចជាកាត់បន្ថយកម្រិតប៉ះពាល់ភ្នែកនៅលើអេក្រង់បាន។ លើសពីនេះទៀត Gamers ទាំងអស់ក៏អាចមានជម្រើសក្នុងការទំលាក់កម្មវិធីលេងហ្គេមរបស់ពួកគេនៅក្នុងទូ “កុងតឺន័រ” របស់វាបានដែរ ព្រោះវាងាយស្រួលចំណាំទីតាំងហ្គេមក្នុងទូរស័ព្ទដៃរបស់លោកអ្នក។

អ្វីដែលកាន់សំខាន់ជាងនេះទៅទៀតនោះគឺការប្រើប្រាស់ស្មាតហ្វូន Reno 10x Zoom នៅពេលលេងហ្គេមអនឡាញកាន់តែយូរ អាចចៀសវាងកើតឡើងនូវបញ្ហាកម្តៅទូរស័ព្ទបាន ដោយសារតែវាមានកម្មវិធីបន្សាបកំដៅបីស្រទាប់ខុសៗគ្នាដូចជាស្រទាប់ក្រាហ្វីត ស្រទាប់ស្ពាន់ត្រជាក់ និង ជែលបន្សាបកម្ដៅ និង កាន់តែងាយស្រួលក្នុងការចាប់កាន់ទូរស័ព្ទដោយដៃកាន់តែងាយស្រួលពេលកំពុងលេងហ្គេមម្តងៗ ៕

Loading...
SHARE