តើអ្នកមានអារម្មណ៍ថាឯកោមែនទេ? តាមការពិតទៅ ភាពឯកោនេះមិនមែនកើតឡើងតែលើអ្នក ឬមនុស្សនោះទេ សូម្បីតែសត្វ រុក្ខជាតិ និងរបស់ផ្សេងៗក៏មានភាពឯកោដែរ ហើយពេលខ្លះឯកោខ្លាំងជាងអ្នកទៅទៀត។ ជាក់ស្តែងទាំង ១០យ៉ាងខាងក្រោមនេះអាចចាត់ទុកបានថាឯកោបំផុតនៅក្នុងពិភពលោក​។

១០. ដើម Tenere

ដើម Tenere នេះគឺជាដើមឈើតែមួយនៅវាលខ្សាច់សាហារ៉ា ក្នុងចម្ងាយ ៤០០គីឡូម៉ែត្រ។ វាដុះតែម្នាក់ឯងអស់រយៈពេលជាង ៣០០ឆ្នាំ ប៉ុន្តែវាត្រូវបានបញ្ចប់នៅពេលអ្នកបើកបរដោយស្រវឹងម្នាក់បានបើកបុកដើមឈើនេះ។ បច្ចុប្បន្នដើមឈើនេះត្រូវបានជំនួសដោយដើមឈើសិប្បនិម្មិត ដើម្បីជានិមិត្តរូប។

៩. ត្រីបាឡែន 52 Blue

ជាធម្មតាត្រីបាឡែនទំនាក់ទំនង និងដឹងពីគ្នាតាមរយៈសម្លេងរបស់វា ប៉ុន្តែ 52 Blue នេះ ជាត្រីបាឡែនដែលឯកោបំផុត ព្រោះថាគ្មានត្រីបាឡែនផ្សេងទៀតណាអាចស្តាប់លឺសម្លេងវា ឬដឹងថាវាស្ថិតនៅក្បែរ តាមរយៈសម្លេងនោះឡើយ។

៨. កង្កែប Toughie

នេះជាកង្កែបចុងក្រោយនៃអម្បូររបស់វា ដូចនេះនៅពេលដែលវាងាប់ កង្កែបអម្បូរនេះនឹងត្រូវផុតពូជ។ កង្កែបញីអម្បូរនេះដែលរស់នៅចុងក្រោយគេបានងាប់កាលពីឆ្នាំ២០០៩ ដូចនេះវាមិនអាចបន្តពូជបានទៀតទេ។

៧. រូប ឬឧបករណ៍យន្ត Curiosity Rover

រូបយន្ត (រ៉ូបូត) នេះរស់នៅតែម្នាក់ឯងយ៉ាងឯកោក្នុងទីលំហ ជាយូរមកហើយ។ ជាការពិត វាគ្រាន់តែជារូបយន្ត ដូចនេះវាប្រហែលគ្មានអារម្មណ៍ថាឯកោ ឬត្រូវការស្វែងរកមិត្តភក្តិនោះទេ​ ប៉ុន្តែគេអាចនិយាយបានថាវាជារបស់ដែលឯកោបំផុតមួយក្នុងចក្រវាឡនេះ។

៦. កោះហាស៊ីម៉ា (Hashima)

កោះនេះធ្លាប់ជាទីលំនៅរបស់មនុស្សជាង ៥០០០នាក់ នៅពេលដែលជប៉ុនប្រើប្រាស់វាជាកន្លែងសម្រាប់ប្រើឱ្យទាសករជីកយកធ្យូងថ្មនៅលើកោះនេះ។ ក្រោយមកនៅពេលលែងមានធ្យូងថ្ម ក៏លែងមានមនុស្សរស់នៅលើកោះនេះទៀតដែរ។ រហូតមកដល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់រស់នៅលើកោះនេះឡើយ ហើយក៏មានគ្មានផែនការកែប្រែវាជាកន្លែងទេសចរណ៍ដែរ។

៥. Man of the Hole

មានពាក្យចចាមរ៉ាមថាមានបុរសម្នាក់បានជីករូងជម្រៅ ២ម៉ែត្រ នៅក្នុងផ្ទះនៅលើកោះតូចមួយនៅតំបន់ព្រៃអាម៉ាហ្សូន ប៉ុន្តែគ្មាននរណាម្នាក់បានដឹងពីគាត់ ឬធ្លាប់ទាក់ទងជាមួយគាត់ឡើយ។ ក្រោយមក FUNAI (The Brazilian National Indian Foundation) បានធ្វើការស៊ើបអង្កេតពីបុរសម្នាក់នេះ ហើយឃើញថាមានពិតមែន។

៤. អណ្តើក Lonesome George

នេះជាអណ្តើកចុងក្រោយក្នុងអម្បូររបស់វា ហើយវាបានងាប់នៅអាយុ ១០០ឆ្នាំ។ នៅពេលវារស់រានមានជីវិត គេបានព្យាយាមបង្កាត់ពូជវាជាមួយអណ្តើកអម្បូរផ្សេងដែរ ប៉ុន្តែមិនជោគជ័យ។

៣. ត្រីដូលហ្វីន Baiji

នេះជាត្រីដូលហ្វីនចុងក្រោយក្នុងអម្បូររបស់វា ដែលត្រូវបានគេប្រទះឃើញនៅឆ្នាំ២០០៧ ។ គេឃើញវាហែលតែម្នាក់ឯង ដោយមិនឃើញមានត្រីដូលហ្វីនផ្សេងទៀតហែលជាមួយឡើយ ហើយក៏មិនអាចរកឃើញត្រីដូលហ្វីនផ្សេងទៀតក្នុងអម្បូររបស់វាផងដែរ។

២. ខ្យង Solitary Escargot ឬ Partula faba

ខ្យងនេះជាខ្យងឯកោបំផុត ព្រោះវាជាខ្យងចុងក្រោយក្នុងអម្បូររបស់វា បន្ទាប់ពីក្រុមខ្យងអម្បូររបស់វាបានងាប់ចោលអស់។ ចុងក្រោយវាបានងាប់ដែរនៅខែកុម្ភៈ ឆ្នាំ២០១៦។

១. មនុស្ស

ជាការពិត ទោះបីមនុស្សមានការទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ភាពឯកោនៅតែជាបញ្ហាចោទសម្រាប់មនុស្សជាច្រើន។ ជាក់ស្តែង ប្រមាណ ៣០% នៃមនុស្សចាស់អាយុលើស ៨០ឆ្នាំ បាននិយាយថា ពួកគេឯកោ។ ភាពឯកោមានផលប៉ះពាល់ដល់សុខភាព ការឈានទៅរកភាពចាស់ និងអាយុរស់នៅរបស់មនុស្ស។

ប្រភព៖ Listverse

Loading...
SHARE