បច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលប្រឈមនឹងបញ្ហាធាត់ ព្រោះតែរបបអាហារ និងទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។ ទន្ទឹមនឹងនេះ ពួកគេក៏ព្យាយាមប្រឹងប្រែងដើម្បីស្រកទម្ងន់ ដោយប្រើប្រាស់វិធីផ្សេងៗផងដែរ ដូចជា ការធ្វើលំហាត់ប្រាណ ការផ្លាស់ប្តូររបបអាហារជាដើម។ ដូចនេះហើយ ពេលនេះយើងសូមលើកមកបង្ហាញនូវទម្លាប់ពេលគេងចំនួន ៧យ៉ាង ដែលអាចជួយឱ្យអ្នកសម្រកទម្ងន់បាន។

  1. ការរក្សាសីតុណ្ហភាពត្រជាក់ពេលគេង

អ្នកជំនាញណែនាំឱ្យរក្សាសីតុណ្ហភាពបន្ទប់ក្នុងកម្រិតប្រមាណ ១៨អង្សា នៅពេលគេសម្រាកពេលយប់។ ការសិក្សាបង្ហាញថា បរិយាកាសត្រជាក់នេះជួយឱ្យកោសិកាដែលទទួលខុសត្រូវក្នុងការរក្សាកម្តៅក្នុងរាងកាយ មានសកម្មភាពខ្លាំងឡើងក្នុងការដុតជាតិខ្លាញ់ ដើម្បីរក្សាកម្តៅក្នុងខ្លួន។

2. ការផឹកទឹកទំពាំងបាយជូរបន្តិច

ទឹកផ្លែទំពាំងបាយជូរជួយដុតកាឡូរី តាមរយៈសារធាតុឈ្មោះ Resveratrol ។ ដូចនេះការផឹកទឹកទំពាំងបាយជូរបន្តិចមុនចូលគេង​នឹងជួយឱ្យជំរុញការបញ្ចេញជាតិខ្លាញ់ ជំនួសឱ្យការរក្សាទុកជាតិខ្លាញ់។ បញ្ជាក់៖ ត្រូវផឹកទឹកផ្លែទំពាំងបាយជូរស្រស់។

3. ការចូលដេក និងភ្ញាក់ពីដេកទៀងទាត់

ការសិក្សាបង្ហាញថា ការដេកមិនទៀងទាត់មានទំនាក់ទំនងទៅនឹងការកើនទម្ងន់។ ជាធម្មតា អរម៉ូន Melatonin ជាអ្នកកំណត់ពីពេលត្រូវចូលដេក ហើយអរម៉ូននេះជួយធ្វើឱ្យកោសិការួមចំណែកដុតបំផ្លាញកាឡូរី មានភាពសកម្មឡើង។ ប្រសិនបើការចូលដេក និងភ្ញាក់ពីដេកមិនទៀងទាត់នោះ វានឹងរំខានដល់ការផលិតអរម៉ូន Melatonin និងធ្វើឱ្យមានបញ្ហាដំណេក។

4. ការនៅឱ្យឆ្ងាយពីគ្រឿងអេឡិចត្រូនិច

ពន្លឺពីគ្រឿងអេឡិចត្រូនិចដូចជាទូរស័ព្ទដៃ ក៏ជាមូលហេតុធ្វើឱ្យអ្នកគេងមិនបានសុខស្រួលផងដែរ។ ពន្លឺនេះក៏ពន្យារការផលិតអរម៉ូន Melatonin ផងដែរ។ មុនចូលដេក ២ម៉ោង អ្នកគួរជៀសវាងប្រើប្រាស់ទូរស័ព្ទ និងដាក់ពន្លឹ Screen ក្នុង Night Mode ហើយជំនួសមកវិញអ្នកគួរអានសៀវភៅ។

5. ការញុំាអាហារសម្រន់ដែលមានជាតិប្រូតេអ៊ីន

ការញុំាអាហារសម្រន់មុនពេលចូលដេកមិនមែនជារឿងខុសឆ្គងនោះទេ ប្រសិនបើញុំាបានត្រឹមត្រូវ ជាក់ស្តែងបើអាហារនោះសម្បូរដោយជាតិប្រូតេអ៊ីន។

6. ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណជួយកាត់បន្ថយភាពស្រ្តេស និងជំរុញមេតាបូលីសមុនពេលចូលដេក។ ការហែលទឹក និងការលើកទម្ងន់ជាវិធីល្អមួយសម្រាប់ការហាត់ប្រាណពេលល្ងាច មុនពេលចូលដេក។

7. ការផឹកតែ

ការផឹកតែមួយចំនួនអាចជួយសម្រកទម្ងន់នាពេលយប់បាន ដូចជាតែរុក្ខជាតិជាដើម។ វាជួយកាត់បន្ថយការឃ្លានពេលយប់ ដូចនេះអ្នកអាចជៀសវាងញុំាច្រើនពេលយប់។ បញ្ជាក់៖ តែនេះមិនសំដៅលើតែសម្រកទម្ងន់នោះទេ។

ប្រភព៖ Brightside

Loading...
SHARE