ទ្វីបអឺរ៉ុបជាទីដែលមានទីក្រុងចាស់ៗជាច្រើន ដែលមានអាយុកាលជាយូរយារណាស់មកហើយ។ ដូចនេះហើយវាមិនចម្លែកនោះទេ ដែលនៅអឺរ៉ុបសម្បូរទៅដោយសំណង់ស្ថាបត្យកម្មបុរាណៗ និងអស្ចារ្យជាច្រើនបន្សល់ទុកពីអតីតកាល។ ក្នុងចំណោមទីក្រុងបុរាណៗជាច្រើននៅអឺរ៉ុប ទីក្រុងខាងក្រោមនេះអាចរាប់បានថាជាទីក្រុងដែលមានវ័យចំណាស់បំផុតនៅទ្វីបអឺរ៉ុប។

ទីក្រុង Plovdiv ប្រទេសប៊ុលការី តាំងពី៦០០០ឆ្នាំមុនគ.ស

នេះជាទីក្រុងចំណាស់ជាងគេនៅអឺរ៉ុប ដែលមានមនុស្សរស់នៅតាំងពី ៦០០០ឆ្នាំមុនគ.ស។ ក្រោយមកទីក្រុងនេះត្រូវបានគ្រប់គ្រងដោយស្តេច Evmolp ហើយត្រូវបានប្តូរឈ្មោះជា Evmolpia ។ បន្ទាប់មកនៅឆ្នាំ ៣៤២ មុនគ.ស ក្រុង Evmolpia ត្រូវបានគ្រប់គ្រងដោយស្តេច Phillip II បិតារបស់ Alexander the Great ហើយបានប្តូរឈ្មោះក្រុងជា Philippopolis ។ ក្រោយមកទីក្រុង Plovdiv បានបន្តរីកធំធាត់ដោយសារពាណិជ្ជកម្ម និងតួនាទីយោធា។

ទីក្រុងអាថែន ប្រទេសក្រិក តាំងពី៣០០០ឆ្នាំមុនគ.ស

មនុស្សបានតាំងទីលំនៅដំបូងនៅ Acropolis នៃទីក្រុងអាថែន ដែលត្រូវបានបង្កើតឡើងដោយស្តេច Theseus ។ តាមរឿងព្រេងរបស់ក្រិក ឈ្មោះទីក្រុងអាថែនត្រូវបានដាក់តាមទេពធីតាឈ្មោះ Athena ។

ទីក្រុង Chania ប្រទេសក្រិក តាំងពី១៧០០ឆ្នាំមុនគ.ស

តាមកំណាយបុរេប្រវត្តិ ទីក្រុងនេះមានមនុស្សរស់នៅតាំងពីសម័យ Neolithic ប្រមាណ ១៧០០ឆ្នាំមុនគ.ស។ ទីក្រុងនេះបានដួលរលំ ហើយបន្ទាប់មកកកើតឡើងវិញ ក្រោយពីសម័យ Minoan ត្រូវបានបញ្ចប់។

ទីក្រុង Lisbon  ប្រទេសព័រទុយហ្គាល់ តាំងពី១២០០ឆ្នាំមុនគ.ស

ទីក្រុងនេះត្រូវបានបង្កើតឡើងនៅប្រមាណ ១២០០ឆ្នាំមុនគ.ស ដោយពួក Phoenician បន្ទាប់ពីពួក Celts បានតាំងទីលំនៅនៅតំបន់នេះ។

ប្រភព៖ World Atlas

Loading...
SHARE