ប្រៀបធៀបមួយមើល រវាងកំពូលស្មាតហ្វូន Note 10+ និង P30 Pro មួយណាឡូយជាងហ៎?

ការប្រកួតប្រជែងគ្នានៅក្នុងទីផ្សារស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android កាន់តែឡើងកម្ពៅខ្លាំងឡើងៗរវាង Huawei និង Samsung ស្របពេលដែល Samsung ទើបតែសម្ពោធ Samsung Note 10+ ​។

Huawei P30 សេរ៊ីនៅតែជាស្មាតហ្វូនលំដាប់កំពូលដែលទទួលបានការពេញនិយមខ្លាំង ហើយ P30 Pro បានឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតជាច្រើនបន្តបន្ទាប់។ P30 Pro ជាស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្លាំងជាមួយស្មាតហ្វូនដទៃនៅលើទីផ្សារ។ ដូច្នេះបើយើងធ្វើការប្រៀបធៀបរវាង Note 10+ និង P30 Pro តើអ្នកគួរជ្រើសរើសមួយណា?

កាមេរ៉ាក្រោយ

ក្រុមហ៊ុននិមួយៗ បានសំញែងសាច់ដុំដាក់គ្នាលើកាមេរ៉ាក្រោយ។ ទាំង Note 10+ ទាំង P30 Pro សុទ្ធតែ ​ ​ ​ បំពាក់ដោយកាមេរ៉ាបួនគ្រាប់​។ កាមេរ៉ារបស់ ​P30 Pro បានសហជាមួយ Leica មានទំហំ 40+20+8MP ព្រមទាំងកាមេរ៉ាមួយគ្រាប់ទៀតជាប្រភេទ TOF Depth Sensor។ ចំណែកឯ Samsung វិញ ក៏បានបន្ថែម TOF sensor នៅលើ Galaxy Note 10+ ដែរប៉ុន្តែកាមេរ៉ាបីគ្រាប់ទៀតមានទំហំត្រឹមតែ 12+12+16MP ដែលតូចជាង P30 Pro។ និយាយមែនទែនទៅ ហាក់បីដូចជាខកចិត្តបន្តិចដែល Note 10+ មិនសូវមានការផ្លាស់ប្តូរថ្មីៗច្រើនប៉ុន្មានទេ លើកាមេរ៉ាចម្បងមានទំហំត្រឹមតែ 12MP។ មិនតែប៉ុណ្ណោះ TOF Sensor និងមុខងារ night-mode camera របស់ Note 10+ ដូចជាមិនសូវឡួយសោះ ប្រសិនបើយើងប្រៀបធៀបទៅនិងមុខងារហ្សូមដល់ឋានព្រះច័ន្ទ បាន 50X និងថតរូបនៅទីងងឹតរបស់ P30 Pro។

កាមេរ៉ាមុខ

ហក់គីឡូកាមេរ៉ាមុខរបស់ P30 Pro ម៉េចរួច បើកាមេរ៉ាមុខរបស់ P30 Pro ទំហំឡើងដល់ 32MP ឯណោះ រីឯ Note10+ ទំហំតែ 10MP ហ្នឹង! មួយវិញទៀត Samsung បានធ្វើការផ្លាស់ប្តូរកំរិត apeature ពី f1.9 ទៅ f2.2 ប៉ុន្តែបើនិយាយមែនទែនទៅ កំរិត apeature តូចជាង ហាក់បីគ្រាន់បើជាង។

ថាមពលថ្ម

Note 10+ មានថាមពលថ្ម 4300 mAh ចំណែកឯ P30 Pro 4200mAh។ Samsung ប្រើបច្ចេកវិទ្យាសាកថ្ម 45W រីឯ P30 Pro 40W សាកថ្មបានឡើងបែប SuperCharge។​ បើនិយាយពីថាមពលថ្ម​ដឹងតែ Samsung ខ្លាំងជាងហើយ ប៉ុន្តែប្រយ័ត្នភ្លេចរឿងអតីតណា កាល Note 7 នោះផ្ទុះឡើងកក្រើកពិភពគុណ អីចឹងហើយបានជាកាលពីជំនាន់ Note 8 កាត់បន្ថយថាមពលថ្មមកសល់ត្រឹមតែ 3,300 mAh ដែលកាលពី Note 7 ថាមពលថ្មដល់ទៅ 3,500 mAh។ ហី Note10 + នេះ Samsung ក្លាហានណាស់ហ៊ានដាក់ដល់ 4,300 mAh ប៉ុន្តែចាំមើលៗ ម៉េចដែរបើធំអីចឹង!

ការរចនានិងបន្ទះឈីបថ្មី

បើមើលពីក្រោយ អត់មាន logo របស់​ Samsung ទេនោះ ឡើងច្រលំគ្នារវាង​ Note 10+ ជាមួយ P30 Pro សូម្បីតែពណ៍ក៏ ​ អី​ចឹងដែរ! ហី P30 Pro ចេញឡើងប៉ុន្មានខែហើយ Samsung ទើបតែចេញមកអីចឹងដែរ។​ មិនតែប៉ុណ្ណោះ Note 10+ ក៏បានប្រើប្រាស់ បន្ទះឈីប 7mn ប៉ុន្តែមានអារម្មណ៍ថាស្រដៀងៗអីអត់ចុះ? ស្មាតហ្វូន Huawei បានប្រើប្រាស់បច្ចេកវិទ្យានេះតាំងពីប៉ុន្មានខែមុនមកហើយ ដូច្នេះដូចមិនមានអីថ្មីផងហ្នឹង!

តម្លៃ

P30 Pro មានតម្លៃ $899 រីឯ Note 10+ មានតម្លៃរហូតដល់ $1059!

ដូច្នេះឥលូវគិតម៉េច? រវាង P30 Pro និង Note 10+ មួយជ្រើសរើសយកមួយណា?

ប្រសិនបើអ្នកចាប់អារម្មណ៍ P30 Pro នេះជាប្រូម៉ូសិនពិសេស!

ទទួលយកកាដូបន្ថែមដ៏អស្ចារ្យរាល់ការជាវ Huawei P30 Pro តម្លៃ 899USD គឺទទួល Huawei Wireless Charger មួយគ្រឿងភ្លាមៗ ប្រញាប់ឡើងចំនួនមានកំណត់!#huaweip30pro

Posted by Huawei Mobile on Thursday, August 8, 2019

Loading...
SHARE