ជាលក្ខណៈធម្មជាតិ របស់ដែលយើងប្រើប្រាស់យូរទៅវានឹងមានសភាពចាស់ទ្រុឌទ្រោម ឬខូចខាត ប៉ុន្តែប្រសិនបើយើងទិញរបស់ថ្មីយកមកជំនួសនោះ យើងប្រាកដជាត្រូវចំណាយលុយច្រើន។ ហេតុនេះហើយ ការជួសជុលកែលម្អឡើងវិញគឺជាជម្រើសមួយដែលយើងប្រើប្រាស់ ដើម្បីកាត់បន្ថយការចំណាយដែលមិនចាំបាច់​។ ដោយឡែកសម្រាប់ការជួសជុលខាងក្រោមនេះ គឺហាក់មានលក្ខណៈចម្លែកខុសប្លែកពីធម្មតា ហើយមើលទៅគួរឱ្យអស់សំណើចទៅវិញ។ ទាំងនេះអាចរាប់បានថាជាការងារជួសជុលថែទាំ និងកែលម្អដែលចម្លែកអស្ចារ្យបែបកម្របានឃើញពីមុនមកនៅក្នុងពិភពលោក។ បើចង់ដឹងថាជាការច្នៃប្រឌិតជួសជុលបែបណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

  1. យកទ្វារផ្ទះចាស់មកធ្វើជាទ្វាររបង

2. របងបណ្តោះអាសន្នដែលគាត់ធ្វើឡើង

3. កង់ដែលប្រកបដោយផាសុខភាព

4. សំបកកង់ឡានខូច ឬសឹកខ្លាំងពេក គាត់ជួសជុលបែបនេះ

5. គូថឡាន​ត្រូវបានច្នៃជាកន្លែងអង្គុយញុំាបាយ

6. កៅអីនេះដូចច្នៃពីរទេះ

7. ការពារពន្លឺព្រះអាទិត្យចូលភ្នែក

8. វិធីសំងួតខោបានលឿនបំផុត

9. ច្នៃជាកន្លែងបាល់បោះ

10. ពេលក្បាលរ៉ូប៊ីនេខូច

11. ពេលបាក់ដងវ៉ែនតា

12. ដងសែលហ្វីម៉ូតថ្មី

13. ពេលអត់មានអីកាត់នំខេក

14. យកដុំ Lego ច្នៃធ្វើជារបស់លេង

15. សោរទ្វារម៉ូតថ្មី

16. កៅអីនេះដូចច្នៃពីឧបករណ៍ចូក

17. សំបកកង់អាចច្នៃធ្វើជាស្បែកជើងបែបនេះបាន

18. ប្រហែលអ្នកជួសជុលចង់ក្លាយជាអ្នកបើកនាវាហើយមើលទៅ

19. គាត់អត់មានកាំបិតកាត់នំប៉័ង

20. យកសំបកកំប៉ុងរចនាធ្វើជាអំពូលភ្លើង

ប្រភព៖ Wtfintheworld

Loading...
SHARE