នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និង កាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សយើងម្នាក់ៗកាន់តែទាន់សម័យទៅតាមយុគសម័យផងដែរ អ្នកខ្លះបានគិតថា ការដែលធ្វើខ្លួនឯងក្លាយជាមនុស្សទាន់សម័យកាលគឺជារឿងដែលចាំបាច់ និង ល្អបំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពួកគេយល់ឃើញថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និង ចាំបាច់របស់ពួកគេ ដូច្នេះគេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និង អាចជួយសម្រាលការលំបាករបស់ពួកគេដែលមិនអាចធ្វើដោយផ្ទាល់បាន។ ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំសរសេរប្រធានបទស្តីពី មនុស្សទាន់សម័យតែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយមានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ សូម្បីតែមនុស្សចាស់ទូទៅ ក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ! ព្រោះស្មាតហ្វូន ឬ ទូរស័ព្ទឆ្លាតវៃ គឺជាឧបករណ៍ដែលផលិតដោយដៃមនុស្ស និង បង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពសរបស់មនុស្សដែលវៃឆ្លាតបំផុត។

ពួកគេបានកំលាយឧបរកណ៍មួយប្រភេទនេះ ទៅជារបស់ដែលមានតម្លៃ និង មាន​ភាពវៃឆ្លាត និង ចាំបាច់សម្រាប់មនុស្ស ដូចជាសម្រួលដល់ការសន្ទនាគ្នា ការទំនាក់ទំនង ការទស្សនា និង ការសិក្សាស្រាវជ្រាវជាដើម។ មិនតែប៉ុណ្ណោះនៅឆ្នាំ២០១៩នេះ ចំពោះស្មាតហ្វូនដែលជាជម្រើសដ៏សាកសម គឺវាត្រូវបានគេប្រើប្រាស់ធ្វើជាជំនួយការសម្រាប់មនុស្សយើងទាំងការថតរូបទុកជាអនុស្សាវរីយ៍ និង ផ្ទុកទិន្នន័យទាំងឡាយសម្រាប់ពួកគេផងដែរ។

បច្ចុប្បន្ននេះទីផ្សារទូរស័ព្ទកំពុងមានការប្រកួតប្រជែងគ្នា ដោយពួកគេបានសម្រិតសម្រាំងទាំងរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ គ្រាន់តែឃើញភ្លាម ចង់បានតែម្តង និងរចនាផ្នែកខាងក្នុងបានយ៉ាងល្អសម្រាប់តម្រូវការអតិថិជនរបស់ពួកគេ។ យើងអាចនិយាយបានថា OPPO F11 Pro 128GB ជាប្រភេទស្មាតហ្វូន ដែលSmart ដ៏មានប្រជាប្រិយក្នុងឆ្នាំ២០១៩នេះ ព្រោះវាមានអេក្រង់លាតពេញមិនរំខានដល់ភ្នែក នៅពេលទស្សនារូបភាពវីដេអូ និង អាចកំដរអ្នកលេងហ្គេមអនឡាញបានយ៉ាងស្រលះភ្នែក និង មានថាមពលថ្មរហូតដល់ទៅ 4000 mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ហើយស្មាតហ្វូន ដែលSmart គឺសំដៅលើស្មាតហ្វូនដែលមានអង្គផ្ទុកទិន្នន័យធំ ROM 128GB ជាទំហំដែលមានការគាំទ្រខ្លាំង​ដោយមិនចាំបាច់ឲ្យលោកអ្នកបន្ថែម SD Card ឡើយ! ហើយស្មាតហ្វូនដែល Smart គឹជាស្មាតហ្វូនដែលអាចផ្តិតយករូបភាពច្បាស់នៅទីងងឹត និង ថតរូបស៊ែលហ្វីរបស់លោកអ្នកបានយ៉ាងច្បាស់ល្អឥតខ្ចោះថែមទៀតផង។ ដោយឡែកអ្នកខ្លះទៀត ក៏មានការគិតបែបផ្សេងៗគ្នាដែរ ដោយពួកគេមិនបានផ្តោតលើសម្ភារៈនិយមអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែជ្រើសរើងស្មាតហ្វូនម៉ូឌែល​ OPPO F11 Pro 128GB នេះដើម្បីការទិញអីវ៉ាន់អនឡាញ និង Scan Cord នៅតែទីសាធារណៈ ព្រោះវាកាន់ថ្មបានយូរ និង Smooth ថែមទៀតផង ៕

Loading...
SHARE