យោងតាមអ្នកជំនាញបាននិយាយថាលោក Lord Elgin បានប្លន់យកវិមាន Acropolis ដោយគ្មានការអនុញ្ញាតពីស្តេចស៊ុលតង់។ អំណះអំណាងនេះត្រូវបានជំទាស់ដោយសារមន្ទីរអង់គ្លេសហេីយខាងសារមន្ទីរបានលេីកឡេីងថាអូតូម៉ង់បានអនុញ្ញាតឲ្យ Lord Elgin រួចហេីយសម្រាប់ការសាងសង់រូបចម្លាក់។ យោងទៅតាមសារមន្ទីរអង់គ្លេសElgin បានយករូបចម្លាក់ Parthenon ចេញដោយមានការអនុញ្ញាតពីស៊ុលតង់ហេីយនេះគឺយោងតាមឯកសារដែលមាននៅក្នុងបណ្ណាសាររបស់សារមន្ទីរអង់គ្លេស។ អគ្គនាយករងផ្នែកបុរាណវិទ្យាលោក Eleni Korka និយាយថានៅក្នុងបណ្ណាសាររបស់វាគឺជាការបកប្រែជាភាសាអុីតាលីតាមរយៈលិខិតមិត្តភាពពី Kaimakam Pasha ដែលអនុញ្ញាតឱ្យ Elgin យករូបចម្លាក់នោះចេញប៉ុន្តែមិនបានអនុញ្ញាតឱ្យគាត់ធ្វើឱ្យខូចខាតដល់វិមាននេះទេ។

លោក  Korka ក៏បានសង្កត់ធ្ងន់ផងដែរថាលិខិតនោះមិនមែនជារបស់ស៊ុលតង់ផ្ទាល់ទេតែវាគឺជារបស់លោក Kaimakam Pasha ដែលលោកនៅ Constantinople នៅពេលនោះជំនួស Grand Vizier។ ហើយឯកសារនេះមិនមែនជាឯកសារផ្លូវការរបស់អូតូម៉ង់ទេ។

អង់គ្លេសជំទាស់ថាពួកគេមានឯកសារផ្សេងទៀតក្រៅពីនេះទោះយ៉ាងណាអ្នកស្រាវជ្រាវអ៊ីរ៉ង់ម្នាក់ឈ្មោះ Shariat Panahi ដែលជាអ្នកប្រវត្តិសាស្រ្តមួយរូបដែលអាចអានភាសា អូតូម៉ង់ ទួគីនិងបានស្រាវជ្រាវឯកសារផ្លូវការទាំងអស់នៃចក្រភពអូតូម៉ង់។ ការពិតនេះត្រូវបានបញ្ជាក់ដោយអ្នកស្រាវជ្រាវជនជាតិទួគីពីររូបនៅក្នុងបទសម្ភាសន៍មួយដែលពួកគេបានផ្តល់ឱ្យនៅឯសារមន្ទីរ Acropolis ។ អ្នកស្រាវជ្រាវទួគីទាំងពីររូបនោះគឺលោក Zeynep Aygen និងលោក Orhan Sakin បានបង្ហាញលទ្ធផលនៃការសិក្សារយៈពេលវែងនៃឯកសារផ្លូវការរបស់ចក្រភពអូតូម៉ង់ដែលទាក់ទងនឹង Lord Elgin។

 

ប្រភព៖ 404NOTFOUND

Loading...
SHARE