អ្នកបុរាណវិទ្យាជឿថារចនាសម្ព័ននៃសំណង់ថ្មត្រូវបានចាប់ផ្តេីមពីឆ្នាំ ៣០០០ មុនគ.សដល់ ២០០០ មុនគ.ស។ ប៉ុន្តែអ្នកស្រាវជ្រាវម្នាក់បានអះអាងថាថ្មធំ ៗ ត្រូវបានផលិតចេញពីផ្នែករាងកាយរបស់មនុស្សយក្សនាសម័យនោះ។ លោក Roger Spurr អាយុ ៧០ ឆ្នាំជឿជាក់ថាថ្មទាំងនេះគឺជាឆ្អឹងរបស់យក្សបេីយោងតាមគម្ពីរប៊ីបនិងគម្ពីរហេណុកដែលជាគម្ពីរសាសនារបស់ជាតិសាសន៍យូដាពីបុរាណ។ យោងទៅតាមគម្ពីរហេណុក ព្រះបានបង្កើតទឹកជំនន់ប្រហែល ៤៣០០ ឆ្នាំមុនដើម្បីបំផ្លាញបុត្រារបស់ព្រះដែលបានក្លាយជាមនុស្សអាក្រក់និងពុករលួយ។ ទឹកជំនន់បានបំផ្លាញមនុស្សគ្រប់គ្នានៅលើផែនដីលេីកលែងតែណូអេ(Noah)និងអ្នកនៅលើទូក។ បុត្រារបស់ព្រះត្រូវបានគេស្គាល់ថាមានព្រះនាមនីហ្វីលីម។

លោក​ Spurr បានធ្វើការអះអាងដ៏អស្ចារ្យមួយថាទឹកអំបិលនៅក្នុងទឹកជំនន់លាយជាមួយភក់បង្កេីតឲ្យទៅជាសត្វយក្សដែលជាសត្វដែលមានរាងដូចមនុស្សហើយមានកំពស់រហូតដល់ ២.៥ ម៉ាយល៍។ គាត់បានសិក្សាអំពីថ្មនៅជុំវិញពិភពលោកដែលគាត់អះអាងថាត្រូវបានបង្កើតចេញពីឆ្អឹងយក្ស។ លោកបានពិពណ៌នាអំពីឆ្អឹងដែលត្រូវបានអភិរក្សទាំងនេះថាជា “mudfossils” ហើយបានអះអាងថាថ្មនិងផ្ទាំងថ្មជាច្រើនពិតជាបំណែកនៃយក្ស ថ្មដែលមាននៅ Stonehenge ជាប្រភេទថ្មខ្សាច់ ហើយថ្មម្យ៉ាងទៀតដែលឆេះត្រូវបានគេហៅថាថ្មខៀវ។ ប៉ុន្តែបន្ទាប់ពីសិក្សាពី Stonehenge លោក Spurr បានធ្វើការអះអាងចុងក្រោយបង្អស់របស់គាត់ថាថ្មគឺជាភស្តុតាងនៃអត្ថិភាពនៃយក្ស។

លោក Spurr ដែលរស់នៅក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិកអះអាងថាប្រហោងក្នុងថ្មស្ថិតនៅកន្លែងតែមួយដែលសរសៃឈាមនៅត្រង់ជេីងរបស់មនុស្សស្ថិតនៅ។ គាត់ក៏គិតថាថ្មនេះពិតជាមានរាងដូចជើងមនុស្សដែរ។ លោកបានមានប្រសាសន៍ថា” ទាំងនេះគឺជាផ្នែករាងកាយរបស់មនុស្សយក្ស។ កែងជើងគឺដូចគ្នានឹងជើងមនុស្សដែរ កជើងក៏ដូចគ្នាដែរ។ Mudfossils ត្រូវបានបង្កើតឡើងតាមរយៈដំណើរការដ៏វែងមួយ។ ”

លោក Spurr បាននិយាយថាអេម៉ូក្លូប៊ីនដែលត្រូវបានរកឃើញនៅក្នុងកោសិកាឈាមក្រហម – ត្រូវបានចាក់សោនៅពេលដែលឈាមស្ងួតទៅៗ។ ប៉ុន្តែគាត់អះអាងថាប្រសិនបើវាលាយជាមួយអាស៊ីតឈាមនឹងប្រែទៅជារាវហើយនឹងហូរចេញពីថ្ម Stonehenge ។ គាត់បាននិយាយថាការធ្វើបែបនេះនឹងធ្វើអោយឌីអិនអេរបស់មនុស្សសកម្មឡើងវិញហើយអាចប្រាប់យើងបន្ថែមទៀតអំពីប្រវត្តិសាស្ត្របុរាណរបស់ផែនដី។

តាមរឿងព្រេងនិទាន Norse និងរឿងព្រេងនិទាននៅប្រទេស ក្រិច ឥណ្ឌា ម៉ាយ៉ាន់ អាស្តិច​ និងអុីនកាសុទ្ធតែមានទាក់ទងនឹងយក្ស។ ក្នុងសៀវភៅ Genesis 6:4 នៃគម្ពី King James បានសរសេរថា៖ “នៅគ្រានោះមានយក្សនៅលើផែនដីហើយក្រោយមកទៀតនៅពេលដែលកូនរបស់ព្រះបានមករកកូនស្រីរបស់មនុស្សហើយពួកគេបានបង្កើតកូនមួយ ដែលកូននោះបានក្លាយជាបុរសខ្លាំងពូកែនិងជាមនុស្សល្បីឈ្មោះ។”

 

ប្រភព៖​ 404NOTFOUND

Loading...
SHARE