មកដល់ពេលនេះទូរស័ព្ទម៉ូឌែលថ្មីរបស់ OPPO Reno FC Barcelona Special Edition បានកំពុងក្លាយជាប្រធានបទសំខាន់មួយចំពោះអ្នកដេញស៊េរីទូរស័ព្ទក្នុងការជជែកដេញដោលគ្នាលើសមត្ថភាពរបស់វានិងតម្លៃពិតប្រាកដរបស់វា ដោយសារតែវាមានលក្ខណៈពិសេសខុសពីស៊េរីទូរស័ព្ទ Reno ធម្មតា ដោយវាបានរចនាឡើងក្នុងទម្រង់ថ្មីស្រឡាងតែម្តងដែលបានសហការគ្នាយ៉ាងជិតស្និតជាមួយ Brand ក្លិបបាល់ទាត់ដ៏ល្បីនៅប្រទេសអេស្ប៉ាញ និង នៅលើពិភពលោកគឺក្លិប FC Barcelona ។

ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងស្រាប់ហើយ កាលពីជំនាន់ចេញម៉ូឌែល OPPO Automobile Lamborghini Find X ពាក់កណ្តាលឆ្នាំ២០១៨មកស្រុកខ្មែរមានតែចំនួន១០គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃរហូតដល់ទៅ $1999  ដែលធ្វើឲ្យអ្នកនិយមលេងទូរស័ព្ទ និង គាំទ្រម៉ាករថយន្តស្ពត Lamborghini ឈ្លក់វង្វេងនឹងម៉ូឌែលនោះខ្លាំងណាស់ ដោយពួកគេបានដណ្តើមគ្នាទិញ ហើយមានអ្នកខ្លះទៀត ហ៊ានឲ្យតម្លៃលើសពីតម្លៃកំណត់លក់របស់ក្រុមហ៊ុនថែមទៀតផង ព្រោះតែវាជាប្រភេទទូរស័ព្ទដែលពិសេសខ្លាំងជាងគេកាលពីជំនាន់នោះ ព្រោះ OPPO Automobile Lamborghini Find X បានរចនាឡើងដោយភ្ជាប់ជាមួយនឹង​ Brand រូបសញ្ញាគោព្រៃតំណាងឲ្យរថយន្តស្ពតដ៏ល្បីល្បាញលើពិភពលោកស្អាតទាំងឈុតតែម្តង វាមានកាមេរ៉ាបង្កប់ខ្លួនទំហំ 25MP ផុសចុះឡើងដំបូងគេ កប់ស៊េរីតែម្តង និង មានកាមេរ៉ាក្រោយភ្លោះទំហំ 16 MP + 20 MP ហើយវាមានថាមពលថ្មត្រឹមតែ 3400 mAh ប៉ុន្តែគឺធំជាងគេកាលពីជំនាន់នោះ ដោយវាមានបច្ចេកវិទ្យា Super VOOC Flash Charge (50W) ចំណាយពេលត្រឹមតែ 35 នាទី នឹងទទួលបានថ្មពេញ 100% តែម្តង មិនតែប៉ុណ្ណោះ​វាមាន RAM ទំហំ 8GB និង ROM 512 GB ។ 

ដូច្នេះសូមក្រឡែកមើលម៉ូឌែលចុងក្រោយ Special Edition ជាមួយ Brand Barcelona ដ៏ល្បីមួយនេះវិញ OPPO Reno FC Barcelona Special Edition គឺមានសមត្ថភាពពិសេសមិនចាញ់អ្នកប្រុសសង្ហា OPPO Automobile Lamborghini Find X  ប៉ុន្មានឡើយទាំងរូបរាងខាងក្រៅជាមួយនឹងចាក់ពណ៌ Blue and Garnet  Gradient Design មានបច្ចេកវិទ្យា 10X Hybrid Zoom នឹងមានបំពាក់ Snapdragon 855 យ៉ាងទំនើបថែមទៀតផង។

ដូច្នេះលោកអ្នកសាកប៉ាន់ស្មានតម្លៃ OPPO Reno FC Barcelona Special Edition ទៅមើល៍ថាវាមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ? ហើយអ្វីដែលកាន់ Surprise អ្នកដេញស៊េរីទូរស័ព្ទ និង Fan Barcelona ជាងមុនទៅទៀតនោះ គឺម៉ូឌែលនេះនឹងមកស្រុកខ្មែរ តែត្រឹម68គ្រឿងប៉ុណ្ណោះ! មិនដឹងយ៉ាងម៉េចយ៉ាងណាទេលើកនេះ!! មានតែចាំតាមដានទស្សនាជាបន្ត………….

Loading...
SHARE