កសិករ​ចំណាស់​ម្នាក់​បាន​សរសេរ​សំបុត្រ​​មួយ​ច្បាប់​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ដែល​កំពុង​តែ​ជាប់ឃុំ​នៅ​ក្នុង​គុគ​​ ៖

« កូន​ប្រុស​​ឆ្នាំ​នេះ​ពុក​មិន​អាច​ដាំ​ដំឡូង​​​បាន​នោះ​ទេ​ ពីព្រោះ​តែ​ពុក​មិន​អាច​ជីកដី​ដោយ​ខ្លួន​ឯង​បាន​ បើ​សិន​ជា​កូន​នៅ​ទី​នេះ កូន​ប្រហែល​ជា​អាច​ជួយ​ពុក​បាន​»

បន្ទាប់​​ពី​ទទួល​បាន​សំបុត្រ​កូន​ប្រុស​របស់​គាត់​ក៏​បាន​សរសេរ​តប​មក​វិញ​ថា ៖

«ពុក​កុំ​គិត​ពី​រឿង​ជីកដី​ដាំ​ដំឡូងអី ​ពី​ព្រោះ​កូន​បាន​កប់​លុយ​ដែល​កូន​លួច​បាន​នៅ​ក្នុង​​ដី​របស់​ពួក​យើង»

សំបុត្រ​នោះ​ក៏​ត្រូវ​បាន​ឆ្លង​កាត់​ដៃ​ប៉ូលីស ដែល​ធ្វើ​ឲ្យ​ប៉ូលីស​ជា​ច្រើន​បាន​ទៅ​ជីក​ដី​នោះ​ស្ទើរ​គ្រប់​ទី​កន្លែង ប៉ុន្តែ​មិន​បាន​ឃើញ​លុយ​ ដូច​ដែល​បុរស​នោះ​សរសេរ​នៅ​ក្នុង​សំបុត្រ​​ទេ។

នៅ​ថ្ងៃ​បន្ទាប់​កូន​ប្រុស​របស់​​កសិករ​ចំណាស់​នោះ​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៀត​ទៅ​កាន់​ឪពុក​របស់​ខ្លួន ៖

«ពេល​នេះ​ពុក​អាច​ដាំ​ដំឡូង​​​បាន​ហើយ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​កូន​អាច​ជួយ​ពុក​បាន​ពេល​កូន​កំពុង​នៅ​ទីនេះ»

ប្រភព ៖ Facebook (English Joke)

អូសចុះ​ក្រោម​ដើម្បីអាន​រឿង ការសាកល្បង៣ចំណុចរបស់សូក្រាត

 

ការសាកល្បង៣ចំណុចរបស់សូក្រាត

នៅក្នុងសម័យក្រិកបុរាណ (៤៦៩ ដល់ ៣៩៩ មុន គ.ស) សូក្រាតត្រូវបានគេទទួលស្គាល់យា៉ង ទូលំទូលាយនូវ គតិបណ្ឌិត និង ប្រាជ្ញារបស់គាត់ ។

ដំណាលកាលនោះ ទស្សនវិទូដ៏អស្ចារ្យរូបនេះបានជួបនឹង បុរសម្នាក់ដែលរត់មករកគាត់ដោយមានអាការៈភ្ញាក់ផ្អើល ហើយបាននិយាយថា, “សូក្រាត តើអ្នកបានដឹងនូវអ្វីដែលខ្ញុំបានលឺអំពីសិស្សម្នាក់ ក្នុងចំណោមសិស្សរបស់អ្នកទេ ?”

ភ្លាមនោះ សូក្រាតបានតប “ចាំមួយភ្លេត” ” មុនពេលអ្នកប្រាប់រឿងនោះមកខ្ញុំ ខ្ញុំចង់ឲ្យអ្នកសាកល្បង នូវសំនួរខ្លះៗ ដែលជា ការសាកល្បង ៣ ចំណុច” ។

បុរស ៖ “ការសាកល្បង ៣ ចំណុច មែនទេ?”

សូក្រាត ៖ ត្រូវហើយ ! មុនពេលអ្នកប្រាប់ខ្ញុំពីរឿងរបស់សិស្សខ្ញុំ ពួកយើង ត្រូវយកពេលបន្តិច ដើម្បីពិសោធន៍ នូវអ្វីដែលអ្នកនឹងនិយាយ ។ ការសាកល្បងទីមួយ គឺ “ការពិត” ។ តើអ្នកប្រាកដក្នុងចិត្តទេ ថាអ្វីដែលអ្នកនឹងនិយាយប្រាប់ខ្ញុំ វាជាការពិត?”

បុរស ៖ ទេ! ជាក់ស្តែង ខ្ញុំគ្រាន់តែឭអំពីវា ។

សូក្រាត ៖ ល្អណាស់! ដូច្នេះ អ្នកពិតជាមិនបានដឹង ថាតើវាពិតឬក៏អត់ទេ ។ ឥឡូវ ចូលពួកយើង ពិសោធន៍ការសាកល្បងទី២ វាជាការសាកល្បងពី ភាពល្អ ។ តើអ្វីដែលអ្នកនឹង និយាយប្រាប់ខ្ញុំ វាជារឿងល្អអំពីសិស្សរបស់ខ្ញុំដែរឬទេ ?”

បុរស ៖ អត់ទេ តែវាផ្ទុយពីនេះ…..

សូក្រាត ៖ គឺវាដូច្នេះហើយ អ្នកចង់ប្រាប់ខ្ញុំពីរឿងអាក្រក់របស់សិស្សខ្ញុំ ទាំងដែលអ្នកខ្លួនឯងមិនដឹងវាពិតឬក៏អត់ផង?”

បុរសនោះញាក់ស្មារបស់ខ្លួន ហើយបញ្ចេញអាការៈខ្មាស….

សូក្រាត ៖ ទោះបីជាយ៉ាងណាអ្នកអាចនូវបន្តទៀត ពីព្រោះវាមាន ការសាកល្បងទី៣ គឺ ការចម្រោះភាពមានប្រយោជន៍ ។ តើអ្វីដែលអ្នកនឹងប្រាប់ខ្ញុំអំពីសិស្សរបស់ខ្ញុំជារឿងមានប្រយោជន៍សំរាប់ខ្ញុំឬទេ ?”

បុរស ៖ ទេ វាមិនមានទេ

សូក្រាត ៖ ល្អ! ប្រសិនបើអ្វីដែលអ្នកចង់និយាយប្រាប់ខ្ញុំទាំង មិនពិត មិនល្អ និងសូម្បីគ្មានប្រយោជន៍សំរាប់ខ្ញុំ តើហេតុអ្វីអ្នកចាំបាច់ត្រូវប្រាប់ខ្ញុំ?”

បុរសនោះមានការខ្មាសអៀនខ្លាំងណាស់ និងមិនមានពាក្យអ្វីតបទេ ៕

12140765_1648779512078219_452367781525866306_n

Loading...
SHARE