បច្ចេកវិទ្យានៅលើពិភពលោកកាន់តែរីកចម្រើនតាមរយៈការរកឃើញថ្មីៗរបស់មនុស្ស ហើយក្នុងចំណោមនោះផ្នែកអេឡិចត្រូនិចក៏ជាផ្នែកសំខាន់មួយដែលជួយឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែងាយស្រួល។ ជាមួយគ្នានេះ ក្រុមហ៊ុនអេឡិចត្រូនិចដែលផលិតនូវផលិតផលអេឡិចត្រូនិចទាំងនោះក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ប៉ុន្តែក្នុងចំណោមនោះមានក្រុមហ៊ុនមួយចំនួនអាចរាប់បានថាជាក្រុមហ៊ុនមានបំផុតដោយសារតែវារកប្រាក់ចំណូលបានយ៉ាងច្រើន​ តាមរយៈគុណភាពផលិតផល និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ចង់ដឹងថាជាក្រុមហ៊ុនណាខ្លះនោះ សូមអានខាងក្រោមទាំងអស់គ្នា។

10. ក្រុមហ៊ុន Intel Corporation

នេះជាក្រុមហ៊ុនពហុជាតិរបស់អាមេរិកដែលមានទីស្នាក់កណ្តាលនៅ Santa Clara រដ្ឋ California។ នៅឆ្នាំ២០១៧ ការលក់របស់ក្រុមហ៊ុនមានទឹកប្រាក់ចំនួន ៦០ប៊ីលានដុល្លារអាមេរិក។ Robert Noyle និង Gordon Moore បានចាប់ផ្តើមក្រុមហ៊ុននេះក្នុងនាមជាក្រុមហ៊ុន NM Electronics នៅឆ្នាំ១៩៦៨។ វាជាក្រុមហ៊ុនធំលំដាប់ទីពីរលើការរកប្រាក់ចំណូលពីការលក់ Silicon Chips។

9. ក្រុមហ៊ុន LG Electronics

ក្រុមហ៊ុននេះពីមុនឈ្មោះថា Goldstar ហើយជាក្រុមហ៊ុនពហុជាតិរបស់កូរ៉េខាងត្បូង។ ក្រុមហ៊ុន LG បានចាប់ផ្តើមនៅឆ្នាំ១៩៥៨ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ផលិតផលចម្បងៗមាន ម៉ាស៊ីនបោកខោអាវ ឈុតទូរទស្សន៍ ទូរទឹកកក ម៉ូនីទ័រកុំព្យូទ័រ និងទូរស័ព្ទដៃ។ នៅឆ្នាំ២០១៧ ការលក់មានទឹកប្រាក់ចំនួនប្រហែល ៦០ប៊ីលានដុល្លារអាមេរិក។

8. ក្រុមហ៊ុន Toshiba

នេះជាក្រុមហ៊ុនពហុជាតិរបស់ជប៉ុន ដែលចាប់ផ្តើមនៅឆ្នាំ១៩៣៩ ក្នុងនាមជាក្រុមហ៊ុន Tokyo Shibaura Denki K.K។ នៅឆ្នាំ២០១៧ ការលក់មានទឹកប្រាក់ប្រហែល ៦៥ប៊ីលានដុល្លារអាមេរិក។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបានបែងចែកជា៤ក្រុមគឺ ផលិតផលឌីជីថល ឧបករណ៍អេឡិចត្រូនិច ឧបករណ៍បរិក្ខាផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធសង្គម។

7. ក្រុមហ៊ុន Panasonic

ក្រុមហ៊ុនចាប់ផ្តើមនៅឆ្នាំ១៩១៨ ក្នុងនាមជាក្រុមហ៊ុន Matsushita Electronic Industrial Co Ltd ដោយមានទីស្នាក់ការកណ្តាលនៅអូសាកា ប្រទេសជប៉ុន។ នៅឆ្នាំ២០១៧ ការលក់របស់ក្រុមហ៊ុនមានទឹកប្រាក់ចំនួនប្រហែល ៧៥ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុនមានប្រកាសនីយបត្រតក្កកម្មជាង១៤០,០០០ និងមានបុគ្គលិកប្រហែល២៦០,០០០ធ្វើការនៅក្នុងផ្នែកអេឡិចត្រូនិចរបស់ក្រុមហ៊ុន។

6. ក្រុមហ៊ុន Sony

Image result for Sony company

 

នេះជាក្រុមហ៊ុនអេឡិចត្រូនិចរបស់ជប៉ុន ដែលមានស្នាក់ការកណ្តាលនៅ Minato ទីក្រុងតូក្យូ។ វាស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេខាងផ្នែកផលិតផលអេឡិចត្រូនិច។ ក្រុមខាងអេឡិចត្រូនិចរបស់ក្រុមហ៊ុននេះយកចិត្តទុកដាក់លើការស្រាវជ្រាវនិងការអភិវឌ្ឍ ការធ្វើផែនការ ការរចនា និងទីផ្សារផលិតផលអេឡិចត្រូនិចរបស់ខ្លួន។

5. ក្រុមហ៊ុន Hitachi

Image result for hitachi company

 

ក្រុមហ៊ុនជប៉ុននេះចាប់ផ្តើមនៅឆ្នាំ១៩១០ ដោយមានទីស្នាក់ការកណ្តាលនៅ Chiyoda ទីក្រុងតូក្យូ។ ការលក់របស់ក្រុមហ៊ុននៅឆ្នាំ២០១៧ មានទឹកប្រាក់ប្រហែល ៩០ប៊ីលានដុល្លារអាមេរិក។

4. ក្រុមហ៊ុន Microsoft

នេះជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកដែលត្រូវបានបង្កើតឡើងដោយ Paul Allen និង Bill Gates នៅឆ្នាំ១៩៧៥ ដោយមានទីស្នាក់ការកណ្តាលនៅ Redmond រដ្ឋ Washington សហរដ្ឋអាមេរិក។ នៅឆ្នាំ២០១៧ ការលក់នៅទូទាំងសកលលោកមានទឹកប្រាក់ប្រហែល ៩៥ប៊ីលានដុល្លារអាមេរិក។

3. ក្រុមហ៊ុន Hewlett-Packard

ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា HP Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកល្បីល្បាញខាងផលិតផលកុំព្យូទ័រ។ ក្រុមហ៊ុនមានទីស្នាក់ការនៅ Palo Alto ហើយផលិតផលរបស់ក្រុមហ៊ុនមានដូចជា កុំព្យូទ័រ, Networking hardware’s, Industry-standard Servers និង Printers។

2. ក្រុមហ៊ុន Samsung Electronics

នេះជាផ្នែកមួយនៃក្រុមហ៊ុន Samsung ដែលទទួលខុសត្រូវផ្នែកអេឡិចត្រូនិច។ វាជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយដែលមានការលក់ប្រហែល ២០០ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង។ វាជាក្រុមហ៊ុនផលិតឈានមុខមួយខាងទូរស័ព្ទដៃ ទូរទស្សន៍ និងMemory Chips។ ទូរស័ព្ទ Samsung មានប្រហែលជាង៤០%នៃទូរស័ព្ទដៃទាំងអស់ដែលប្រើនៅទូទាំងពិភពលោក។

  1. ក្រុមហ៊ុន Apple Inc.

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ ហើយវាជាក្រុមហ៊ុនទីមួយក្នុងពិភពលោកដែលឈានដល់ពិដានទីផ្សារជាមួយនិងទឹកប្រាក់ជាង១ទ្រីលានដុល្លារអាមេរិក។ ក្រុមហ៊ុនមានបុគ្គលិកប្រហែល ១២៣,០០០ក្នុងប្រទេសចំនួន២២ ហើយមានហាងលក់រាយជាង៥០០+ ។ ផលិតផលល្បីៗរបស់វារួមមាន iPads, iPods, iPhones, Mac OS និង Apple watch។

ប្រភព៖ Thedailyrecords

Loading...
SHARE