កម្មវិធីពិសេស និង សើចសប្បាយៗ កក្រើកឆាកតន្រ្តី ក្រោមការឧបត្ថម្ភដ៏ធំដោយក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានមកដល់ទៀតហើយនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ វេលាម៉ោង៥ល្ងាច នៅផ្សារទំនើប AEON SEN SOK (ហង្សមាស Studio ជាន់ទី២) ដែលមានឈ្មោះថា “I can see your voice Special Concert by OPPO” ដោយការប្រគុំតន្រ្តីដ៏កក្រើកឆាកតន្រ្តីនេះ នឹងមានការចូលរួមច្រៀងជាកិត្តិយសរបស់កំពូលតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ពេជ្រ សោភា និងជាតារាតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO Cambodia និងតារាចំរៀងដ៏មានប្រជាប្រិយភាពភ្នែកតូច មុខស្រស់ លោក Step ក៏ជាតារាតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO Cambodia ដែរ មិនតែប៉ុណ្ណោះក៏នឹងមានការចូលរូមពីសំណាក់តារាចំរៀងល្បីៗដទៃទៀត ព្រមទាំងមានកំពូលអ្នកវិភាគកម្មវិធី I Can see your voice ដែលជាតារាកំប្លែង តារាសម្តែង និង វត្តមានរបស់បេក្ខជន បេក្ខនារីដែលមានសំលេងពិរោះៗជាច្រើនរូបទៀត ដែលនឹងចូលរួមក្នុងកម្មវិធីនេះផងដែរនៅថ្ងៃអាទិត្យរួមគ្នា មិនធ្វើឲ្យលោកអ្នកមិនខកបំណងទេ។

អ្វីដែលកាន់តែអស្ចារ្យ និង ប្លែកជាងនេះទៅទៀតនោះ លោកអ្នកមិនត្រឹមតែអាចចូលរួមទស្សនាកម្មវិធី Concert នេះដោយផ្ទាល់ប៉ុណ្ណោះទេ លោកអ្នកនឹងមានឱកាសចាប់កាន់សាកល្បង និងឃើញផ្ទាល់នូវរូបរាងដ៏ស្រស់សង្ហា នៃការតាំងបង្ហាញទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO នោះ OPPO Reno series ដែលកំពុងតែមានភាពល្បីល្បាញខ្លាំងនៅលើសកលលោក និង នៅព្រះរាជាណាចក្រកម្ពុជា ដែលមានទូរស័ព្ទ Reno ធម្មតា និង Reno 10X Zoom ដែលជាកំពូលស្មាតហ្វូន មានបង្កប់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលអាចថតរូបបានកាន់ឆ្ងាយ Zoomកាន់តែច្បាស់ និងអាចថតវីដេអូ 4K ជំនួសកាមេរ៉ាទំនើបៗបានផងដែរ។

ដូច្នេះកុំភ្លេចចូលរួមទស្សនាផ្ទាល់ដោយសេរីទាំងអស់គ្នា នៅថ្ងៃអាទិត្យនេះ I can see your voice Special Concert by OPPO” ក្នុងកម្មវិធី ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ Page នេះ https://www.facebook.com/836026053109187/posts/2515729851805457/

ត្រៀមៗ!!! អ្នកណាហ្វេន I Can See Your Voice ខ្លះ?ចង់ជួបកំពូលអ្នកវិភាគរូបណា? លោកអ្នកអាចអញ្ជើញចូលរួមទស្សនាដោយសេរី…

Posted by OPPO on Monday, June 24, 2019

Loading...
SHARE