រូងភ្នំគឺជាផ្ទះ ជាកន្លែងផ្ទុករបស់ ជាកន្លែងសក្ការៈ និងជាកន្លែងបន្សល់ទុកនូវអាថ៌កំបាំងពីសម័យបុរាណផងដែរ។ ខាងក្រោមជារូងភ្នំគួរឲ្យចាប់អារម្មណ៍ទាំង១០៖

10. The Rhino Cave Ritual

រូងភ្នំនៅ Bostwana​ នេះបង្ហាញនូវវត្ថុបុរាណដែលអាចត្រូវបានប្រើប្រាស់ក្នុងពិធីសក្ការៈចំណាស់បំផុតរបស់ពិភពលោក។ ក្នុងរូងភ្នំមានរូបពស់ថ្លាន់ឆ្លាក់ពីថ្ម ដែលនេះប្រហែលមាននៅក្នងពេលដែលគេគោរពបូជាពស់ថ្លាន់កាលពី៧០,០០០ឆ្នាំមុន។

9. The Liang Bue Teeth

វាគឺជារូងភ្នំដែលសំណល់របស់ Hobbit ត្រូវបានគេជីករកឃើញ។

8. Earliest Winery

នៅក្នុងរូងភ្នំនៅអាមេរិកនេះ អ្នកបុរាណវិទូបានរកឃើញសម្ភារៈសម្រាប់ផលិតស្រាសម័យបុរាណដំបូងបំផុតរបស់ពិភពលោក។

7. Withcraft Island

កោះនៅជិតប្រទេសស៊ុយអែត។ ការយកដុំថ្មចេញពី Bla Jungfrun នឹងនាំសំណាងអាក្រក់ក្នុងជីវិត។ អ្នកដែលទៅទស្សនាទីនោះជាពិសេសគឺដើម្បីមើលរូងភ្នំពីរនៅទីនោះដែលត្រូវបានរៀបចំសម្រាប់ពិធីសក្ការៈនៅលើកោះនោះ។

6. Cave of Games

ការជីករកក្នុងរូងភ្នំក្បែរបឹង Utah’s Great Salt Lake នេះបង្ហាញថា មនុស្សនៅទីនេះចូលចិត្តល្បែងភ្នាល់ ហើយសម្ភារៈសម្រាប់ការលេងល្បែងភ្នាល់រាប់រយត្រូវបានគេរកឃើញ។

5. Hellenistic Petra

អ្វីដែលពិសេសនៅក្នុងរូងភ្នំនៃរដ្ឋធានីបុរាណរបស់ Nabataeans មួយនេះ គឺគំនូរនៅលើជញ្ជាំងដែលត្រូវបានចាត់ទុកថាជាគំរូសិល្បៈដ៏ល្អបំផុតរបស់ Nabataean ។

4. The Lupercal

វាជាទីតាំងសក្ការៈបំផុតរបស់ទីក្រុងរ៉ូម ដោយសារតែមានពាក់ព័ន្ធនឹងបងប្អូនភ្លោះប្រុសពីរនាក់ Romulus និង Remus ដែលជាស្ថាបនិកទីក្រុងរ៉ូម។

3. Neanderthal Builders

ការសាងសង់នៅក្នុងរូងភ្នំនេះកើតមាននៅ ១៧៥,០០០ ឆ្នាំមុន ដោយពួក Neanderthal ដែលជាសាខាមនុស្សតែមួយគត់រស់នៅក្នុងទ្វីបអឺរ៉ុបនាពេលនោះ។ ក្រៅពីស្នាដៃសាងសង់នេះ ពួកគេមានផលិតរបស់របរពីថ្មជាច្រើនទៀត។

2. Buddha’s Life

នៅក្នុងរូងភ្នំនេះ មានគំនូរដែលមិនមានការប៉ះពាល់ចំនួន ៥៥ ដែលបង្ហាញពីជីវិតរបស់ព្រះពុទ្ធ។ វាជាគំនូរពណ៌ និងជាស្នាដៃអ្នកសិល្បៈដែលមានជំនាញ។

  1. Egypt’s Lost Fleet

នៅឆ្នាំ២០០៤ បុរាណវិទូបានរកឃើញកងនាវាដែលបានបាត់ នោះគឺនៅរូងភ្នំចំនួន៨ក្បែរសមុទ្រក្រហម ដែលមានបន្សល់ទុកនូវសម្ភារៈនានា នាវា និងសហគមន៍កំពង់ផែ។ នេះបង្ហាញពីសកម្មភាពខាងសមុទ្ររបស់ប្រទេសអេហ្ស៊ីបសម័យបុរាណ។

ប្រែសម្រួល៖ Sophany
ប្រភព៖ Listverse

Loading...
SHARE