បើយោងតាមព័ត៌មានលើគេហទំព័រផ្លូវការរបស់ Louis Vuitton នៅប្រទេសចិន បានឲ្យដឹងថា​ ក្រុមហ៊ុន LV បានបញ្ចេញស្រោមការពារទូរសព្ទថ្មីមួយ ដែលធ្វើឡើងពីស្បែកដ៏ប្រណិត សម្រាប់ Huawei P30 និង​ P30 Pro ដែលល្បីថា​ហ្សូមមិនសំចៃ អាច ហ្សូមបានដល់ឋានព្រះច័ន្ទ។​

ឡូយដល់ហើយ!គ្រាន់តែឃើញហើយ ស្ទើរតែទប់ចិត្តមិនបានតែម្តង! ស្រោមការពារទូរសព្ទម៉ាក LV នេះ គឺពិតជាសាកសមបំផុតសម្រាប់ម៉ូដែល P30 និង P30 Pro ដែលអ្នកនឹងកាន់តែកាលីប​ ឡូយឆាយ និង ទាន់សម័យ ពីព្រោះតែ Huawei និង LV សុទ្ធតែជាម៉ាកដែលទទួលបានការពេញនិយមខ្លាំងនៅជុំវិញពិភពលោក។

ប្រសិនបើអ្នកកំពុងតែស្វែងរកស្រោមការពារ Huawei P30 និង P30 Pro របស់អ្នក ស្រោមការពារម៉ាក LV នេះ អាចជាជម្រើសដ៏ល្អឥតខ្ចោះប្រកបដោយប្រណិតភាព​ សម្រាប់អ្នកក្នុងការជ្រើសរើស។ សម្រាប់តម្លៃវិញ វាមានតម្លៃប្រហែលជាង $430។ ដូចរៀងថ្លៃ ប៉ុន្តែកាលីបហ្មង់!

Loading...
SHARE