ភ្នំពេញ ថ្ងៃទី​​ 10 មិថុនា ឆ្នាំ 2019 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ 2 លើពិភពលោក បានសម្ពោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀត គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៍មាននានា កាលពីថ្ងៃសុក្រសប្តាហ៍មុន។

នៅពេលថ្មីៗនេះមានព័ត៍មានជាច្រើនបានលើកឡើងថាស្មាតហ្វូនរបស់ Huawei​ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ បន្ទាប់ពីក្រុមហ៊ុន​ Google ផ្អាកធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huaweiប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជាទើបតែសម្ពោធម៉ូដែលថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានធម្មតា ហើយថែមទាំងជាជំនាន់ចុងក្រោយទៀតផង ដូច្នេះមានន័យថា ស្មាតហ្វូន Huawei គ្រប់ម៉ូដែលទាំងម៉ូដែលចាស់និងម៉ូដែលថ្មី នៅតែអាចដំណើរការ Android បានធម្មតាប្រសិនបើមានបញ្ហានេះមែននោះ ម៉ូដែលថ្មីដែលទើបតែសម្ពោធនេះ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះឡើយ។ ដូច្នេះសូមអតិថិជនទាំងអស់កុំមានការព្រួយបារម្ភលើបញ្ហានេះ​​ឲ្យសោះ!

គួរបញ្ជាក់ផងដែរថា Huawei Y5 2019 មានតម្លៃត្រឹមតែ $119 តែប៉ុណ្ណោះ សាកសមបំផុតសម្រាប់ជម្រើសស្មាតហ្វូនលំដាប់ថវិកា ដោយមានការរចនាអេក្រង់លាតពេញតួ ប្រភេទដំណក់ទឹក 5.71 អ៊ីញ កម្រិតបង្ហាញ HD+ ស្មាតហ្វូននេះមានអង្គចង់ចាំ 32GB ធំជាងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ រីឯកាមេរ៉ាក្រោយវិញ មានទំហំ 13 ម៉េកាភិចសែល កម្រិត aperture f/1.8 អាចចាប់យកពន្លឺ និងផ្តិតយករូបភាពបានយ៉ាងល្អ។ កាន់តែពិសេសទៅទៀតនេះ ផ្នែកខាងក្រោយ រចនាជាប្រភេទស្បែក កាលីប ទាន់សម័យ ជាមួយជម្រើសបីពណ៍គឺ ពណ៍ត្នោតពណ៍ខ្មៅ និងពណ៍ខៀវ។ រកឯណាបានពិសេសទាំងតម្លៃ ពិសេសទាំងការរចនា មកព្រមគ្នាតែម្តង!

ក្រៅពីការសម្ពោធម៉ូដែលថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះក្រុមហ៊ុនក៏បានប្រកាសពីខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei ដែលបានដំណើរការនៅប្រទេសកម្ពុជាផងដែរ។ ដើម្បីរីករាយជាមួយខួប 20 ឆ្នាំនេះ ក្រុមហ៊ុនមានកម្មវិធីពិសេសៗជាច្រើន រួមទាំងប្រូម៉ូសិនទ្រង់ទ្រាយធំ ទិញស្មាតហ្វូន Huawei ឈ្នះ  រថយន្ត Mazda 2 និងរង្វាន់ជាច្រើនទៀតមានតម្លៃសរុប 250 លានរៀល ដែលការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃ 30 មិថុនា ខាងមុខនេះ និងកម្មវិធីពិសេសៗ ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Loading...
SHARE