មនុស្សយើងបានធ្វើការរុករក និងសិក្សាស្រាវជ្រាវពីផែនដីជាច្រើន រាប់តាំងពីស្នូលផែនដី រហូតដល់សំបក និងបរិយាកាសផែនដី។ តាមរយៈនេះគេបានរកឃើញនូវមេរៀនវិទ្យាសាស្រ្តទាក់ទងនឹងផែនដីជាច្រើន យកមកបង្រៀនដល់អ្នកជំនាន់ក្រោយ សិស្សានុសិស្ស និងប្រាប់មនុស្សទូទៅឱ្យបានដឹង។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ផែនដីនៅតែមានអាថ៌កំបាំងជាច្រើនដែលធ្វើឱ្យមនុស្សភ្ញាក់ផ្អើល និងចង់ស្វែងយល់តទៅទៀត។ ជាក់ស្តែង ចំណុចទាំង១៣យ៉ាងទាក់ទងនឹងផែនដីខាងក្រោមនេះ ហាក់មិនទាន់ត្រូវបានគេលាតត្រដាង ឬយកមកបង្រៀននៅឡើយទេ។ ចង់ដឹងថាជាចំណុចអ្វីខ្លះនោះ​ សូមអានទាំងអស់គ្នាដូចតទៅ។

១. មនុស្សមិនដែលចូលទៅដល់ស្នូលនៃផែនដីទេ

អ្នកវិទ្យាសាស្រ្តបានធ្វើការបែងចែកស្រទាប់ផែនដី ដែលក្នុងនោះមានទាំងស្នូលផែនដីផងដែរ។ យ៉ាងណាក៏ដោយ គេមិនសូវដឹងច្រើនទាក់ទងនឹងស្នូលផែនដីនោះទេ ព្រោះថាស្នូលផែនដីស្ថិតនៅជម្រៅពី៣០គីឡូម៉ែត្រទៅ២.៩០០គីឡូម៉ែត្រ។ ប៉ុន្តែរហូតមកដល់ពេលនេះ រណ្តៅដែលមនុស្សជីកបានជ្រៅបំផុតនោះគឺត្រឹម១២.៣គីឡូម៉ែត្រប៉ុណ្ណោះ។ នោះគឺរណ្តៅ Kola Borehole នៅប្រទេសរុស្ស៊ី។

២. ប៉ូលម៉ាញេទិចរបស់ផែនដីអាចផ្លាស់ប្តូរទិសដៅ

អ្នកវិទ្យាសាស្រ្តរកឃើញថា ប៉ូលម៉ាញេទិចរបស់ផែនដីអាចផ្លាស់ប្តូរទិសដៅ។ ការផ្លាស់ប្តូរចុងក្រោយបានកើតមានឡើងកាលពី១០លានឆ្នាំមុន ហើយអាចនឹងកើតឡើងម្តងទៀត ប៉ុន្តែគ្មានអ្នកណាដឹងថា ហេតុអ្វីនោះទេ។

៣. ការរញ្ជួយដីនៅឋានព្រះចន្ទ

មនុស្សជាច្រើនប្រហែលមិនដឹងទេថា នៅលើឋានព្រះចន្ទក៏មានរញ្ជួយដី បើទោះបីជាវាកើតឡើងមិនញឹកញាប់ និងមិនខ្លាំងដ៏ដោយ។

៤. ផែនដីវិលលឿនខ្លាំងណាស់

ផែនដីវិលជុំវិញខ្លួនឯងក្នុងល្បឿន ១.៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចលនាវិលជុំវិញព្រះអាទិត្យគឺក្នុងល្បឿន ១០៨.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។

៥. ពេលវេលានៅលើផែនដីកើនឡើង

កាលពី៦២០លានឆ្នាំមុន មួយថ្ងៃនៅលើផែនដីមានត្រឹម២១,៩ម៉ោងប៉ុណ្ណោះ ប៉ុន្តែនៅលើផែនដី ពេលវេលាដើរកាន់តែយឺតទៅៗ ពោលគឺរយៈពេល១០០ឆ្នាំ រយៈពេលមួយថ្ងៃនៅលើផែនដីកើនឡើង ៧០msec ។ ដូចនេះ ការណ៍ដែលមួយថ្ងៃមានរយៈពេល ២៤ម៉ោង នឹងមានមានរយៈពេលរហូតដល់ទៅ១០០លានឆ្នាំ ទម្រាំមានការផ្លាស់ប្តូរទៀត។

៦. ទំនាញចម្លែក

ផែនដីយើងមិនមែនមានរូបរាងស៊្វែរល្អនោះទេ ដូចនេះហើយនៅកន្លែងខ្លះមានទំនាញខ្លាំង ហើយកន្លែងខ្លះមានទំនាញខ្សោយ។

៧. កន្លែងដែលក្តៅបំផុត និងត្រជាក់បំផុតនៅលើផែនដី

កន្លែងដែលក្តៅបំផុតនៅលើផែនដីគឺ Aziziya ប្រទេសលីបយ៉ា ដែលសីតុណ្ហភាពអាចកើនដល់ ៥៨អង្សា ចំណែកកន្លែងដែលត្រជាក់បំផុតគឺនៅអង់តាកទិក ដែលមានសីតុណ្ហភាព ៧៣អង្សាក្រោមសូន្យ ហើយចំណែកនៅស្ថានីយ៍ Vostok នៅរុស្ស៊ីវិញ សីតុណ្ហភាពធ្លាក់ចុះដល់ ៨៩អង្សាក្រោមសូន្យ។

៨. ផែនដីរងការបំពុលយ៉ាងធ្ងន់ធ្ងរ

 

អ្នកតារាសាស្រ្តបានឱ្យដឹងថា ផែនដីកាលពីឆ្នាំ១៩៧៨ និងបច្ចុប្បន្នគឺមានភាពខុសគ្នាខ្លាំង។ ពណ៌ខៀវ បៃតង និងសនៅលើផែនដី កំពុងប្រែក្លាយជាពណ៌ត្នោត ប្រផេះ និងខ្មៅវិញ។

៩. ផែនដីសម្បូរទៅដោយដែក អុកស៊ីសែន និងSilicon

ប្រសិនបើគេធ្វើការបែងចែកធាតុផ្សំនៃផែនដី គឺនឹងឃើញមានចំណែកធាតុផ្សំដូចបង្ហាញក្នុងរូបភាព។

១០. ផែនដីធ្លាប់មានពណ៌ស្វាយ

ផែនដីកាលពីមុនប្រើ Retinal ជំនួសឱ្យ Chlorophyll ដើម្បីស្រូបពន្លឺ ដែលធ្វើឱ្យផែនដីមើលទៅមានពណ៌ស្ងាយ។

១១. ផែនដីមានសមុទ្របង្កប់នៅខាងក្នុង

អ្នកវិទ្យាសាស្រ្តបានរកឃើញអាងទឹកដ៏ធំមួយនៅក្រោមផ្ទៃផែនដី (នៅជម្រៅប្រមាណ ៤១០ ទៅ៦៦០គីឡូម៉ែត្រ)។ អាងទឹកនេះមានអាយុកាល ២,៧ពាន់លានឆ្នាំមកហើយ។

ប្រភព៖ Brightside

Loading...
SHARE