ភពផែនដីជាកន្លែងរស់នៅរបស់ពួកយេីងទាំងអស់គ្នាដូច្នេះហេីយការថែរក្សានូវបរិស្ថានរបស់ផែនដីជាកាតព្វកិច្ចរបស់យេីងទាំងអស់គ្នា។ តែជាអកុសលមនុស្សភាគច្រេីនមិនបានគិតបែបនេះទេ ពួកគេបែរជាព្យាយាមបំផ្លាញបរិស្ថានទៅវិញ ដែលនេះបានបង្កជាបញ្ហាជាច្រេីនសម្រាប់មនុស្សគ្រប់គ្នានៅលេីផែនដី។ ដូចដែលអ្នកទាំងអស់គ្នាឃេីញស្រាប់ហេីយថាសព្វថ្ងៃផែនដីមានការប្រែប្រួលខ្លាំងប៉ុណ្ណា។

មនុស្សជាច្រេីនមិនបានខ្វល់ពីបញ្ហាមួយនេះឡេីយតែផ្ទុយទៅវិញស្រ្តីចំណាស់ម្នាក់ដែលមានអាយុ៧០ឆ្នាំបែរជាមកខ្វល់ខ្វាយពីរឿងនេះវិញ។ ស្រ្តីចំណាស់ម្នាក់នោះមានឈ្មោះថា Pat Smith គាត់ជាជនជាតិអង់គ្លេស។ នៅយប់មួយគាត់បានអានអំពីឯកសារដែលនិយាយពីបញ្ហានៃការបំពុលបរិស្ថានដោយសារផ្លាស្ទិច បន្ទាប់ពីអានរួចគាត់ក៏មានអារម្មណ៍មួយថាមិនស្ងប់ចិត្តហេីយក៏មិនអាចបណ្តោយឲ្យវាទៅជាបែបនេះរហូតដែរ។ នៅព្រឹកបន្ទាប់គាត់ក៏បានសម្រេចចិត្តថាគាត់នឹងធ្វេីរឿងមួយ។ គាត់ក៏បានកំណត់ខ្លួនឯងថាគាត់នឹងសម្អាតឆ្នេរសមុទ្រមួយក្នុងមួយសប្តាហ៍។

បន្ទាប់ពីគាត់បានធ្វេីបែបនេះមួយរយៈក្រោយមកអ្នកជិតខាងនិងក្រុមគ្រួសាររបស់គាត់បានគាំទ្រគំនិតរបស់គាត់។ ក្រោយមកពួកគេក៏ចូលរួមជាមួយគាត់ហេីយជាលទ្ធផលពួកគេបានសម្អាតឆ្នេរបានចំនួន៥២ក្នុងឆ្នាំ២០១៨។ ប៉ុន្តែប៉ុណ្ណឹងនៅមិនទាន់ចប់នៅឡេីយទេអ្នកស្រី Pat Smith នៅតែបន្តការងាររបស់គាត់ដេីម្បីធ្វេីឲ្យពិភពលោកកាន់តែមានភាពស្រស់ស្អាត។

 

 

ប្រភព៖ Brightside

Loading...
SHARE