បុរសវ័យក្មេងអាយុ ២៤ ឆ្នាំម្នាក់បានអើតមកក្រៅបង្អួចនៃរថភ្លើងមួយខ្សែដែលកំពុងរថទៅកាន់ស្ថានីយន៍មួយកន្លែងនៅទីក្រុងមួយ គាត់អើតមើលទេសភាពបណ្ដើរ ញញឹមបណ្ដើរ ហើយស្រែកប្រាប់ឪពុកថា “ពុកមើលដើមឈើទាំងនោះរថទៅពីក្រោយយើងហ្ន៎” បន្តិចក្រោយមកគាត់ក៏ស្រែកទាំងភ្ញាក់ផ្អើលទៀតថា “ពុកមើលពពកទាំងនោះកំពុងតែហោះតាមយើងហ្ន៎” ។

អ្នកដំណើរជាច្រើនដែលនៅក្បែរនោះបានសំឡឹងមើលបុរសទាំងក្ដីអាណិតអាសូរ ហើយម្នាក់ក្នុងចំណោមពួកគេបានសួទៅកាន់បុរសចំណាស់ដែលជាឪពុកថា “ហេតុអ្វីលោកមិននាំកូនលោកទៅជួបដុកទ័រជំនាញៗទៅក្រែងពួកគេអាចព្យាបាលកូនលោកបាន?” ។

បុរសចំណាស់ក៏បានឆ្លើយតបថា ” ខ្ញ៉ំបាននាំគេទៅរួចហើយ ហើយពួកយើងទើបតែត្រលប់មកពីមន្ទីរពេទ្យ កូនប្រុសរបស់ខ្ញ៉ំគេពិការតាំងពីកំណើតមកម្ល៉េះ ហើយគេទើបតែមើលឃើញនៅថ្ងៃនេះឯងក្រោយការព្យាបាលពីដុកទ័រជំនាញ” ។

Image result for sad in train
រូបតំណាង

 

ក្រោយឮបុរសចំណាស់និយាយចប់ គ្រប់គ្នាដែលនៅក្បែរចាប់ផ្ដើមមានអារម្មណ៍ក្តុកក្តួល ដោយអ្នកខ្លះទប់ទឹកភ្នែកស្ទើរតែមិនជាប់ទៀតផង ។

ក៉ំទាន់វាយតម្លៃនរណាម្នាក់ ដោយអ្នកមិនបានដឹងច្បាស់ពីរឿងរ៉ាវជីវិតរបស់ពួកគេ ។

Loading...
SHARE