កាលពីពេលថ្មីៗកន្លងទៅនេះអ្នកចម្រៀង Original លោក ហ្សេ លាំង ដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈបទចម្រៀងបែបមនោសញ្ចេតនាអន្លង់អន្លោចដែលមានចំណងជើងថា “គេង” ទើបតែបញ្ចេញបទចម្រៀងថ្មីរបស់គាត់មួយបទទៀតដែលមានចំណងជើងថា បាតសមុទ្រ ។

បាតសមុទ្រ គឺជាចម្រៀងមនោសញ្ចេតនាបែបចង្វាក់ POP ដែលមានទាំងភាសាអង់គ្លេស និងខ្មែរ ។ នៅពេលស្ដាប់ដំបូងអ្នកនឹងមានអារម្មណ៍អន្លង់អន្លោច ជាមួយនឹង Melody ដែលពោរពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ប៉ុន្តែនៅពេលដែលចូលដល់វគ្គបន្ទ “CHORUS” ដែលច្រៀងជាភាសាអង់គ្លេស អ្នកនឹងទទួលបានអារម្មណ៍ថ្មីមួយទៀតពីបទចម្រៀងមួយបទនេះ ។

ចង់ដឹងថា “បាតសមុទ្រ” ពិរោះយ៉ាងណា រីករាយស្ដាប់កម្សាន្តទាំងអស់គ្នា ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា បទចម្រៀងមួយបទនេះ ត្រូវបាន និពន្ធបទភ្លេង និងទំនុងច្រៀងដោយលោក ហ្សេ លាំង ដោយមានការសម្រួលតន្ត្រីដោយលោក Chally Jet ៕

Loading...
SHARE