បុរសជនជាតិឥណ្ឌាពីរនាក់បានបានធ្វើឲ្យទស្សនិកជន និងគណកម្មការនៃកម្មវិធី America’s Got Talent ស្ទើរតែរត់ចោលកៅអីជាមួយនឹងការសម្ដែងដ៏សាហាវព្រឺព្រួចរបស់ពួកគាត់ ។ ក្នុងចំណោមបុរសទាំង ២ ម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Kawaljit Singh គឺជាបេក្ខភាពនៃកម្មវិធី America’s Got Talent ឆ្នាំ ២០១៩ ។

Image may contain: 3 people, people smiling, people on stage and people standing
ម្នាក់នៅខាងឆ្វេងគឺ Kawaljit Singh , កណ្ដាលគឺ Karamjit (អ្នកគ្រប់គ្រងក្រុម) និងខាងស្ដាំជាសមាជិកម្នាក់ទៀត
Image may contain: indoor
ទិដ្ឋភាពឪឡឹកនិងដូង រួមទាំងញញូរនៅលើឆាក

នៅពេលចាប់ផ្ដើមដំបូងមនុស្សជាច្រើនបានបញ្ចេញនូវអារម្មណ៍ងឿងឆ្ងល់នៅពេលឃើញពួកគាត់មកសម្ដែងដោយយកទាំងផ្លែដូង និងផ្លែឪឡឹកជាច្រើន ដែលធ្វើឲ្យមានប៉ានស្មានបែបលេងសើចថា ប្រហែលជាមកធ្វើបង្អែមហើយមើលទៅ ប៉ុន្តែនៅពេលដែលការសម្ដែងបានចាប់ផ្ដើមម្នាក់ៗក៏ផ្លាស់ប្ដូរទឹកមុខជាមួយនឹងភាពភ័យខ្លាច និងរន្ធត់ ។

Image may contain: one or more people

ប្រកដណាស់ពួកគេបានចាប់ផ្ដើមសម្ដែងដោយម្នាក់ក្នុងចំណោមពួកគេត្រូវដេកនៅលើឆាកហើយយកដូងនិងឪឡឹកដាក់ជ៉ំវិញខ្លួន ចំណែក Kawaljit Singh បានយកអំបិលចាកលើភ្នែកហើយប្រើប្រាស់ក្រណាត់ពណ៌ខ្មៅរ៉ំភ្នែក និងប្រើប្រាស់ក្រណាត់ពណ៌ឈាមជ្រូកបិតជ៉ំវិញមុខមួយជាន់ទៀត ដោយដៃប្រដាប់ដោយញញូរដ៏ធំមួយ ។

Image may contain: 1 person, outdoor

គ្រាន់តែឃើញដូចនេះភ្លាមម្នាក់ៗកាន់តែតក់ស្លុង និងរន្ធត់ ហើយមិនខុសពីអ្វីដែលគ្រប់គ្នាភ័យខ្លាច Kawaljit Singh បានកាន់ញញូរដ៏ធំរបស់គាត់ដំទៅលើផ្លែដូងនៅជ៉ំវិញដៃគូរបស់គាត់ទាំងដែលភ្នែករបស់គាត់មើលមិនឃើញសោះតែម្ដង ។ សំឡេងញញូរដំចំផ្លែដូងលានឮតែផូង ដូងទាំងមូលបានបែកខ្ទេច ចំណែកឯទស្សនិកជនស្រែកស្ទើរតែផ្ទុះបំពងកជាមួយនឹងអារម្មណ៍ព្រឺព្រួច និងរន្ធត់ខ្លាចថាញញូរមិនចំដូងបែរជាចំមនុស្សទៅវិញ ។

Image may contain: 21 people, people smiling, outdoor

ការសម្ដែងនៅតែបន្តដូងនិងឪឡឹកជាច្រើនត្រូវបានវាយកំទេច ឯទស្សនិកជននិងគណកម្មករស្ទើរតែរត់ចោលកៅអីអង្គុយម្ដងៗ ជាពិសេសនៅពេលដែលដំឪឡឹកដែលនៅជិតក្បាលតែម្ដង ។

Image may contain: one or more people

ចង់ដឹងទិដ្ឋភាពទាំងមូលគួរឲ្យរន្ធត់ប៉ុនណា ទស្សនាវីដេអូទាំងអស់គ្នា ៖

Loading...
SHARE