កាលពីពេលថ្មីៗកន្លងទៅនេះផេកហ្វេសបុកឈ្មោះថា Gold Elite Paris Hong Kong Club បានធ្វើការបង្ហោះរូបថតចំនួន ៣ សន្លឹកបង្ករការភ្ញាក់ផ្អើលជាខ្លាំងពាសពេញបណ្ដាញសង្គមយក្សមួយនេះ ។

រូបថតទាំង ៣ សន្លឹកនេះបានបង្ហាញពីស្មាតហ្វូន HUAWEI P30 Pro Gold Elite មួយគ្រឿងដែលគេដឹងថាជាកម្មសិទ្ធរបស់តារាសម្ដែងពូកែទាត់ធាក់លោក Donnie Yen ហៅ ក៉ំក៉ំ ក្នុងនោះក៏មានរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពតារាសម្ដែងរូបនេះកាន់ស្មាតហ្វូនមួយនេះនៅក្នុងដៃជាមួយនឹងប្រអប់ដ៏ប្រណិតដាក់នៅលើជើង ។

Image may contain: 1 person, sitting

គួរបញ្ជាក់ឲ្យដឹងផងដែរថា ស្មាតហ្វូន Huawei HUAWEI P30 Pro Gold Elite មួយគ្រឿងនេះគឺត្រូវបានកែច្នៃបន្ថែមដោយក្រុមហ៊ុន Gold Elite Paris ដោយបានស្រោបមាស 24K ហើយស្មាតហ្វូនមួយនេះគឺជាផលិតផលមានកំណត់ LIMIT EDITION ថែមទៀតផង ។ អ្វីដែលពិសេសនោះគឺនៅខ្នងទូរសព្ទក៏មានសរសេរឈ្មោះថារបស់លោក Donnie Yen ផងដែរ ។

No photo description available.

Image may contain: phone

ការដែលប្រើប្រាស់ស្មាតហ្វូន Huawei P30 Pro ស្រោបមាសមួយនេះ លោក Donnie Yen ត្រូវបានអ្នកគាំទ្រមួយចំនួនយល់ថាប្រហែលជាគាត់ចង់បង្ហាញពីការគាំទ្រផលិតផលជាតិរបស់គាត់ ក៏ដូចជាធ្វើជាគំរូដល់ប្រជាជនខ្លួនក្នុងការគាំទ្រផលិតផលជាតិរបស់ខ្លួន ។

គួរបញ្ជាក់ឲ្យដឹងផងដែរបច្ចុប្បន្ននេះក្រុមហ៊ុន Huawei ត្រូវបានសហរដ្ឋអាមេរិកច្របាច់កយ៉ាងណែន ដោយការបិទចរន្តឈាមសំខាន់ៗមួយចំនួនរបស់ Huawei តាមរយៈការចេញសេចក្ដីប្រកាសឲ្យក្រុមហ៊ុនអាមេរិកទាំងអស់ឈប់រកស៉ីជាមួយនឹងក្រុមហ៊ុនយក្សរបស់ចិនមួយនេះ ដែលធ្វើឲ្យ Huawei បាត់បងសិទ្ធិក្នុងការបន្តប្រើប្រាស់ Android OS សម្រាប់ស្មាតហ្វូនស៊េរីក្រោយៗរបស់ពួកគេ ។

ដោយសារតែបែបនេះបានធ្វើឲ្យអតិថិជនជាច្រើននៅជ៉ំវិញពិភពលោកហាក់ស្ទាក់ស្ទើរក្នុងការទិញស្មាតហ្វូន Huawei យកទៅប្រើប្រាស់ព្រោះខ្លាចថាមិនអាចប្រើប្រាស់កម្មវិធីល្បីៗរបស់អាមេរិកមួយចំនួនដូចជា Youtube និង Facebook ។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចនេះមិនបានផ្តល់ផល់ប៉ះពាល់សម្រាប់ស្មាតហ្វូនដែលចេញមុនថ្ងៃប្រកាសសេចក្ដីហាមឃាត់ជាផ្លូវការនោះទេ ដោយស្មាតហ្វូន Huawei ទាំងនោះនៅតែអាចបន្តប្រើប្រាស់ Androdi OS បានធម្មតា លើកលែងតែទូរសព្ទស៊េរីក្រោយៗ ហើយបើសិនជា ARK OS របស់ Huawei ចេញរូបរាងមកកប់ និងអាចប្រើប្រាស់កម្មវិធីជាច្រើនដែលមាននៅលើ Android ដូចការបែកធ្លាយមែន ប្រាកដណាស់ថា Huawei នឹងអាចស្រោចស្រង់ស្ថានការឡើងវិញបាន ឬអាចឈានដល់ក្លាយជាគូរប្រជែងដ៏ខ្លាំងក្លារបស់ Apple និង Google នៅថ្ងៃអនាគត៕

ប្រភព ៖ Gold Elite Paris Hong Kong Club

Loading...
SHARE