ក្មេងជំទង់ជំនាន់ក្រោយៗត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រេីនដែលមាននៅលេីភពផែនដី។ ហេីយពួកគេត្រូវរស់នៅយូរអង្វែងទៀត ដូច្នេះហេីយការបណ្តុះគំនិតស្មារតីពួកគេឲ្យយល់ដឹងទាក់ទងនឹងបញ្ហាទាក់ទងធម្មជាតិនៅលេីភពផែនដីគឺពិតជាសំខាន់ខ្លាំងណាស់។

នៅថ្ងៃទី ១៥ ខែឧសភាសភាហ្វីលីពីនបានអនុម័តច្បាប់មួយដែលតម្រូវឱ្យសិស្សដាំដើមឈើ ១០ ដើមប្រសិនបើពួកគេចង់បញ្ចប់ការសិក្សា។ ក្នុងច្បាប់នេះបានចែងថាតម្រូវការនេះអនុវត្តទៅលេីសិស្សទាំងអស់ដើម្បីបញ្ចប់ការសិក្សានៅបឋមសិក្សាវិទ្យាល័យនិងមហាវិទ្យាល័យ។ សេចក្តីថ្លែងការនេះត្រូវបានណែនាំដោយសមាជិកសមាជលោក Gary Alejano ដោយលោកបានលេីកឡេីងថាគោលបំណងធំរបស់លោកគឺលើកកម្ពស់ការទទួលខុសត្រូវពីជំនាន់មួយទៅជំនាន់មួយនិងការការពារបរិស្ថាន។

លោក Gary Alejano បានធ្វើអត្ថាធិប្បាយក្នុងសេចក្តីថ្លែងការខាងលេីនេះថា “ខណៈពេលដែលយើងទទួលស្គាល់សិទ្ធិរបស់យុវជនក្នុងបរិស្ថានអេកូឡូស៊ីដែលមានតុល្យភាពនិងសុខុមាលភាព … វាគ្មានហេតុផលណាមួយដែលថាពួកគេមិនអាចចូលរួមក្នុងការរួមចំណែកដើម្បីការពារបរិស្ថាននោះទេ” ។ គំនិតផ្តួចផ្តើមនេះនឹងធ្វេីឲ្យដើមឈើប្រមាណ ១៧៥ លានដើមលេចរូបរាងឡេីងលេីផ្ទៃដីនៃប្រទេសហ្វីលីពីន ហេីយគេរំពឹងទុកថាក្នុងមួយជំនាន់ៗដេីមឈេីនឹងមានប្រមាណជា ៥២៥ លានដេីម។

 

 

ប្រភព៖ Boredpanda

Loading...
SHARE