សព្វថ្ងៃមានភោជនីយដ្ឋានជាច្រេីនបានបេីកបន្តបន្ទាប់គ្នា ហេីយភោជនីយដ្ឋានទាំងនោះមានប្រភេទខុសគ្នាជាច្រេីន។ ជាក់ស្តែងភោជនីយដ្ឋាននៅលេីដំបូលអគារជាប្រភេទភោជនីយដ្ឋានមួយដ៏ល្បី។ ហេីយខាងក្រោមជាភោជនីយដ្ឋាននិងសួននៅលេីដំបូលអគារល្បីៗទាំង១០ដែលមានទេសភាពស្រស់ស្អាតជាងគេនៅទីក្រុងញូយ៉ក។

១ The Crown

The Crown at Hotel 50 Bowery in New York

ភោជនីយដ្ឋាននេះមានទីតាំងនៅជាន់ទី២១នៃសណ្ឋាគារ Hotel 50 Bowery។ អ្នកអាចទស្សនាទេសភាពស្អាតជាច្រេីននៅជុំវិញខ្លួនអ្នកហេីយរីករាយជាមួយអាហារនិងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់។

២ Loopy Doopy

វាស្ថិតនៅជាន់ទី១៦នៃអគារ Conrad New York។ វាមេីលទៅទាន់សម័យ និង មានលក្ខណៈចម្រុះពណ៌។ ហេីយភេសជ្ជៈល្បីប្រចាំ Loopy Doopy គឺ  ice-pop cocktails។

៣ Mondrian Terrace

The Mondrian Terrace

Mondrian Terrace មានទីតាំងនៅលេីជាន់ទី១៦នៃសណ្ឋាគារ Mondrian Park Avenue។ អ្នកអាចរីករាយជាមួយទេសភាពដ៏ស្រសើស្អាតនៃ Manhattan។

៤ The Pool Bar & Observation Deck

The Rooftop at the TWA Hotel at JFK Airport

ចំណែក The Pool Bar & Observation Deck មានលក្ខណៈខុសពីគេគឺអ្នកអាចទស្សនាទេសភាពនៃព្រលានយន្តហោះ វាមេីលទៅស្រឡះនិងគ្មានអ្វីមកបាំងភ្នែកអ្នកពីការទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនោះទេ។ ភោជនីយដ្ឋានមួយនេះស្ថិតនៅជិត John F. Kennedy International Airport។

៥ Summerly

Summerly at the Hoxton, Williamsburg in New York

វាស្ថិតនៅជាន់ទី១០នៃអគារ The Hoxton អ្នកអាចទស្សនាទេសភាពនាពេលរាត្រីដ៏ស្រស់ស្អាតនៅភោជនីយដ្ឋានមួយនេះ។ ហេីយអាហារល្បីប្រចាំភោជនីយដ្ឋានមួយនេះគឺ អាហារបែប fast-food ដូចជា Pizza និង Hamburger ជាដេីម។

 

 

ប្រភព៖ Robbreport

Loading...
SHARE