បន្ទាប់ពីធ្វេីឲ្យកក្រេីករោងភាពយន្តអស់ជាច្រេីននៅជុំវិញពិភពលោករួចមកហេីយ ស្ទូឌីយូ Lionsgate ដែលជាស្ទូឌីយូមួយដ៏ល្បីហេីយជាស្ទូឌីយូសម្រាប់ថតខ្សែភាពយន្ត John Wick ស្ទូឌីយូមួយនេះបានប្រកាសជាផ្លូវការទៅដល់ហ្វេនរបស់ខ្សែភាពយន្ត John Wick ទាំងអស់ថា John Wick 4 នឹងត្រឡប់មកវិញនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១។

លទ្ធផល​រូបភាព​សម្រាប់ john wick 3

ស្ទូឌីយូ Lionsgate បានសរសេរសារទៅកាន់ហ្វេនថា «You have served. You will be of service. John Wick: Chapter 4 is coming – May 21, 2021» ហេីយវាគឺជាកាលបរិច្ឆេទមួយដ៏ជាក់លាក់ ដូច្នេះហេីយគ្មានអ្វីត្រូវសង្ស័យទេ គឺមានតែអង្គុយចាំមេីលទាំងអស់គ្នាថាវគ្គ៤នឹងទៅជាយ៉ាងណា។

លទ្ធផល​រូបភាព​សម្រាប់ john wick 3

គួរបញ្ជាក់ផងដែរថាខ្សែភាពយន្ត John Wick Chapter 3: Parabellum ទទួលបានតំណែងលេខមួយនៅលេី Box Office ជាមួយប្រាក់ចំណូល ៥៦.៨​ លានដុល្លារនៅថ្ងៃចាក់បញ្ចាំងដំបូង។ ហេីយយេីងក៏សង្កេតឃេីញថាខ្សែភាពយន្ត John Wick មានការកេីនឡេីងជាលំដាប់។ យោងទៅតាមវេបសាយវិភាគខ្សែភាពយន្តដ៏ល្បីមួយគឺ Rotten Tomatoes  យេីងឃេីញថាខ្សែភាពយន្ត John Wick ទទួលបានការ rate 87% , John Wick Chapter2 ទទួលបានការ rate 89% , John Wick Chapter 3: Parabellum ទទួលបានការ rate 98%។ ដូច្នេះ John Wick 4 ប្រាកដជាមិនធ្វេីឲ្យហ្វេនទាំងអស់អន់ចិត្តទេមេីលទៅ។

លទ្ធផល​រូបភាព​សម្រាប់ john wick 3

 

 

ប្រភព៖ Variety

Loading...
SHARE