តោះមកមើលទាំងអស់គ្នាថា មានសាលារៀនប្លែកៗបែបណាខ្លះក្នុងពិភពលោក

15. សាលារៀនបណ្តែតទឹក Makoko នៅ Lagos ប្រទេសនីហ្សេរីយ៉ា

សាលារៀននេះសាងសង់ដើម្បីទប់ទល់នឹងការកើនឡើងនៃកម្រិតទឹកនៅ Lagoon ដែលមានទាំងបន្ទប់រៀន និងកន្លែងលេង ហើយអាចរក្សាសុវត្ថិភាពដល់សិស្សរហូតដល់ ១០០ នាក់ ទោះក្នុងអាកាសធាតុអាក្រក់ក៏ដោយ។

14. សាលារៀនរាងគូប នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក

សាលារៀននេះគឺជាថ្នាក់រៀនដ៏ធំមួយដែលមានសិស្សវិទ្យាល័យជាង ១,១០០ នាក់ មេរៀនមានបង្ហាញនៅក្នុងកញ្ចក់រាងគូបយ៉ាងធំទូលាយ ហើយកន្លែងទំនេរត្រូវបានបែងចែកដាច់ពីគ្នាដោយ កន្លែងអង្គុយរាងស្គរ ប្រកបដោយផាសុកភាព។

13. សាលារៀនដែលមានការទំនាក់ទំនងជាបុគ្គលជាមួយសិស្ស ប្រទេសអូស្រ្តាលី

ក្រៅពីការរចនាខាងក្រៅដ៏ស្អាត ក្នុងសាលារៀននេះមានកម្មវិធីបង្រៀនខុសប្លែកពីលក្ខណៈទូទៅ ដោយសិស្សទាំងអស់មានប្លង់សិក្សារៀងៗខ្លួន និងមានសិទ្ធិដាក់សំណើឲ្យមានដំណើរការសិក្សាប្រសើរជាងមុន និងមានភាពងាយស្រួលជាងមុន។

12. សាលារៀនក្នុងពិភពជាក់ស្តែង នៅ Rhode Island សហរដ្ឋអាមេរិក

តាំងពីពេលចាប់ផ្តើម សិស្សរៀនអ្វីដែលពួកគេចូលចិត្តពិតប្រាកដ ហើយសិស្សត្រូវបានបង្រៀនតែអ្វីដែលចាំបាច់សម្រាប់អាជីពការងារក្នុងពេលអនាគតរបស់គេប៉ុណ្ណោះ។

11. សាលារៀនដែលដូចជាការិយាល័យធ្វើការ នៅ Ohio សហរដ្ឋអាមេរិក

សាលារៀននេះគ្មានថ្នាក់រៀននោះ ដោយក្នុងបន្ទប់ដ៏ធំមួយមានការរៀបចំដូចជាការិយាល័យធ្វើការ (ដូចក្នុងរូប) ហើយសិស្សរៀនដោយខ្លួនឯងតាមប្លង់សិក្សាផ្ទាល់ខ្លួនរបស់គេ ហើយប្រសិនបើគេមានសំណួរគេសួរគ្រូណែនាំ។

10. សាលារៀនដែលសិស្សត្រូវបានបង្រៀនជាមួយនិងវត្ថុគ្រោះថ្នាក់ នៅទីក្រុង San Francisco រដ្ឋ California

ក្នុងសាលារៀននេះ សិស្សត្រូវបានបង្រៀនឲ្យធ្វើអ្វីដែលគ្រោះថ្នាក់ ដែលឪពុកម្តាយរបស់គេហាមមិនអោយគេធ្វើ។

9. សាលារៀនមិនមានការបែងចែកភេទ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត

សាលារៀននេះមានគោលការណ៍ស្មើភាពគ្នារវាងសិស្សទាំងអស់។ គ្រូមិនហៅសិស្សដោយបញ្ជាក់ពីភេទនោះទេ (មិនប្រើ He ឬ She) គឺត្រូវហៅឈ្មោះសិស្ស ឬហៅថា ពួកគេ។

8. សាលាបឋមសិក្សាដែលមានពណ៌ភ្លឺបំផុត នៅទីក្រុង Stockholm ប្រទេសស៊ុយអែត

7. The school of Silicon Valley ទីក្រុង San Francisco រដ្ឋ California

សាលារៀននេះមានគោលការណ៍ធ្វើឲ្យសិស្សមានភាពបត់បែន និងធ្វើឲ្យជំនាញខាងបច្ចេកវិទ្យារបស់សិស្សកាន់តែប្រសើរឡើង ដោយសិស្សសិក្សាជាមួយនិង iPad របស់ពួកគេ។

6. Steve Jobs School ទីក្រុង Amsterdam ប្រទេសហូឡង់

ក្នុងសាលារៀននេះ សិស្សទាំងអស់មានប្លង់សិក្សារៀងៗខ្លួនផ្អែកតាមទេពកោសល្យ ជំនាញ និងចំំណូលចិត្តរបស់ពួកគេ ហើយមានការសម្រួលរៀងរាល់៦សប្តាហ៍ ដោយក្មេងខ្លួនឯង ឳពុកម្តាយ និងគ្រូណែនាំ។

5. សាលារៀនដែលលើកកម្ពស់មេត្តាធម៌ និងភាពច្នៃប្រឌិត ទីក្រុង New York សហរដ្ឋអាមេរិក

ស្ថាបនិកសាលានេះជឿថា សាលារៀនគួរតែដូចកន្លែងលេងឲ្យបានច្រើន ព្រោះវានឹងជំរុញឲ្យសិស្សចំណាយពេលច្រើនដើម្បីរៀន និងរីករាយនិងការសិក្សា។

4. សាលារៀនដែលសិស្សរៀននៅលើភ្នំ និងក្នុងរូងភ្នំ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត

សាលារៀននេះគ្មានថ្នាក់រៀនទេ តែត្រូវបានរចនាឡើងដូចកន្លែងវេទមន្តមួយដែលសិស្សអាចឡើងភ្នំ ចូលក្នុងរូងភ្នំជាដើម។ សិស្សប្រើកុំព្យូទ័រដើម្បីធ្វើកិច្ចការ ហើយក្នុងប្លង់សិក្សាមានរួមបញ្ចូលនូវតន្រ្តី ការរាំ និងសិល្បៈ។

3. សាលារៀនដែលគ្មានមុខវិជ្ជាសិក្សា ទីក្រុង Toronto ប្រទេសកាណាដា

ក្នុងសាលានេះគ្មានមុខវិជ្ជាសិក្សា គ្មានកិច្ចការសាលា និងកាលវិភាគនោះទេ សិស្សចូលរៀនតែថ្នាក់ដែលពួកគេចូលចិត្តប៉ុណ្ណោះ។ សិស្សអាចសម្រេចថា គេគួរចំណាយពេលនៅសាលារៀនរបស់គេបែបណា។

2. សាលារៀនដែលមានភាពបៃតងបំផុតក្នុងពិភពលោក នៅប្រទេសបារំាង

ស្ទើរតែគ្រប់កន្លែងនៃសាលាមានដាំស្មៅ។ នៅលើដំបូលសាលា និងទីធ្លាលេងទាំងអស់ សុទ្ធតែមានដាំស្មៅ។

1. សាលារៀនដែលគ្មានសម្ពាធ និងភាពស្ត្រេស នៅទីក្រុង Espoo ប្រទេសហ្វាំងឡង់

ក្នុងពេលរៀន សិស្សមានសេរីភាពធ្វើអ្វីគ្រប់យ៉ាងដែលគេចង់ ដូចជាអង្គុយកន្លែងណាក៏បាន និយាយជាមួយមិត្តភក្តិ លោតលើកៅអី និងដេកលើការ៉ូ ជាដើម។ បិរយាកាសក្នុងថ្នាក់រៀនគឺមានលក្ខណៈវិជ្ជមាន និងសុខស្រួលបំផុត។

ប្រែសម្រួល៖ Sophany

ប្រភព៖ Brightside

SHARE